ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រ​ដ្ឋ​​ក្រី​ក្រ​៣​​ភូ​មិ​​​​ ​ដែ​លត្រូ​វ​ម្ចាស់​ចំ​ការ​ស្វាយ​ រំ​លោ​ភ​យក​ដី ត​វ៉ា​សុំ​ឲ្យស​មត្ថ​កិ​ច្ច ជួ​យ​ដោះស្រា​យ​​

កោះ​កុង​ ​៖ លោក ​អៀង រតនា ដែលគេស្គាល់ថាជាដៃស្ដាំរបស់​ឧកញ៉ា​ សាមឃុន ត្រូវ​ជាថៅកែភេសជ្ជៈបាកាស់​ ប៉ាវផ្ដាច់​មុខ គេល្បីថា​មានខ្សែខ្នង​ធំនៅពីក្រោយខ្នង។​លោក អៀង រតនា ជាដៃស្ដាំរបស់ឧកញ៉ា​ សាមឃុន រូបនេះបាន​នៅប្រចាំ ​នៅចំការស្វាយ​ដែល​មាន​ដីចំការធំជាងគេ​ ចំនួន២៦០ហិតា​ ស្ថិតនៅសារាយ ភូមិភ្នំស្រឡៅ ភូមិ​ឈើនាង​ ក្នុងឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង ចំណែកដីប្រជាពលរដ្ឋទាំង៣ភូមិ​នេះ ដែលត្រូវបាន​លោក អៀង រតនា រំលោភ យកដីពួកគាត់ចំនួន​ ទំហំដី​សរុប​ ៣២ហិតា២៩១៤។

តាមការ​លើកឡើងរបស់លោក​មេភូមិ​ ឈុន ឈិន​ បាន​អះអាង​ថា ដីប្រជាពលរដ្ឋ​នេះ ពួកគាត់បាន​កាប់ចំការ​នៅលើដីនេះ តាំងពីឆ្នាំ២០០១មក​ម្លេះ តាំង​ពីគាត់មិនទាន់ធ្វើមេភូមិ​ ឥឡូវ​គាត់បានធ្វើមេភូមិ​នៅឆ្នាំ២០០៦​ រឿង​រ៉ាវដីទាំងអស់នេះ គាត់ដឹងទាំងអស់ នេះជាការអះអាងរបស់មេភូមិ។

លោកមេភូមិបានបន្តទៀតថា ពួកគាត់​និងប្រជាពលរដ្ឋ​បានមក​មើល​ដីរបស់ពួកគាត់ ដែល​មានព្រំប្រទល់​ជាប់​ជាមួយ​ចំការស្វាយ​របស់ឧកញ៉ា សាម​ឃុន ដែល​មានលោក អៀង រតនា មើលការខុសត្រូវនៅទីនោះ តែត្រូវបាន​​ កូនចៅរបស់លោក អៀង រតនា គំរាម​ចាប់ដាក់គុក គំរាមចាប់ទៅតុលាការទៀតផង ​ឲ្យតែប្រជាពលរដ្ឋណាហ៊ាន​មកតវ៉ាដីនេះ។​ការគំរាមកំហែង​ប្រជាពលរដ្ឋ​នោះ មានជាច្រើនលើកច្រើនសារ ​ទើបនៅ​ថ្ងៃទី២៧/ ២៨ ខែ១២/ ២០១៧កន្លងទៅនេះ ដោយសារ​ប្រជាពលរដ្ឋ​ទ្រាំមិនបាន​ ក៌នាំគ្នា​ណាត់​មកសាលាស្រុកស្រែអំបិល​ ដើម្បីឲ្យ​លោកអភិបាលស្រុក​ជួយ​រក​យុត្តិធម៌ជូន​ពួកគាត់ ​ហើយនៅថ្ងៃទី ២៩/១២/២០១៧​ ទើបបានជួប​ជាមួយ​​ លោក អៀង រតនា ដើម្បីរកដំណោះស្រាយ ពេលមកដល់សាលាស្រុក​ លោក​ អៀង រតនា បាននិយាយ​គំរាម​ប្រជាពលរដ្ឋ​ថែមទៀត ​នេះជា​ទង្វើរ​របស់លោក​ អៀង រតនា។​

ចំណែក ​លោកអភិបាលស្រុក​​ ទួន សីលា ​បាននិយាយ​ទៅ​លោក​ អៀង រតនា និងប្រជាពលរដ្ឋ​ថា​ រឿង​រ៉ាវដីធ្លី ទាំងអស់នេះ ចំាលោក​ឲ្យ​ក្រុមការងា​និង​ភូមិបាលចុះទៅមើល​នៅថ្ងៃទី៣ ​ខែមករា ​ឆ្នាំ២០១៨ នេះ។​

នៅថ្ងៃទី៣ ខែ​ មករា ​ឆ្នាំ២០១៨ នេះ ក្រុមការងា​ថ្នាក់ស្រុក​ដឹកនាំដោយ​លោកអភិបាលរង​ ម៉ាស់​ សុជា ​និង​ប្រធានភូមិ​បាល​លោក ជា នាង​ បានចុះទៅតាម​ការណាត់របស់​ប្រជាពលរដ្ឋ ​នៅក្នុងនោះមាន​ប្រជាពលរដ្ឋ​៥៥នាក់បានមកកន្លែងដីរបស់ពួកគាត់ ​និងលោក អៀង រតនា ជាដៃស្ដាំរបស់​ឧកញ៉ា សាមឃុន នៅទីនោះដែរ តែការ​និយាយរបស់​លោក អៀង ​រតនា នៅតែក្អេងក្អាង​ដដែល​ មិន​ញញើត​ក្រុមការងាថ្នាក់ស្រុក​ដែលចុះទៅរក​ដំណោះស្រាយ​ជូនពលរដ្ឋឡើយ។

ចំណែក​អ្នកសារព័ត៍មាន​បាន​សុំ លោក​ អៀង ​រតនា សុំការបំភ្លឺនៅកន្លែង​ដី ក៌ប៉ុន្តែលោក​ អៀង រតនា​ មិនឆ្លើយបំភ្លើទេពាក់ពន្ធ័រឿងដីខាងលើនេះ។​

ចំណែក​លោក ម៉ាស់ សុជា ​អភិបាលរងស្រុក​ អ្នកសារព័ត៌មាន​បានសុំការបំភ្លើនៅទីនោះ គាត់បាន​ប្រាប់​ថា ​គាត់​រកវិធានការ​ដោះស្រាយជូន​ប្រពលរដ្ឋ​ឲ្យបាន។​

ចំណែក​ លោក ជា នាង ប្រធាន​ភូមិបាល​ស្រុក​បាននិយាយថា​ គាត់និង​ចាតវិធាន​ការ​តាមផ្លូវច្បាប់​ហើយ ឲ្យម្ចាស់​ចំការស្វាយ​រកឯកសារ​ដែលទិញពីអ្នកណាឲ្យពិត ​ហើយ​ម្ចាស់ចំការមិន​ត្រូវ​យកដីគេឯងទេ។​

តាមការលើកឡើង​របស់ប្រជាពលរដ្ឋបាននិយាយប្រាប់អ្នកសារ​ព័ត៌មាន​នៅចំពោះមុខថា ម្ចាស់​ចំការស្វាយ​នេះ មានទាហាននៅក្នុងចំការ ​ហើយមាន​កាំភ្លើងទៀត​ ​ហើយ​អ្នកយាមនោះបាននិយាយថា​ ប្រជាពលរដ្ឋណា​ហ៊ាន​ដើរកាត់តាមចំការ​ គេនិងបាញ់ហើយ​។
ចំណែក លោកឧកញ៉ា​ សាមឃុន​ អ្នក​សារព័ត៌មានមិនអាច​ទំនាក់ទំនងបានទេ។​
សូមឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ចជំនាញ​ដែលពាក់ពន្ធ័​ក្នុងរឿង​ប្រើប្រាស់​អាវុធខុសច្បាប់ ​គួរចាត់​វិធានការស្រាវជ្រាវការប្រើប្រាស់អាវុធនៅក្នុងចំការស្វាយខាងលើ​ ដែលម្ចាស់ចំការ​ស្វាយ​ជាអ្នកមានលុយមានអំណាច ​​មានខ្សែខ្នងធំ​ហើយរងការរិះគន់ថាឲ្យកូនចៅដើររំលោភយកដីប្រជាពលរដ្ឋក្រីក្រ៕ដោយ យួន ឈីវ

IMG-20180104-WA0011IMG-20180104-WA0012IMG-20180104-WA0030IMG-20180104-WA0010IMG-20180104-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.