ឧត្តរមានជ័យ ៖ ករណីផ្ទុះក្បាលគ្រាប់B៦០មីលីម៉ែត្រ លាន់រង្គើដីរ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបរិវេណសាលាបឋមសិក្សាអន្លង់វែង ភូមិអូរចិញ្ជៀន ស្រុកអន្លង់វែង បណ្តាលឲ្យសិស្ស៣នាក់រងរបួសធ្ងន់ស្រាល ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគ្រូប្រចាំថ្នាក់បានឱ្យសិស្សបោសសំរាម ដើម្បីធ្វើអនាម័យមុនពេលចូលរៀន ខណៈកូនសិស្សបានប្រទះឃើញគ្រាប់តែមិនរាយការណ៍មកទេ គឺពួកគេបានយកទៅបោះចូលក្នុងភ្នុកភ្លើង ទើបបណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់តែម្តង ។
សិស្សរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះ ឆន ស្រីអែម ភេទស្រី អាយុ១៤ឆ្នាំ រងរបួសធ្ងន់ និង២នាក់ទៀត រងរបួសស្រាល ឈ្មោះ ហ៊ឹម សុលី ភេទស្រី អាយុ១០ឆ្នាំ និង ហ៊ួ ប៉ូលីន ភេទប្រុស អាយុ១៣ឆ្នាំ ៕