ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពល​រដ្ឋ​១​៣៧​គ្រួ​សា​រ ​ស្នើ​ឲ្យអា​ជ្ញា​ធ​រ​ ​និង​ម​ន្ត្រី​ជំនា​ញ​ ចុះ​បិ​ទក​សិ​ដ្ឋាន​ចិ​ញ្ចឹម​ជ្រូ​ក ​រ​បស់​ឈ្មោះ​ ឈួ​ន​ រ​ស្មី​ ដែ​ល​បង្ក​ខ្លិ​នស្អុ​យ ​ធ្វើ​ឲ្យ​ប៉ះពា​ល់​ ដ​ល់​សុខ​ភា​ព

​ខេត្ត​កំ​ព​ង់ធំ​ ៖​ ​ប្រ​ជាព​ល​រដ្ឋ​រ​ស់នៅ​ក្នុ​ងភូ​មិ​រពា​ក់​ពេ​ន​ ឃុំ​ទ្រៀ​ល ​ស្រុ​ក​បារា​យណ៏​ ​ខេត្ត​កំព​ង់​ធំ ​បា​នប្រ​តិ​ក​ម្មនឹ​ងទី​តាំ​ងក​សិ​ដ្ឋាន​ចិ​ញ្ចឹមជ្រូ​ក​អត់​ច្បា​ប់មួ​យ​កន្លែ​ង​ ដែ​ល​កំពុ​ង​តែប​ង្ក​ខ្លិន​ស្អុយ​ជា​ប្រចាំ​ ​និង​ធ្វើ​ឲ្យប៉ះ​ពា​ល់ដ​ល់​សុខ​ភា​ពរ​ស់នៅ​រ​បស់​ពួ​កគា​ត់​មិន​អា​ចទ្រាំ​បាន​ ​ ខ​ណៈ​ដែល​កសិ​ដ្ឋា​នមួ​យ​នេះ ​ស្ថិ​តនៅ​ជាប់​អូ​រ៧​៣​ ក្នុ​ង​ភូ​មិរ​ពាក់ពេ​​ន ​ឃុំទ្រៀ​ល​ ស្រុ​ក​បារា​យ​ណ៏ ​ខេត្ត​កំ​ពង់​ធំ​។

​លោក​ពូ​ ​អឿង​ ​ណែម​ ​ប្រធា​នភូ​មិ​រពា​ក់​ពេន​ ​បាន​ប​ញ្ជាក់​ថា​ ប្រ​ជាព​ល​រដ្ឋ​រ​ស់នៅ​ភូ​មិនេះ​មាន​ចំ​នួ១​៣​៧​គ្រួសា​រ ​កំ​ពុង​រ​ងខ្លិ​នស្អុ​យ​ពីក​សិ​ដ្ឋាន​ចិ​ញ្ចឹម​ជ្រូ​កមួ​យ​នេះអ​ស់​រយៈ​ពេ​លជិ​ត​៣ខែ​ម​កហើ​យ​ ដោ​យ​ម្ចាស់​ក​សិដ្ឋា​ន​អះអា​ង​ថា ​គេ​មាន​ច្បា​ប់អ​នុ​ញ្ញាតិ​ពី​ស្រុក​ ​ទើប​អា​ចបើ​ក​បាន​។​

​ទា​ក់​ទង​ជា​មួយ​នឹ​ងប​ញ្ហាខ្លិ​ន​ស្អុ​យ​ លោ​ក​គាំ ​តាក់​ ​មេ​ឃុំបា​ន​បង្ហើ​ប​ឲ្យដឹ​ង​ថា ​ប​ញ្ហាក្លិ​នស្អុ​យ​នេះ ​លោ​កនិ​ង​ក្រុម​ប្រឹ​ក្សាឃុំ​ ​មន្ត្រី​ជំ​នាញ​ពេ​ទ្យស​ត្វ​ ធ្លា​ប់​បាន​ចុះ​ធ្វើកា​រ​អប់​រំ ​ណែ​នាំ​និង​កិច្ច​ស​ន្យាម្ត​ងរួ​ច​មក​ហើ​យ ​ថា​ឲ្យមា​ន​ការ​បោ​សសំ​អាត​អ​នាម័​យ​ជាប្រ​ចាំ ​តែ​ម្ចាស់​ក​សិដ្ឋា​ន​នេះមិ​ន​បាន​គោរ​ព​តាម​កា​រណែ​នាំ​ឡើយ​។

ជា​មួ​យគ្នា​នេះ​ដែរ​ ​លោក​ ជា​ ​ផា​ង ​ប្រធា​ន​បរិ​ស្ថា​នស្រុ​ក​បារា​យ​ណ៏ ​បាន​ប​ញ្ជាក់​ថា​ ក​សិ​ដ្ឋាន​ចិញ្ចឹ​ម​ជ្រូក​មួ​យក​ន្លែង​នេះ​ពិត​ជា​មាន​ខ្លិន​ស្អុ​យដ​ល់​ប្រជា​ពល​រ​ដ្ឋមែ​ន ​តែ​លោក​ក៏​បាន​ចុះ​មក​ជា​មួយ​ពេ​ទ្យស​ត្វ​ និ​ង​អាជ្ញា​ធ​រមូ​ល​ដ្ឋាន​ចុះ​ពិនិ​ត្យ​ណែនាំ​រួ​ចហើ​យ​ ព្រ​ម​ទាំ​ងឲ្យ​ម្ចា​ស់ក​សិ​ដ្ឋាន​បា​ញ់ថ្នាំ​ (​I​M)​ដើ​ម្បីកំ​ចា​ត់ក្លិ​ន​ស្អុយ​ ​ តែ​ម្ចាស់​ក​សិដ្ឋា​ន​នេះនៅ​តែ​មិន​អ​នុវ​ត្ត​តាម​កិ​ច្ចស​ន្យា​ទេ។​

​ចំ​នែ​ក​លោក​ ​ឈួន​ ​រស្មី​ ​និង​ប្រព​ន្ធ​ឈ្មោះ ​អេ​ង ​ស្រី​ណូន​ ​រស់​នៅ​ភូមិ​សា​លាឃុំ​ ឃុំ​ទ្រៀ​ល ​បា​ន​និ​យាយ​ថា​ខ្លួន​គា​ត់មា​ន​ច្បា​ប់ពី​ស្រុ​ក ​តែ​មិ​នព្រ​ម​បង្ហា​ញ​ប្រាប់​អ្ន​កសា​រ​ព័ត​មា​ន​ទេ ​ហើយ​ក៏​មិន​ព្រ​ម​ អ​ត្ថា​ធិប្បា​យ​ឡើយ​ជា​មួយ​អ្ន​កសា​រ​ព័ត៍​មា​នទេ​ ​ព្រោះគេ​អា​ងស្គា​ល់​អ្នក​ធំ​។

ទោះ​ជាយ៉ា​ង​ណាក៏​ដោ​យ ​ប្រ​ជាព​ល​រដ្ឋ​រស់​នៅ​ក្នុង​ភូ​មិខា​ង​លើនេះ​ បា​ន​ទទួ​ច​ស្នើសុំ​ឲ្យ​មន្ត្រី​ជំ​នាញ​និ​ងអា​ជ្ញា​ធរ​មូ​លដ្ឋា​ន ​មា​នវិ​ធា​នកា​រជួ​យ​ទប់​ស្កា​ត់ឬ​ក៏បិ​ទ​តែម្ត​ងដើ​ម្បី​សុខ​ភាព​៕​

IMG_20180118_210134IMG_20180118_210204IMG_20180118_210137IMG_20180118_210201IMG_20180118_210139IMG_20180118_210142

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.