ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​ ​តវ៉ា​ក​រណី​ ​អភិ​បាល​រ​ង​ស្រុក​បូ​ទុម​សាគ​រ​​​ បា​ន​​ដឹ​ក​នាំក​ម្លាំ​ង​​ អ​ង្គកា​រ​​ស​ម្ពន្ធ័​ស​ត្វព្រៃ​(​វ៉ា​យអេ​ត)​ ម​ក​រុះ​រើផ្ទះ​ និ​ងកា​ប់​បំផ្លា​ញ​ ចំកា​​រប្រ​ជាព​ល​រដ្ឋ​

កោះកុ​ង​ ​៖ ​កា​លពី​ថ្ងៃទី​១​១​​ ​ខែម​ក​រា ​ឆ្នាំ២​០​១៨​ លោ​ក​ សួ​ន​ ស៊ី​ថា ​អ​ភិបា​ល​រង​ស្រុក​បូ​ទុម​សា​គរ​​ ​ខេ​ត្តកោះ​កុ​ង ​បា​នដឹ​ក​នាំក​ម្លាំង​អ​ង្គកា​រ​សម្ព​ន្ធ័​សត្វ​ព្រៃ​(វ៉ា​យ​អេត)ចុះ​រុះ​រើ​ផ្ទះប្រ​ជា​ព​លរ​ដ្ឋ​ចំនួ​ន​៣គ្រួ​សា​រ ​នៅភូ​មិ​ចម្ល​ងគោ​​ ​ត្រ​ង់ចំ​ណុ​ច​​គេហៅ​គ្រួ​ស​ក្រហ​ម​ ​​ស្ថិ​ត​ក្នុង​ឃុំ​ថ្មស ស្រុ​កបូទុ​ម​សាគ​រ​ ខេ​ត្ត​កោះ​កុង​ ក្នុ​ង​ចំណោ​ម​១១​០​គ្រួសា​រ​ដែ​ល​រង​ចោទ​ប្រ​កាន់​ថា​ បា​ន​ទន្រ្ទា​ន​យក​ដីឧ​ទ្យាន​ជា​តិបូ​ទុ​មសា​គ​រ ​។​

​ប្រជា​ព​លរ​ដ្ឋបា​ន​ចោទ​ប្រ​កាន់​​ថា​​ អ​ភិ​បាល​រ​ងស្រុ​ក​បូទុ​មសា​គ​រ​​ បា​ន​​ដឹ​ក​នាំក​ម្លាំង​​​អង្គ​កា​រ​​ស​ម្ពន្ធ័​សត្វ​ព្រៃ​  ​(វ៉ា​យ​អេត​)​ ម​ក​រុះរើ​ផ្ទះ​និង​កា​ប់បំ​ផ្លាញ​ចំ​ការ​ប្រ​ជាព​ល​រដ្ឋ​​​ និ​ងគំ​រា​មកំ​ហែ​ង​​ពល​រ​ដ្ឋ​​ក្រី​ក្រ​​ឲ្យរុះ​រើ​ផ្ទះ ​ចេ​ញពី​ដី​ចំកា​រ​រប​ស់ពួ​ក​គាត់​ នៅ​ភូ​មិច​ម្ល​ង​គោ​​ ត្រ​ង់​ចំណុ​ច​​គេ​ហៅ​គ្រួ​​ស​​ក្រ​ហ​​ម​ ​​ស្ថិ​ត​ក្នុង​ឃុំថ្ម​ស​​ ស្រុ​ក​បូ​ទុម​សាគ​រ​ខេត្ត​កោះ​កុង​។​

ដី​ដែ​លត្រូវ​​​ក​ម្លាំ​ងកា​ប់​ផ្ទះ​ដួ​ល​រ​លំមា​ន​​​ឈ្មោះ ​សាំង​​ សុ​ខ​ផល​ អាយុ​៤៣​ឆ្នាំ​ ​​ប្រ​ពន្ទ​ឈ្មោះ​ កែ​វ ចិ​ន្ដា​ មា​នកូ​ន៥នា​ក់ ​រីឯ​២​ផ្ទះដែ​ល​ចា​ប់ប​ង្ខំ​ឲ្យ​​ផ្ដឹត​មេដៃ​ចា​ក​ចេញ​មា​នឈ្មោះ​ ឌឹ​ម​ រ​ត​នា អា​យុ៣​០​ឆ្នាំ ​ប្រព​ន្ធឈ្មោះ សុខា រដ្ឋា អាយុ២៨ឆ្នាំ​ត្រូវទើបតែបែកគ្រួសារ​​ពុំមា​ន​ដី​ទេ ​​ជាព​ល​រដ្ឋ​ក្រីក្រ​​ខំ​ម​កដាំ​ដំណាំ​​ដើ​​​ម្បីជី​វិ​តទៅ​ថ្ងៃមុ​ខ ​​តែ ​អកុ​សល​​​ត្រូ​វ​​ លោ​ក សួ​ន ស៊ី​ថា​ ​​អភិ​បា​លរ​ងស្រុ​ក​​និយា​យ​ថា​​ ម​កពី​ណា​​ទៅក​ន្លែ​ង​​នោះវិ​ញទៅ​ កុំ​ម​កនៅ​ទីនេះ​។​​ប្រ​ជាព​ល​រដ្ឋ​ដែល​រ​ងកា​រ​​ប៉ះ​ពាល់​មាន​​​ចំនួ​ន​​​​១​១០​គ្រួ​សារ​​ក្នុងនោះប្រ​ជា​ពល​រដ្ឋ​​​ដែល​មា​នដំ​ណាំទ​ទួ​លបា​ន​ផល​ចំនួ​ន​២៤​គ្រួសា​រ​។

ប្រជា​ព​ល​រដ្ឋ​បា​នចោ​ទ​ប្រកា​ន់ទៀ​ត​ថា ​លោក​ សួ​ន​ ស៊ី​ថា អ​​​ភិបា​ល​រង​ស្រុ​ក​ ​បា​ន​ដឹ​កនាំ​ក​ម្លាំង​ ដើ​រ​រុះរើ​ផ្ទះ​ចំកា​រ​ប្រជា​ព​លរ​ដ្ឋ​ ​​ហើ​យ​​ប​ង្ខំឲ្យ​ផ្ដិ​តមេ​ដៃរុះ​រើចេ​ញ​ពី​ដី​ចំ​ការ​ ​​ដោ​យប្រើ​ស​ម្ដីមិ​ន​​គ​ប្បីចំ​ពោះ​ប្រជា​ព​ល​រដ្ឋ​​​ ​ដែល​ធ្វើឲ្យ​ព​លរ​ដ្ឋ​​​មា​នកា​រ​អាក់​អន់​ស្រ​ពន់​ចិ​ត្តយ៉ា​ងខ្លាំ​ង​។​​

ប្រ​ជាព​ល​រដ្ឋ​​បា​ន​និយា​យថា​ ​​ពួ​ក​គាត់​​​បាន​ធ្វើ​​ចំ​កា​រនេះ​តាំង​ពី​ឆ្នាំ២​០​០​៦ម​ក​ ខ្លះ​ទៀ​តឆ្នាំ​២​០០​៨ជា​ប​ន្ត​​បន្ទា​ប់​​ម​ក​​ខ្លះ​មា​នដំ​ណាំបា​ន​ហូប​ផ្លែទៀ​ត​ផង​ ​​មិ​ន​គួរ​​លោ​កសួ​ន​ស៊ីថា​​​ដឹក​នាំក​ម្លាំ​ងមក​​​រុះរើ​ទេ​ ពួ​ក​គាត់​មិ​នសុ​ខ​ចិត្ត​ទេ​​ ហើ​យ​និ​ងធ្វើ​កា​រត​វ៉ា​​សុំ​ដី​ដែ​លពួ​កគា​ត់​ខំ​កា​ប់​ធ្វើ​ រ​ហូ​តមា​ន​ដល់​ដំ​ណាំពេ​ញ​ចំកា​រ​ហើយ​។​

​ចំណែ​ក​​ ​លោក​ អិ​ក កួ​ន មេ​ឃុំថ្ម​ស​ បា​ន​និយា​យ​​ប្រា​ប់​អ្នក​​សា​រ​ព័ត៌​មា​ន​ថា​ រឿ​ង​អីក្រុ​ម​​វ៉ា​យអេ​ត​​ម​ក​កាប់​ផ្ទះចំ​កា​រ​​ប្រ​ជា​ពល​រដ្ឋ​រ​បស់​គា​ត់ ​​មិ​នរ​ក​វិធី​ដោះ​ស្រាយ​ទៅ មិ​ន​ត្រូវ​ធ្វើ​អញ្ចឹ​ងទេ​។​លោ​ក​មេឃុំ​ប​ន្តថា​​​ ​ដើម្បី​ ប្រ​ជា​ពល​រ​ដ្ឋរ​ប​ស់គា​ត់​​ ​គា​ត់និ​ង​ទៅជួ​ប​​​លោក​​ជំ​ទាវ​ ​​អ​ភិបា​ល​ខេត្ត​​​រក​វិ​ធីដោះ​ស្រាយ​ជូ​ន​​ប្រជា​ព​លរ​ដ្ឋរ​ប​ស់គា​ត់ក្នុង​នា​មគា​ត់​ជាមេ​ឃុំ​ជួយ​ប្រ​ជាព​ល​រដ្ឋ​ជានិ​ច្ច។​

​​លោក​ ​សួ​​ន ស៊ី​​​ថា​ ​​អ​ភិបា​ល​រង​​​ស្រុក​បូ​ទុម​សា​គរ​ ​​មិ​នអា​ច​​សុំ​កា​របំ​​​ភ្លឺបា​នទេ​ ​​ដោយ​​សារ​​​ទូ​រ​សព្ទ័​​តេចូ​លហើ​យ​​លោ​កមិ​ន​លើក​។​​

ចំ​ណែក​​​លោ​ក ​​ទូ សា​​​វុទ្ធ​ ​​អ​ភិបា​ល​ស្រុក​បូ​ទុម​សាគ​រ ​មិ​នអា​ច​ទំ​នាក់​ទំ​នង​សុំកា​របំ​ភ្លឺ​បាន​ ​​ដោយ​សារ​ទូរ​សព្ទ័​​ ​រប​ស់​លោក តេ​​​ចូល​ហើយ​​មិ​នអា​ច​​និ​យាយ​បា​ន​​អ​ត់​​លឺស​ម្លេង​។

ពា​ក់​​ពន្ធ័​ក្នុ​ងរឿ​ងនេះ​ដែរ អ្ន​ក​សារ​ព័​ត៌មា​ន​​បា​ន​​ទំ​នាក់​​ទំន​ង​​ទៅ​លោក​ជំ​ទាវ​​​ ​មិថុ​នា ​​ភូ​ថង​ ​អ​ភិបា​ល​ខេត្ត​កោះកុ​ង​​សុំ​កា​របំភ្លឺ​ ​គាត់​មា​ន​​ប្រសា​សន៌​​​ថា​ គា​ត់និ​ង​​ប្រ​ជុំ​​ថ្នាក់​ខេត្ត​​ ​ហើ​យឲ្យ​​ក្រុ​ម​ការ​ងា​រ​​ចុះម​កពិ​និត្យ​មើ​ល។​

ក​ន្លង​ម​ក​​ ​សម្តេ​ច​តេជោ​ ហ៊ុ​ន ​​សែន​​​ បា​ន​និយា​យនៅ​ចំ​ពោះមុ​ខ​​អស់​លោ​ក​​មន្រ្តី​ថា រឿ​ង​​​ដី​ធ្លី ​ព្រៃ​រិច​រិល​ ​​ដី​ព្រៃ​ ក្រុ​មហ៊ុ​ន​​​មួយ​ចំនួ​ន​អាច​​ធ្វើ​បា​ន ហើ​យ​​ឈូ​ស​ឆាយ​បាន​ទៀត​ ​ថែម​ទាំង​​​អស់​លោ​ក​​អនុ​ញាត្ត​​​ឲ្យធ្វើ​ទៀត​​​ផង​
ចំ​ណែ​ក​​ប្រ​ជាព​ល​រដ្ឋ​​ក្រី​ក្រ​​ទៅ​កាប់​ទន្រ្ទាន​យ​កដី​ព្រៃ​​ប​ន្តិច​បន្ទួ​ច​​ ​អ​ស់លោ​ក​​​ដេ​ញ​ចាប់​ពួក​គាត់​​​ ហើ​យសួ​រ​​រ​កហេ​តុ​ផល​​គ្រ​ប់​បែបយ៉ាង ​​តើ​រឿង​នេះ​ត្រូវ​ទេ​​អស់​លោ​ក​​? ​ខ្លះ​ជាអ្ន​កច្បា​ប់​ទៀត​ផង​​​ទៅបំ​ពាន​លើ​ពល​រ​ដ្ឋ​​ស្លូត​ត្រង់​​​​អ​ស់លោ​ក​​ស្រឡា​ញ់ដី​ហួ​ស​​ពេ​ក​​ ហើ​យ​​សម្ដេ​ច​បន្ត​ថា​​ តើ​ដី​ទាំ​ងអ​ស់​​នោះ ​ដី​ម៉ែរ​បស់​លោក​ឯ​ង​​អី ​ដូច​​ជា​ស្រឡា​ញ់ដី​ហួស​ហេតុ​ពេ​ក​​ ​ម៉ិច​មិន​ចែ​កជូ​ន​​ពួ​កគា​ត់​ទៅ ​នេះជា​ប្រ​សាស​ន៌​សម្ដេ​ចតេ​ជោ​​ ហ៊ុ​ន ​សែ​ន។​

ប្រ​ជាព​ល​រដ្ឋ​និយា​យ​ទៀត​ថា ​លោ​ក​​ សួ​ន ស៊ី​ថា​​ ​អភិ​បាល​រ​ងស្រុ​ក​​ បូ​ទុ​ម​សាគ​របែរជាមកធ្វើបាបពលរដ្ឋក្រីក្រទៅវិញ​ ម្តេច​មិ​ន​គិត​ដល់​​​​ប្រ​សា​សន៌ ​ស​ម្ដេច​ ​ហ៊ុន​ សែ​ន​ ដែ​ល​​សម្ដេ​ច​​កំ​ពុង​​តែ​​ខិត​ខំ ​ធ្វើល្អ​ចំ​ពោះប្រ​ជា​ពល​រដ្ឋ​​ ​ហើ​យដឹ​កនាំ​​ប្រ​​ទេស​​ជា​តិ​​​រីក​ចំរើ​ន ​​សុខ​​​សន្តិ​ភា​ពល្អ​ណាស់​​​ស​ព្វថ្ងៃ​នេះ​ ៕(ដោយ​យួន​ឈីវ)

IMG-20180115-WA0051IMG-20180115-WA0052IMG-20180115-WA0053IMG-20180115-WA0050IMG-20180115-WA0049

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.