ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នៅ​​ថ្ងៃ​​ចូ​ល​ឆ្នាំថ្មី​ ​​​រថ​​​ភ្លើង​​​ដឹក​​​អ្នក​ដំ​ណើរ​ ​ក្នុង​​​ទីក្រុ​ង​​ភ្នំ​ពេ​ញ ​​ទៅ​កា​ន់​​ព្រ​លាន​យន្ត​ហោះ​​ភ្នំ​ពេញ​ ​​នឹ​ងបើ​ក​​ដំ​ណើរ​ការ​​​​​

ភ្នំ​ពេញ​ ​៖ នៅ​មុន​​​បុណ្យ​ចូ​ល​ឆ្នាំថ្មី​​​ប្រពៃ​ណីជា​តិ​ ​ឆ្នាំ​​២​០១​៨​ ​​ខា​ង​មុខ​នេះ ​ក​ម្ពុជា​​នឹ​ងដា​ក់​​ឲ្យ​​​ដំណើ​រកា​រ​​រ​ថភ្លើ​ង​​ដឹក​​​អ្នក​ដំ​ណើរ​​​ពី​​ស្ថានី​យ​​រ​ថ​ភ្លើង​​ក្នុ​ង​​រា​ជ​ធានី​​​ភ្នំពេ​ញ ​ឆ្ពោះទៅ​កាន់​​​ព្រលា​ន​យន្ត​ហោះ​​អ​ន្តរ​ជាតិ​​​ភ្នំពេ​ញ​ និ​ង​​អ​នុញ្ញា​ត​​ឲ្យ​​​ប្រជា​ពល​រ​ដ្ឋ​​ធ្វើដំ​ណើ​រ​​រយៈ​ពេ​ល​​៣​​ខែ​ ដោ​យ​​ឥ​តគិ​ត​ថ្លៃ​​ថែម​​​ទៀត​ផ​ង​​ ។​​

​លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​បើក សម្ពោធ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​សាខា​ជ្រោយចង្វា បាន​បញ្ជាក់ថា មុន​ចូល​ឆ្នាំនេះ ក្រសួង​សាធារណ​ការដែល​មានកា​រ​សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នឹង​ត​ភ្ជាប់​ផ្លូវ​ស្ថានីយ៍​រថភ្លើង​យើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលានយន្ដហោះ ដែល​ក្បាលរថភ្លើង​ចំនួន​បី​គ្រឿង ដែល​មួយគ្រឿង​ដឹក​បាន​ប្រហែល​១០០​នាក់​។​

​លោក​រដ្ឋមន្ត្រី​អះអាងថា ការវិនិយោគ​លើ​ទំហំ​តិចតួច​ប៉ុណ្ណោះ ដែលជា​វិនិយោគ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់​អ្នកឧកញ៉ា​គិត ម៉េង​។ រថភ្លើង​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ មួយគ្រឿង តម្លៃ​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក​។​លោក​ទេសរដ្ឋមន្ដ្រី បាន​ថ្លែងថា សមិទ្ធផល​ដែល​កំពុង​កើត​មាននៅ​កម្ពុជា ក៏ដូចជា​នឹង​កើតមាន​នាពេល​អនាគត​នេះ គឺ​ដោយសារតែ​កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដែល​ទាមទារ​ឲ្យ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​។​

​សូមបញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ទៅកាន់​ព្រលានយន្តហោះ​នេះ នឹងចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ហើយក៏​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ចេញចូល​ព្រលានយន្តហោះ​ផងដែរ​។ ការធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ឬ ពី​ស្ថានីយ៍​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​ចំណាយពេល​ប្រមាណ​២០ ទៅ ២៥​នាទី​។​នៅក្នុង​រថភ្លើង​មាន​ដាក់​ម៉ាស៊ីនត្រជាក់ ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រលានយន្តហោះ ហើយ​ចង់​ឡើងមក​រាជធានី​ភ្នំពេញ ក៏​អាច​ប្រើប្រាស់​រថភ្លើង​នេះ​បានដែរ​៕

2017_12_22_09_25_26

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.