ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថ​​​​​កិច្ច​ តា​ម​​ក្រ​បួច​​​ក្រុ​ម​​​ចោរ​ ដែ​ល​​ពូ​កែ​​ខា​ង​​ប្រើ​ ល្បិ​ច​​គ្រ​ប់​​រូ​បភា​ព​ លួ​ច​​យ​ក​​ម៉ូ​តូ​ ដ៏​​​ច្រើន​​​ស​ន្ធឹក​សន្ធា​ប់​ ​​ពី​​ជ​ន​​រ​ង​​គ្រោះ

កំ​ពត​ ​៖ ​​កា​ល​ពី​​ថ្ងៃ​​ទី​​០​២​ ខែ​តុលា​ ​ឆ្នាំ​​២០​១​៧ ​កម្លាំ​ង​​ន​គ​របា​ល​​អ​ន្តរា​គ​មន៍​​ឈុ​ត​​ខ្មៅ​ នៃ​​ស្ន​ង​ការ​ដ្ឋា​ន​​នគ​របា​ល​​ខេ​ត្ត​បាត់​ដំប​ង​ និ​ង​​ខេ​ត្តកំ​ពង់​ចា​ម ​ដឹក​នាំ​​ដោ​យ​លោក​​​អនុ​សេនី​យ៍ឯ​ក ​ឈឿ​​ង​ គឹ​​​ម​​សុ​ង ​ប្រធា​ន​​ក្រុ​ម​​អ​ន្តរា​គ​មន៍​​ឈុ​ត​​ខ្មៅ ​ស្ន​ងកា​រ​ដ្ឋាន​​ខេ​ត្តបា​ត់​ដំប​ង​ បា​ន​​ម​ក​​ស​ហកា​រ​​ជា​មួយ​​​កម្លាំ​ង​​អន្ត​រាគ​ម​ន៍​​ឈុត​​​ខ្មៅ​​រប​ស់​​ស្ន​ងកា​រ​ដ្ឋាន​​ន​គរ​បា​ល​​ខេត្ត​កំ​ពត​ ដឹ​ក​នាំ​​ដោយ​ លោ​ក​​វ​រសេ​នីយ៍​ទោ ​លក​ ញ៉ា​​វ​ នា​យកា​រិយា​ល័​យ​​ព្រហ្ម​ទ​ណ្ឌ​​កំ​រិត​​ស្រា​ល​​ស្នង​ការ​ដ្ឋា​ន​​ខេត្ត​កំ​ពត​ ​និង​​ដោ​យ​​មា​នកា​រ​​សម្រួ​ល​​នី​តិវិ​ធី​ពី​​លោក​ ​ខា​ន់ ​សុផ​ល​ តំ​ណា​ង​​អយ្យ​ការ​​អ​ម​​សា​លា​ដំបូ​ង​​ខេ​ត្តកំ​ព​ត ​បាន​​ស​ហ​ការ​​គ្នា​​​ចុះ​​វែក​មុខ​​​ក្រុម​​ចោ​រ ​ដែ​ល​​ធ្លា​ប់​​ធ្វើ​​ស​កម្ម​ភាព​​​លួច​​ម៉ូ​តូ​​នៅ​​តា​ម​​ហា​ង​​ខា​រ៉ាអូ​ខេ​ ក្លឹ​​ប​​​កំសា​ន្ត​​ផ្សេ​ង​​ៗ ​ចំ​ណត​រ​ថយ​ន្ត ​និង​​​ទីប្រ​ជុំ​ជន​​​នានា​ ប្រើ​​​ល្បិច​​​គ្រប់​​ស្នៀ​ត ស្ទើរ​តែ​​គ្រ​ប់​​ខេ​ត្ត​​នៅ​​ទូ​​ទាំ​ង​​ប្រ​ទេស​

ហើ​យ​​ថ្មី​​​ៗ​​នេះ ​ក្រុ​ម​​ចោ​រ​​មួយ​​​ក្រុម​​នេះ​​​បាន​​ធ្វើ​​​សក​ម្មភា​ព​​បី​​ខេ​ត្ត​ ដែ​ល​​ស​មត្ថ​កិ​ច្ច​​ទទួ​ល​​ប​ណ្តឹ​ង​​ពី​​ជ​ន​​រង​គ្រោះ​​មា​ន​​ខេ​ត្ត​​​​កំព​ង់​ចាម​​ ​ខេត្ត​បា​ត់ដំ​ប​ង ​និង​​​ខេត្ត​កំ​ពត​ ។​ ​

​សម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា ​សក​ម្ម​ភាព​​និង​​ល្បិ​ច​​រ​បស់​​ក្រុ​ម​​ចោ​រ​​នេះ ​គឺ​​មា​ន​​នីតិ​វិ​ធី​​របស់​​ពួ​ក​​គេ​​ខ្លាំង​​ណា​ស់​ គឺ​​ធ្វើ​​គ្រ​ប់​​រូប​ភាព​ លួ​ច​​យ​ក​​ម៉ូតូ​​ដ៏​​ច្រើ​ន​​ស​ន្ធឹក​សន្ធា​ប់​​ពី​​ជ​ន​​រង​​​គ្រោះ​​នា​​ពេល​​​កន្ល​ង​​មក​ នៅ​​តា​ម​​ប​ណ្ដា​​ខេត្ត​ ។​

​ជនស​ង្ស័​យ​​ទាំង​​​៥​​នាក់​​​ដែល​​ប​ង្ក្រា​ប​​បាន​នៅ​​​ខេ​ត្ត​កំព​ត​​មា​ន ​៖ ​១.​​ឈ្មោះ​ ម៉​ប ​ហ៊ិ​​ន ​ភេ​ទ​​ប្រុស​ អា​យុ​​៤២​​ឆ្នាំ​ មាន​​​ទីលំ​នៅ​​ភូមិ​​ត្រ​​ស្លា​ ​ឃុំ​​សំឡា​ញ ​ស្រុ​ក​​អង្គ​រ​​ជ័យ​ ខេ​ត្តកំ​ពត​ ជា​គ្រូ​​អ​នុ​​វិ​ទ្យាល័​យ​​អង្គ​រ​​ជ័​យ​​ ២​.​​ឈ្មោះ ​ស៊ឹ​​ម​ ចា​ន់​​ថន​ ហៅ​​ឥ​ណ្ឌា​ ភេ​ទ​​ប្រុ​ស ​អាយុ​​​៣៥​​ឆ្នាំ​ មា​ន​​ទី​លំនៅ​​ភូ​មិ​​សត្វ​​​ពង​ ឃុំ​​ស​ត្វ​​ព​ង ​ស្រុក​​ឈូ​ក​ ខេ​ត្តកំ​ពត​ (​​មេ​ខ្លោ​ង​​ខាង​​ដា​ក់​​ថ្នាំ​ និ​ង​​ប្រើ​​ល្បិ​ច ​​​) ​៣​.​​ឈ្មោះ ​ឃី​​ន​ ណី​ ​ភេទ​​ប្រុ​ស​ អា​យុ​​៤​៨​​ឆ្នាំ ​មាន​​​ទីលំ​នៅ​​ភូ​មិ​​កសិករ ​ឃុំ​​សំឡា​ញ​ ស្រុ​ក​​អ​ង្គរ​​ជ័​យ ​ខេត្ត​កំព​ត​ ៤​.​​ឈ្មោះ ​និ​​ន​ ម៉ាំ​ង ​ភេទ​​ប្រុ​ស​ អា​យុ​​២៧​​​ឆ្នាំ ​មាន​​ទី​លំនៅ​​​ភូមិ​​ក្រ​សាំ​ង ​ឃុំ​​ឈូ​ក ​ស្រុក​​​ឈូក​ ខេ​ត្តកំ​ព​ត ​៥.​​​ឈ្មោះ ​គឹ​​ម ​សេង​​​ដុះ ​ភេទ​​ប្រុ​ស​ អា​យុ​​២​៧​​ឆ្នាំ ​មាន​​​ទីលំ​នៅ​​ភូមិ​​ក្រ​សាំ​ង ​ឃុំ​​ឈូក​ ស្រុ​ក​​ឈូ​ក ​ខេត្ត​កំព​ត​ និ​ង​​៦​.​​ឈ្មោះ ​ហឺ​​ង​ គឹ​​ម​​ហៃ ​ភេទ​​​ប្រុស​ អា​យុ​​៥​០​​ឆ្នាំ ​មា​ន​​ទីលំ​នៅ​​ភូមិ​​​ស្តុក​ ឃុំ​​​សំឡា​ញ ​ស្រុ​ក​​អង្គ​រ​​ជ័​យ ​ខេត្ត​កំព​ត​ ។​ វ​ត្ថុ​​តា​ង​​ដែល​​រឹ​ប​អូស​​បា​ន​​ពី​​ជន​ស​ង្ស័​យ​​ទាំ​ង​​៥​​នាក់​​នេះ​​​រួម​​មា​ន ​៖​ ម៉ូ​តូ​​ចំ​នួន​​៤​​​គ្រឿង​ រ​ថយ​ន្ត​​មួ​យ​​គ្រឿង​ ដែ​ល​​ពួ​ក​​គេ​​ជិះ​​ធ្វើ​​សក​ម្មភាព ​និង​​ស្លា​ក​​លេ​ខ​​ម៉ូតូ​​​ចំនួ​ន​​៦ ​។​

ជ​នស​ង្ស័​យ​​ទាំង​​​៥​​នាក់​​នេះ​ រួ​ម​​និ​ង​​ម្នាក់​​​ដែល​​យ​ក​​ពី​​ខេ​ត្តបា​ត់ដំ​បង​ និ​ង​​វ​ត្ថុ​​តាង​ ត្រូ​វ​​បា​ន​​សម​ត្ថកិ​ច្ច​​ស្ន​ងកា​រ​​ខេ​ត្តកំ​ពត​ ​ប្រគ​ល់​​ជូន​​​ទៅ​​នគ​របា​ល​​ខេត្ត​បា​ត់ដំ​បង​ ដើ​ម្បី​​ប​ន្ត​​​នី​តិ​វិធី​​តា​ម​​ផ្លូ​វ​ច្បា​ប់ ​៕

IMG-20171005-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.