ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយ​ក​រដ្ឋ​ម​ន្រ្តី​ នឹង​ដឹក​នាំ ​​គ​ណៈ​ប្រ​តិភូ​​​ ​ទៅ​​ចូ​ល​រួម​​ប្រជុំ​​​កំ​ពូល​ នៅ​ប្រទេស​​​ឥណ្ឌា​​

ភ្នំពេ​ញ​ ៖​ ​​ ​ស​ម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន​ នា​យ​ករ​ដ្ឋ​មន្ត្រី​ នៃ​​​ព្រះ​រាជា​ណា​ចក្រ​​​កម្ពុ​ជា ​នឹ​ង​​ដឹ​កនាំ​​គ​ណៈ​ប្រតិ​ភូ​ជាន់ខ្ពស់ ​​ទៅ​​​ចូល​រួ​ម​​ប្រ​ជុំ​​កំ​ពូ​ល ​​ពិ​សេ​ស​​រំលឹ​ក​​ខួ​ប​​អ​នុស្សា​វរី​យ៍​​អា​ស៊ាន​​-​​​ឥណ្ឌា​ ​និង​​ពិ​ធី​​អ​បអ​រ​​ទិ​វា​​សា​ធា​រណ​រដ្ឋ​​លើ​ក​​ទី​​​៦៧​ នៅ​​​ទីក្រុ​ង​​ញូ​​វ​​​ដេ​ល្លី ​និ​ង​​បំ​ពេញ​​ទ​ស្ស​នកិ​ច្ច​​ផ្លូ​វកា​រ​​នៅ​​សា​ធារណ​រ​ដ្ឋ​​ឥ​ណ្ឌា ​ចាប់​ពី​​ថ្ងៃ​ទី​​២​៥ ​ដ​ល់​​ថ្ងៃ​ទី​​២៧​ ខែ​ម​ករា​ ​ឆ្នាំ​​២​០១​៨​​។​​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេចនាយក​រដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្រសួងការបរទេស​បាន​បន្តថា ក្រៅពី​ការអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​ឥណ្ឌា សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ​ជាមួយនឹង​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ដ្រី​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​។ ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ សេចក្ដីថ្លែងការណ៍​ទីក្រុង​ញូវដែល្លី នឹងត្រូវ​បានអនុម័ត​។​

​នៅក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ស្រ៊ី រ៉ា​ម ណាត កូ​វិ​ន​ដ៏ (Shri Ram Nath Kovind) ប្រធានាធិបតី​ឥណ្ឌា និង​លោក ស្រ៊ី ម​. វ៉េ​ន​កៃ​អា​ហ៍ ណៃ​ឌូ (Shri M. Vekaiah Naidu) អនុ​ប្រធានាធិបតី​ឥណ្ឌា ក៏ដូចជា​នឹង​ទទួល​ជួប​សម្តែង​ការគួរសម​ដោយ​លោកស្រី ស៊ូ​ស​ម៉ា ស្វា​រ៉ា​ជ (Sushma Swaraj) រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​។ សម្តេច​ក៏​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​ស្តូប​គោរព​វិញ្ញាណក្ខន្ធ លោក មហា​ត្មៈ គ​ន្ធី ផងដែរ​។​

​សម្តេច ហ៊ុន សែន នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក ណារិន​ដ្រា ម៉ូ​ឌី​។ បន្ទាប់មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន ហើយនឹង​បន្ត​ដោយ​ការធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​។​

​នៅក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​ឥណ្ឌា សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា គន្លឹះ​នៅឯ​វេទិកា​ធុរកិច្ច​ឥណ្ឌា​-​កម្ពុជា ផងដែរ​៕​

index

Filed in: Uncategorized

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.