កំពង់ធំ ៖ បុរសជនជាតិវៀតណាមម្នាក់ ជិ:ម៉ូតូដើរលក់ពួកត្រូវជនមិនស្គាល់មុខយកកាំបិត មកកាប់ចំផ្ទៃមុខនឹងកន្លែងផ្សេងៗជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ។ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង១៨នឹង២០យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅតំបន់ក្បាលឡាន ភូមិសាស្ត្រ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះងៀន វ៉ាន់ដែង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមិ ទិនដុងហាយ ឃុំទិនលឹម ស្រុកតាន់បៀន ខេត្តតាយនីញ ប្រទេសវៀតណាម។
បើតាមប្រភពពត៏មានពីសមត្ថិច្ចបានឱ្យដឹងថា ករណីយ៍ឃាតកម្មដ៍ព្រៃផ្សៃខាងលើនេះ ពុំទាន់ដឹងពីមូលហេតុឱ្យច្បាស់លាស់នោះ រឿងនេះផ្តើមចេញពីគំនុំឫផ្លន់យកទ្រព្យសម្បត្តិ ឫអ្វីផ្សេងពុំទាន់ដឹងច្បាស់លាស់នោះទេ។ឃាតករសម្លាប់ទៅលើជនជាតិវៀតណាមហើយគេចខ្លួនទៅបាត់នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីឃាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ចំពោះសាកសពជនរងគ្រោះបងប្អូនដឹកយកទៅធ្វើបុណ្យនៅប្រទេសវៀតណាមតាមប្រពៃណី៕