ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សិស្ស​ចូល​រៀ​ន​ធ​ម្ម​តា​វិញ​ហើ​យ ​ក្រោ​យ​ពីប​ញ្ច​ប់​ ​បញ្ហា​ដោ​យរ​លូ​ន​ ​នៅ​វិ​ទ្យាល័​យ​កំ​ពង់​ធំ​

កំ​ព​ង់​ធំ ៖ ក្រោ​យ​ផ្ទុះកា​រ​ត​វ៉ា​រ​បស់​លោ​កគ្រូ​ ​អ្នក​គ្រូ​ រ​វា​ងលោ​ក​វរ​សេ​នីយ៍​ត្រី​ សួ​ស​ សុ​វ​ណ្ណា ​ប្រ​ធា​នស្នា​ក់​កា​រស​ន្តិ​សុខ​​៦០១​ ​ក​​​ង​រា​​ជ​​អា​​វុ​ធ​ហត្ថ​​​ខេ​​ត្ត​កំ​​ព​​ង់ធំ​​ ​​ដែ​ល​បាន​បណ្តា​ល​ឲ្យសិ​ស្សអា​ក់​ខា​ន ​កា​រសិ​ក្ ​នៃ​សាលា​វិ​ទ្យាល័​យ​កំព​ង់​ធំ ​ជា​ង២​ស​ប្តាហ៍​កន្ល​ង​មក​នេះ ​នឹ​ងត្រូ​វ​បាន​បញ្ច​ប់​ទំនាស់​ដ៏ក្តៅ​គគុ​ក​នេះ ​ដោយ​រលូ​ន​ ក្រោ​ម​ការ​ខិ​តខំ​ប្រឹង​ប្រែ​ងរ​បស់​ថ្នា​ក់ដឹ​កនាំ​ខេ​ត្តកំ​ព​ង់ធំ​ ដែ​លមា​ន​ឯក​ឧត្ត​ម​ សុ​ខ​ លូ​ អ​ភិ​បាល​ខេត្ត​កំ​ពង់​ធំ ​និងឯ​ក​ឧត្ត​ម ​ហួន​ ​វ៉ាន់​និត​ ​អភិ​បាល​រ​ងខេ​ត្ត​ រួ​មទាំ​ង​មន្ទី​រអ​ង្គ​ភាព​ពាក់​ព័​ន្ឋ ​។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃសាលាវិទ្យាល័យកំពង់ធំ ដើម្បីបញ្ជាក់ពីគុណតម្លៃ ក៏ដូចជាការដឹងគុណដល់លោកគ្រូ អ្នកគ្រូគ្រប់រូប ដែលប្រៀបបានទៅនឹងឳពុកម្តាយទី២ តែងតែបង្ហាត់បង្រៀន ដោយគ្មានទេពាក្យថានឿយហត់ គឺក្តីស្រឡាញ់ និងចំណេះវិជ្ជា ទាំងកំលាំងចិត្ត ត្រូវបានផ្តល់ជូនដល់សិស្សគ្រប់រូប គុណតម្លៃរបស់លោកគ្រូ អ្នកគ្រូ ត្រូវបានប្រមុខរាជរដ្ឋាភិបាល រៀបចំ ឲ្យមានថ្ងៃរំលឹកគុណគ្រូ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានគោរពនឹងកោតសរសើរយ៉ាងខ្លាំងចំពោះលោកគ្រូ អ្នកគ្រូ ដែលមានការអត់ធ្មត់តស៊ូរហូតមានការដោះស្រាយដ៏សមរម្យ ដែលភាគគីទាំងសងខាងអាចទទួលយកបាន ក្នុងនោះក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ គោរពនូវវិន័យរបស់សាលា គោរពលោកគ្រូ អ្នកគ្រូ រួមទាំងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺច្បាប់ចរាចរណ៍ផ្លូវគោក  សូមឲ្យក្មួយពាក់មួកសុវត្តិភាព បើកបរប្រកាន់ស្តាំ ចៀសវាងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តល់នូវការណែនាំល្អៗដល់លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងសិស្សានុសិស្ស រួចមក លោក សួស សុវណ្ណា និងលោកស្រី កូយ គឹមហេង នាយិកា រួមទាំងលោកគ្រូ អ្នកគ្រូ ជាង១០០នាក់ ចូលរួមសំណេះសំណាល់នៃសាលប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួន វ៉ានិត អភិបាលរងខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងតំណាង មន្ទីរអប់រំ  បានព្រមព្រៀងបញ្ចប់រឿងទំនាស់នេះ ចាប់ពីថ្ងៃនេះទៅ និងហាមមិនអោយបុគ្គលណា យករឿងអង្គភាព ឬការបរិហាកេរ្ត៍ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់បុគ្គលផ្សេងៗ ត្រូវទទួលខុសត្រូវដោយខ្លួនឯង  ចុងក្រោយលោក សួស សុវណ្ណា និងលោកគ្រូអ្នកគ្រូ ដើរចាប់ដៃគ្នា ដោយទឹកមុខរីករាយបង្កើនចំណងសាមគ្គី មិត្តភាពរួមទាំង កិច្ចសហការល្អជាមួយគ្នា ៕

IMG_20171204_182841IMG_20171204_182849IMG_20171204_182827

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.