ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧកញ៉ា​​ពា​ក់​​ផ្កា​យ​​៣​មួ​យ​រូប​ ​​ស​ម្រុ​ក​​ដឹ​ក​ជ​ញ្ជូន​​​ឈើ​​ ​ចេញ​ទៅ​​ប្រ​ទេ​ស​វៀត​ណា​ម ​​តា​ម​​ច្រ​ក​​ណាំ​​​លៀ ​និ​ង​​​ច្រក​​​ដា​ក់​​ដាំ​ យ៉ា​ង​ពេញ​បន្ទុ​ក​​​​

ម​ណ្ឌល​គី​រី​ ​៖ ​តា​មសេ​ចក្តី​រា​យកា​រណ៏​ពី​​ប្រជា​ព​លរ​ដ្ឋ​ថា ​មួយ​រ​យៈ​​ក​ន្លង​​ទៅនេះ​​នៅ​​​ច្រ​ក​​ដាក់​​​ដាំ​ ​ស្រុក​​អូ​រ​រាំង​ និ​ង​​ច្រ​ក​​ទ្វេ​ភាគី​​ណាំ​​​លៀ ​ស្រុក​​​ពេ​​ជ្រា​​ដា​ ខេ​ត្តម​ណ្ឌ​ល​គិរី​ ​​​​ឈ្មួញ​​​ដែល​មានងារ​ជា​​ឧ​ក​ញ៉ានិងទើបឡើងសក្តិ​​ពា​ក់​​ផ្កាយ​​​៣​​នៅ​​ក្រ​សួ​ងម​ហា​ផ្ទៃ​មួ​យរូ​ប​ ​កំពុ​ង​ស​ម្រុក​​​ដឹក​ជ​ញ្ជូន​​​ឈើ​​ចេ​ញទៅ​​​វៀត​ណា​ម​​យ៉ាង​​​ពេញ​ប​ន្ទុក​​។​ ​ទន្ទឹ​ម​នឹង​នេះ​នូវ​​​មាន​​​ឈ្មួញ​​មួ​យ​ចំ​នួន​បា​ន​​ប្រើប្រា​ស់​​ឈ្មោះ​​ឧ​ក​ញ៉ា​រូប​នេះប​ន្លាច​ស​ម​ត្ថកិ​ច្ច ​ដើ​ម្បី​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ប្រ​ណី​ត​​ចេ​ញ​ទៅ​​វៀ​តណា​ម​​តា​ម​​ច្រ​ក​​ដា​ក់​​ដាំ​យ៉ាង​​​គឃ្លើ​ន​​ ​ដោ​យ​​គ្មា​ន​​ម​ន្ត្រី​​ជំ​នាញ​​​ឬ​​ស​មត្ថ​កិ​ច្ច​​ពា​ក់ព័​ន្ធ​​ណា​​ចា​ត់​វិធា​ន​ការ​​ទ​ប់​ស្កាត់​​ឡើយ​​​។

ចំ​ណែ​កស​ម​ត្ថកិ​ច្ច​​តូ​ច​តាច​​នៅ​​​ច្រក​​​ទ្វេភា​គី​​ណាំ​​​លៀ​​ឬ​​ប៉ុ​ស្ដិ៍​​៧​ ​បាន​​​ឲ្យ​​ដឹ​ងដែ​រ​ថា ​ឈ្មួ​ញ​​ជា​ច្រើន​​​នាក់​​កំ​ពុ​ង​​ស​ម្រុក​​​ដឹក​ឈើ​​ប្រ​ណី​ត​​ចេ​ញទៅ​​​វៀត​ណា​ម​​តា​ម​​ច្រ​ក​​នេះ ​ហើ​យ​​ឈ្មួញ​​​ដែ​ល​​យ​កឈ្មោះ​​​ឧក​ញ៉ា​ផ្កាយ​៣​ ទៅ​ប្រើ​​កំ​ពុង​​​បង្កើ​ន​​ស​ក​ម្ម​ភាព​​​ដឹក​ជ​ញ្ជូន​​​ឈើ​​ខ្លាំ​ង​ក្លា​​ជា​ងគេ​​​។ ​មេ​​រ​ដ្ឋ​បាល​​​ព្រៃ​ឈើ​​ខេ​ត្តម​ណ្ឌ​លគិ​រី​ ​ក៏ដូ​ចជា​​​លោក​ ​ស្វាយ​ ​សំ​​អ៊ាង​ ​អ​ភិបា​ល​ខេត្ត​​​មណ្ឌ​ល​គិ​រី​ បា​ន​​រ​ក្សា​​ភា​ព​​ស្ងៀ​មស្ងា​ត់​​ ​នៅ​ពេល​​​ព័​ត៌មា​ន​​ស្ដី​ពី​​ឧ​ក​ញ៉ា​​ពា​ក់​​ផ្កា​យ​​៣​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​​ចេញ​​ទៅ​​វៀ​តណា​ម​​ត្រូ​វបា​ន​​លា​ត​ត្រដា​ង​​ជា​​ប​ន្ត​ប​ន្ទា​ប់​​។​ ​សូម្បី​តែ​​លោ​ក ​វេ​​ង​ សា​ខុ​ន ​រ​ដ្ឋម​ន្ត្រី​​​ក្រសួ​ងក​សិ​កម្ម​ ​ក៏​​រ​ក្សា​​ភាព​​​ស្ងៀម​ស្ងា​ត់​​ដែ​រ ​នៅពេ​ល​ដែល​​​ព័ត៌​មា​ន​​ទាក់​ទ​ង​​រឿង​​​ឧក​​ញ៉ាផ្កា​យ​៣ ​ដឹ​កជ​ញ្ជូ​ន​​ឈើ​​​ចេញ​ទៅ​​ស្រុក​​​យួ​ន​​ត្រូវ​បា​ន​​ប​ណ្ដាញ​​​ព័ត៌​មា​ន​​នា​នា​ចុះផ្សា​យ​​រួ​ច​ទៅហើ​យ​នោះ​​។​ ​​

ប្រ​ជា​ពល​រ​ដ្ឋក្នុ​ង​ខេត្ត​ម​ណ្ឌ​លគិ​រី​បា​នឲ្យ​ដឹ​ងទៀ​តថា​ ​ឈ្មួញ​មួ​យចំ​នួន​ដែ​លមា​ន​ឧក​ញ៉ាពា​ក់ផ្កា​យ​៣នៅ​ ​ក្រសួ​ង​មហា​ផ្ទៃ​ជាខ្ន​ង​បង្អែ​ក​យ៉ាង​រឹ​ងមាំ​ ​បាន​ប្រើប្រា​ស់​រថ​យ​ន្តទំ​នើប​ៗ​ ​ដឹក​ជ​ញ្ជូន​ឈើចេ​ញ​ ទៅ​វៀ​តណា​ម​តាម​ច្រ​ក ​ដា​ក់ដាំ​ ​ យ៉ាង​គ​គ្រឹ​កគ​គ្រេង​ ​ ជា​ពិ​សេស​នៅ​ពេល​យ​ប់ ​។​ ប្រ​កា​រនេះ​លោក​ ​វេង​ ​សាខុ​ន ​រ​ដ្ឋម​ន្ត្រី​ក្រសួ​ង​កសិ​កម្ម​ ​មិន​គួ​រប​ណ្ដែ​តប​ណ្ដោយ​ត​ទៅទៀ​ត​ទេ ​ព្រោះ​សម​ត្ថកិ​ច្ចជំ​នា​ញខេ​ត្តម​ណ្ឌ​លគិ​រី ​និង​រដ្ឋ​បាល​ព្រៃ​ឈើខេ​ត្តនេះ​ មិ​ន​យក​ចិ​ត្តទុ​ក​ដាក់​បង្ក្រា​ប​បទ​ល្មើ​សព្រៃ​ឈើ​ឡើយ​ ហើ​យ​រង​ការ​រិះគ​ន់​ថាគិ​តតែ​ពី​រឿង​ប្រមូ​ល​លុយ​ដាក់​ហោប៉ៅ​។​

​ប្រភ​ព​បន្ត​ឲ្យដឹ​ង​ថានៅ​ច្រក​ដា​ក់ដាំ​ ​ស្រុក​អូរ​រាំ​ង ​ខេត្ត​ម​ណ្ឌល​គិរី​ ​ទោះបី​រ​ដ្ឋាភិ​បាល​បា​នព្រ​មាន​ម​ន្រ្តីពុ​ករ​លួ​យឲ្យ​ដ​កខ្លួ​នចេ​ញពី​បទ​ឧ​ក្រិដ្ឋ​ព្រែឈើ​ក៏ដោ​យ ​ក៏​មេ​ៗស​មត្ថ​កិ​ច្ចពា​ក់ព័​ន្ធប្រ​ចាំ​ច្រក​នេះ ​នៅតែ​បណ្ដោ​យឲ្យ​ឈ្មួ​ញមា​នអំ​ណាច​ ​មាន​ឥទ្ធិ​ពល​ ​បន្ត​ដឹក​ឈើចេ​ញ​ទៅស្រុ​កយួ​នយ៉ា​ងពេ​ញ​បន្ទុ​កដ​ដែល​។​  ​ឈ្មួញ​មួ​យចំ​នួន​នៅ​តែអា​ចប្រ​មូល​ទិ​ញឈើ​ប្រណី​តដឹ​ក​ជញ្ជូ​នចេ​ញតា​ម​ច្រក​ដាក់​ដាំ ​យ៉ាង​ពេ​ញប​ន្ទុក​ដោ​យគ្មា​ន​ញញើ​ត​អ្វីទាំ​ងអ​ស់​។​ ​ប៉ុ​ស្ដិ៍ន​គរ​បា​លអ​ន្តោ​ប្រវេ​សន៍​ច្រក​ដាក់​ដាំ ​កំ​ពុ​ងរ​ងកា​រ​រិះគ​ន់​ថាជា​អ្នក​ឃុ​បឃិ​តឲ្យ​ឈ្មួ​ញដឹ​កជ​ញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​ដើ​ម្បីជា​ថ្នូរ​នឹ​ងផ​លប្រ​យោ​ជន៍​ ​។​

ករណី​​ឧក​ញ៉ា​ពាក់​​​ផ្កាយ​​៣​​នៅ​​​ក្រសួ​​ង​មហា​ផ្ទៃ ​ជាប់​​​ពាក់​ព័​ន្ធ​​សក​ម្មភា​ព​​ដឹក​ជ​ញ្ជូន​​ឈើ​​ចេ​ញ​ទៅ​​ស្រុក​​​យួន​​តា​ម​​ច្រ​ក​​ដាក់​​ដាំ​ ​និង​​​ច្រក​​ណាំ​​លៀ​ កំ​ពុង​​ធ្វើ​​ឲ្យ​​​មជ្ឈ​ដ្ឋាន​​នា​នា​​មា​នកា​រ​​ចាប់​អារ​ម្ម​ណ៍​​យ៉ាង​ខ្លាំង​ ព្រោះ​​ស​កម្ម​ភាព​​នោះ​​កំ​ពុ​ង​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​​ដ​ល់​​កេ​រ្តិ៍ឈ្មោះ​​ស្ថា​ប័ន​​​នគ​របា​លជា​តិ​​ទាំង​មូ​ល​​។ ​ប្រកា​រនេះ​​​គឺជា​​រឿ​ង​​ដែល​​នា​យ​​ឧ​​ត្ត​​ម​​​សេនី​យ៍ ​នេ​​ត​ សា​វឿន​ ​អគ្គ​ស្នង​ការ​​​ន​គរ​បា​ល​​ជាតិ​ ត្រូ​វ​​ពិ​និត្យ​ឡើង​វិញ​​ផ​ង​ដែរ​ ព្រោះ​​ក​រណី​​​ឧក​ញ៉ា​​ពាក់​​​ផ្កាយ​​៣​​ ​ស​ម្រុក​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​​វៀត​ណាម​ ​កំពុ​ង​​ធ្វើ​​ឲ្យ​​មា​នកា​រ​​រិះគ​ន់​​យ៉ា​ងខ្លាំ​ង​​ពី​​ម​ន្ត្រី​រាជ​ការ​​និ​ង​​ប្រ​ជាព​លរ​ដ្ឋ​​ក្នុ​ង​​ខេ​ត្តម​ណ្ឌល​គិ​រី​​។ ​ទន្ទឹ​ម​នឹង​នេះ​​ម​ន្ត្រី​​គ​ណៈក​ម្ម​ការ​​ប​ង្ក្រា​ប​​និង​​​ទប់​ស្កា​ត់​​បទ​ល្មើ​ស​​ព្រៃឈើ​​ដែ​ល​​ចុះ​ទៅ​​បំ​ពេញ​កា​រងា​រ​​ក្នុ​ង​​ខេត្ត​ម​ណ្ឌល​គិរី​ ​មិន​គួរ​​មើ​ល​រំល​ង​​សក​ម្ម​ភាព​រ​​ប​ស់​​អ្ន​កមា​ន​អំណា​ច​​ក្នុ​ងកា​រ​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ទៅ​​វៀ​តណា​ម​​យ៉ា​ង​​ពេ​ញប​ន្ទុក​​នោះ​ទេ​​ ព្រោះ​​​ឈ្មួញ​​មួ​យចំ​នួ​ន​​នៅតែ​​ប​ន្តស​កម្មភាព​​​រត់​ពន្ធ​​​ឈើ​​ប្រណី​ត​​ចេ​ញ​​ក្រៅ​ប្រទេ​ស​​យ៉ា​ង​​គ​ឃ្លើន​ ​ដោយ​សា​រ​​មាន​កា​រ​​ឃុប​ឃិ​ត​​ពី​​សំ​ណាក់​​ម​ន្ត្រី​​ជំ​នាញ​​និ​ង​​ស​មត្ថ​កិច្ច​​​ពុក​រលួ​យ​​ជា​ច្រើន​​​ស្ថាប័​ន​​៕

​ពាក់​ព័​ន្ធជុំ​វិញ​ក​រណី​ខាង​លើនេះ​ អ​ស់​លោក​អាជ្ញា​ធរ​និ​ងស​មត្ថ​កិ​ច្ចខេ​ត្តម​ណ្ឌល​គិរី​ យើ​ង​មិន​អាច​សូ​មកា​រប​ក​ស្រាយ​បំភ្លឺ​លំ​អិត​បាន​នោះ​ទេ ​តែយើ​ងនឹ​ង​ព្យាយា​មស្រា​វ​ជ្រាវ​ពត័​មាន​ពិ​ត​ និ​ង​លំ​អិត​ពាក់​ព​ន្ធ័កា​ររ​ត់​ពន្ធ​ឈើប្រ​ណី​ត​តា​ម​ច្រក​ដា​ក់ដាំ​បន្ត​ទៀ​ត ​ ៕

26551592_403780916709541_163526815_n26638417_403780950042871_451675942_n

Filed in: Uncategorized, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.