ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ រថយន្តដឹកជ្រូកលោតឆត្រមកពីយួន ក្រឡាប់ធ្លាក់ផ្លូវ ចាក់ចោលជ្រូកពាសពេញចំការដំឡូង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ស្ថិតនៅត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦~១៣៧ លើផ្លូវជាតិលេខ០៨ ស្ថិតក្នុងភូមិអូរព្រីង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជ្រូកនេះគឺពួកឈ្មួញលួចនាំឆ្លងដែនចេញមកពីប្រទេសវៀតណាម តាមច្រករបៀងនានា ជាប់ព្រំដែននឹងស្រុកពញាក្រែកនេះ នៅពេលយប់ៗតែម្ដង ហើយមិនទើសភ្នែកសមត្ថកិច្ចនិងពេទ្យសត្វនោះឡើយ៕
រថយន្តដឹកជ្រូកលោតឆត្រ ដឹកមកពីយួន ក្រឡាប់ធ្លាក់ផ្លូវ ចាក់ចោលជ្រូក ពាសពេញចំការដំឡូង
Filed in: ព័ត៌មានជាតិ