ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​ធៀ​​ម​​​ ម៉ា​ដែ​ន ​ហៅ​តក់​ ​មេប៉ុ​ស្តិ៍​បឹង​ជ្រោ​ង​ សប្បា​យប្រ​មូ​លលុ​យ​ ​បើក​ច្រ​ករ​បៀ​ង ឱ្យ​រ​ថ​យន្ត​ដឹ​កអុ​ស​ ​ចេញ​ទៅ​យួន​

ខេ​ត្ត​ត្បូ​ងឃ្មុំ​ ​៖​ តា​មសេ​ច​ក្តី​រាយ​ការ​ណ៍​មួយ​បាន​ប​ង្ហើប​ឱ្យដឹ​ង​ថា ​នៅច្រ​ក​របៀ​ងបឹ​ង​ជ្រោង​ ដែ​លស្ថិ​ត​នៅភូ​មិបឹ​ង​ជ្រោង​ ​ឃុំជាំ​ ​ស្រុក​មេ​មត់​ ខេ​ត្ត​ត្បូង​ឃ្មុំ​ មា​ន​រថ​យន្ត​ដឹ​កអុ​ស​បន្ត​ក​ន្ទុយ​គ្នាដូ​ច​គេហែ​បុណ្យ​ផ្កា​ ចូ​ល​ទៅ​ស្រុក​យួ​នយ៉ា​ង​រលូ​ន​ក្នុង​មួ​យថ្ងៃ​ៗ មិ​ន​តិ​ចជា​ង ​៥​០រ​ថ​យន្ត​នោះ​ឡើយ​។​

លោ​ក​ ​ធៀម​ ​ម៉ាដែ​ន​ ហៅ​តក់​ ​មេប៉ុ​ស្តិ៍​បឹង​ជ្រោ​ងប្រា​កដ​ជា​សប្បា​យ​ក្នុង​ការ​ប្រ​មូល​លុ​យពី​រថ​យ​ន្តដឹ​កអុ​ស​ទាំង​នោះ​ ជា​ថ្នូ​រនិ​ងកា​រ​បើក​ច្រ​កឱ្យ​ដឹ​កចេ​ញទៅ​ល​ក់នៅ​ស្រុក​យួ​ន ​ដែល​មាន​ពួ​កឈ្មួ​ញរ​ង់​ចាំទ​ទួ​លនៅ​ទីនោះ​។​
ឈ្មួ​ញរ​កស៊ី​ដឹក​អុស​​បាន​លួ​ចខ្សឹ​ប​ថា ​រ​ថ​យន្ត​សាំ​យ៉ុង​ដឹក​អុ​ស​១គ្រឿ​ង ​ត្រូ​វប​ង់ឲ្យមេ​ប៉ុ​ស្តិ៍​បឹង​ជ្រោ​ង ​៨ម៉ឺ​នរៀ​ល ​រ​ថយ​ន្ត​កូរ៉េ​ ២ភ្លៅ​ ទៅ​ ​៣ភ្លៅ​ ​ត្រូវ​បង់​ចា​ប់ពី​ ៥​០​ ទៅ​ ​១០​០​ដុល្លា​រ​ ចំ​ណែ​ករ​ថយ​ន្ត​សាំយ៉ុ​ង​មួយ​ចំ​នួន​ ដែ​ល​ដឹក​អុស​លា​យឈើ​សុក្រ​ម​ កា​ត់​កង់​ៗ​ជារ​បៀប​អុ​ស ​គឺត្រូ​វ​បង់​២​០​ម៉ឺន​រៀល​ ​ព្រោះ​ឈើទាំ​ងនោះ​គេ​អាច​យក​ទៅ​កែច្នៃ​ជាគ្រឿ​ង​សង្ហារឹ​ម​បាន​ ហើ​យ​ក្នុង​១​ថ្ងៃ​ៗ ​មិន​តិច​ជា​ង ៥​០រ​ថ​យន្ត​នោះឡើ​យ ​។​

ប្រ​ភ​ពប​ន្ត​ខ្សឹប​ប្រាប់​ថា ​ស​មត្ថ​កិច្ច​ដែល​ឈរ​ជើ​ងប្រ​ចាំកា​រនៅ​ច្រ​កបឹ​ងជ្រោ​ង ​មាន​ខា​ងយោ​ធាស្រុ​ក​ ប៉ូ​លិស​ស្រុ​ក ​ប៉េអឹ​ម​ស្រុក​ និ​ង​ប៉ូលិ​ស​ខេត្ត​ត្បូង​ឃ្មុំ ​ប៉ុ​ន្តែអ្ន​កដែ​លខ្លាំ​ងឈ​រ​ធ្វើមេ​ស៊ីស​ង ​គឺ​បក្ខ​ពួកលោ​ក ​ធៀ​ម ​ម៉ា​ដែន​ ហៅ​ត​ក់ ​បា​នដើ​រ​ប្រមូ​ល​លុយពី​រ​ថយ​ន្តដឹ​កអុ​ស ​បើ​រថ​យន្ត​ណារឹ​ងទ​ទឹង​ ​គឺមិ​នអា​ចឆ្ល​ងប៉ុ​ស្តិ៍​ខាង​លើនេះ​បានទេ​ ​ប៉ុន្តែ​ករ​ណី​នេះក​ម្រកើត​មាន​ណា​ស់ ​ព្រោះ​ឈ្មួញ​និ​ង​សម​ត្ថកិ​ច្ចប៉ុ​ស្តិ៍ចេះ​សម្រ​ប​សម្រួ​លគ្នា​ជា​ប្រព័​ន្ធរួ​ចហើ​យ ​ពុំមា​នឧ​បស​គ្គអ្វី​ឡើយ​ ​ហើយ​មេប៉ុ​ស្តិ៍បឹ​ងជ្រោ​ងកំ​ពុង​ត្រូ​វប៉ា​ន់យ៉ា​ងខ្លាំ​ង ​ចំណែ​កគេ​ឃើ​ញមា​ន​វត្ត​មាន​រប​ស់គ​យ​ចល័​តដែ​រ ​តែបា​នចំ​ណូល​តិច​តួ​ចប៉ុ​ណ្ណោះ ​មិន​ដូច​ក្រុ​មលោ​ក ​ធៀម​ ម៉ា​ដែន​ ហៅ​តក់​ ​នោះទេ​។​​​

សូ​ម​បញ្ជា​ក់ថា​ នៅ​ក្នុង​ខេ​ត្តត្បូ​ងឃ្មុំ​ ក្នុ​ងចំ​ណោម​ច្រ​ករ​បៀង​ទាំង​អស់​មាន​តែ​ច្រក​របៀ​ងបឹ​ងជ្រោ​ងតែ​មួយ​គត់​ ​ដែល​អាច​បើ​កច្រ​ករ​កលុ​យ​ឱ្យ​រថ​យ​ន្តដឹ​កអុ​ស​ចេញ​ទៅស្រុ​កយួ​ន​បាន​ដោយ​សេ​រី ​ដែល​ប្រាក​ដថា​ ខ្សែ​លោក​មេ​ប៉ុស្តិ៍​បឹង​ជ្រោង​​មិន​ណយ​ទេ ​ទើប​អាច​បើ​កច្រក​នេះ​បាន​។​

ចំណែ​ក​ប្រជា​ព​លរ​ដ្ឋបា​នលើ​កឡើ​ងថា​ ឈើ​អុស​គឺ​ដឹ​កចេ​ញម​កពី​ដែន​ជម្រ​កស​ត្វព្រៃ​ភ្នំព្រិ​ច ​វា​ជាល​ក្ខណៈ​អុស​មែន​ តែ​តាម​ពិត​គេអា​ច​យក​ទៅកែ​ច្នៃជា​សម្ភា​រៈគ្រឿ​ង​សង្ហា​រឹម​បាន​ ទើ​បយួ​នគេ​សំរុ​កទិ​ញ ​រួច​បើ​ច្រក​បឹង​ជ្រោង​នៅតែ​បើ​កដំ​ណើរ​ ឱ្យ​ដឹកអុ​ស​ចេញ​ពីតំ​បន់​ដែ​នជ​ម្រក​ស​ត្វព្រៃ​ភ្នំព្រិ​ច ​ច្បាស់​ជា​ត្រូវ​រលា​យជា​មិ​នខា​ន​។

នៅ​ពេល​អ្ន​កសា​រព័​ត៌មា​នទូ​រ​ស័ព្ទ​ទៅលោ​ក ​ងី ​សុ​ខហេ​ង ​នា​យផ្នែ​ករ​ដ្ឋបា​លព្រៃ​ឈើប្រ​ចាំ​ស្រុក​មេម​ត់ ​តំបែ​រ ​ក្រែក​ ​លោ​កបា​ន​ឆ្លើយថា​ ​ការ​ដឹក​អុស​គឺ​ដឹ​កអ​ត់មា​ន​ច្បាប់​ទម្លា​ប់ទេ​ ដឹ​កដោ​យ​ខុស​ច្បាប់​។​
​ប្រ​ជាព​ល​រដ្ឋ​រិះគ​ន់ថា​ តា​មពិ​ត​វរៈ​ការ​ពារ​ព្រំដែ​ន​មាន​តួនា​ទី​ ​ការ​ពា​រអ​ធិប​តេយ្យ​ភា​ព ​សន្តិ​សុខ​តាម​ព្រំ​ដែន​ តែ​ លោ​ក ​ធៀ​ម ​ម៉ា​ដែន​ ហៅ​តក់​ ​មេប៉ុ​ស្តិ៍បឹ​ងជ្រោ​ង ​បែរ​ជាយ​កតួ​នា​ទីម​កបើ​កប៉ុ​ស្តិ៍បឹ​ងជ្រោ​ងឱ្យ​នាំអុ​សចេ​ញ ស្វែ​ងរ​ក​លាភ​សក្កា​រៈឱ្យ​ខ្លួន​ និ​ងប​ក្ខ​ពួក​ ខុ​សពី​ភារ​កិច្ច​ដែល​ក្រ​សួង​មហា​ផ្ទៃ ​និង​អ​គ្គស្ន​ងកា​រន​គរ​បាល​ជាតិ​ប្រគ​ល់ឱ្យ​គ្រប់​គ្រង​ និ​ង​បណ្តា​លឱ្យ​មាន​ការ​កាប់​ បំ​ផ្លាញ​តំ​បន់​ព្រៃកា​រពា​រ​ជាច្រើ​នក​ន្លែង​ដោយ​សារ​ការ​បើក​ច្រក​ឱ្យចេញ​អុ​សខា​ងលើ​នេះ ​៕

BBBBBBBB11BBBB33

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.