កំពត ៖ កាលពីថ្ងៃទី28 ខែតុលា ឆ្នាំ2017 វេលាម៉ោង1និង31នាទីរសៀល កម្លាំងជំនាញរបស់ស្នងការព្រហ្មទណ្ឌខេត្តកំពត បានសហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានចុះទៅបង្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែង ដែលលីគេថាគ្មានអ្នកហ៊ានចុះទៅបង្រាប តែនៅពេលនេះត្រូវបានកម្លាំងស្រុកបានសហការជាមួយនិងកម្លាំងស្នងការនគរបាលជំនាញខេត្តកំពត បានឈានចុះទៅបង្រាបកន្លែងទីតាំងលេងល្បែងស៊ីសងមួយនេះ ដែលស្ថិតនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
ករណីសមត្តកិច្ចចុះទៅបង្រាបកន្លែងលេងល្បែងស៊ីសងមួយករណីខាងលើនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមានការអរគុណ ទៅដល់សមត្តកិច្ចដែលបានបង្រ្កាប និងបានឃាត់ខ្លួនមនុស្សជានាក់ញៀនល្បែងប្រុសស្រីពីរនាក់ និងរួមមានទាំងវត្តុតាងមានមេអាប៉ោងចំនួន8គ្រាប់ និងម៉ូតូមានចំនួន6គ្រឿងថែមទៀតផង សមត្ថកិច្ចប្រមូលយកវត្តុតាងនិងមនុស្សប្រុសស្រីទាំងពីរនាក់ កសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការនគរបាលជំនាញខេត្តកំពត និងដើម្បីចាត់វិធានការទៅតាមនីតិវិធីផ្លូវច្បាប់។