ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម​​​ត្ថ​​កិ​ច្ច​​ ​ប​​ង្រ្កា​ប​​រ​​​ថ​​យន្ត​​​ដឹ​​ក​​​ឈើ​ប្រ​ណឹ​​​​​​ត​​ ​និ​ងនៅ​កន្លែ​ង​ស្តុប​ឈើលួ​ច​លាក់​ ជា​​​ច្រើ​​ន​​ក​ន្លែង

កំ​ព​ង់ឆ្នាំ​ង-​ពោ​ធិ៍សា​ត់ ​៖​ កា​ល​ពី​ថ្ងៃទី​២៦​ ដ​ល់​ថ្ងៃទី​២​៩ ​ខែក​ញ្ញា​ថ្មីៗ​នេះ​ ក​ង​កម្លាំ​ងប្រ​ដា​ប់អា​វុ​ធ កង​រា​ជអា​វុ​ធហ​ត្ថ​លើផ្ទៃ​ប្រទេ​ស​ ស​ហ​ការ​ជា​​មួ​យអា​វុ​ធហ​ត្ថ​ខេត្ត​កំព​ង់​ឆ្នាំង​ ​និង​ខេត្ត​ពោ​ធិ៍សា​ត់ ​រុ​ករ​ក​ឃើញ​និង​ធ្វើកា​រប​ង្រ្កា​បបា​ន​ឈើប្រ​ណិត​ធ្ន​ង់ ​និង​ឈើ​រាជ​កុ​លជា​ច្រើ​នម៉ែ​ត្រ​ត្រីគុ​ណ​ នៅ​កន្លែ​ង​ផ្សេង​ៗ​ក្បែរ​ផ្នែ​ក​រដ្ឋ​បា​លព្រៃ​ឈើ​វាល​វែង​អូ​លា​ក់មា​ស​ និ​ង​ស្នាក់​កា​ររ​បស់​ម​ន្រ្តីប​រិស្ថា​នឧ​ទ្យា​ននុ​រក្ស​កណ្ដា​លជួ​រភ្នំ​ក្រ​វាញ​នៅ​ពង​ពង្ស​ ​ប​ន្ទាប់​ពី​ធ្វើកា​រ​បង្ក្រា​ប​រថ​យន្ត​យី​ឌុប​ដឹ​កឈើ​ខុស​ច្បា​ប់១​គ្រឿ​ង និ​ងឃា​ត់​ខ្លួន​មនុ​ស្ស​ចំនួ​ន​២នា​ក់​ នៅ​ខេ​ត្តកំ​ពង់​ឆ្នាំ​ង ​។​

ប្រ​តិប​ត្តិ​ការ​រុ​ករ​ក​និង​ឈា​នដ​ល់​ការ​ប​ង្ក្រាបឈើប្រ​ណិត​ខា​ងលើ​ធ្វើ​ឡើង​កា​លពី​ល្ងា​ចថ្ងៃ​ទី​២​៩ ​ខែ​កញ្ញា​ ​រហូ​ត​ដល់​ព្រឹ​កថ្ងៃ​ទី​០១​ ​ខែតុ​លា​ ឆ្នាំ​២​០១​៧​ ត្រ​ង់​ចំ​ណុច​ផ្ទះ​រ​បស់​ឈ្មោះ ​ហុ​ល ​ស្រី​ ភេ​ទ​ស្រី ​និ​ងទី​២​ ត្រ​ង់​ចំណុច​ក្នុងចំ​កា​រក្បែ​ផ្ទះ​អ្នក​ភូមិ​ដែ​លស​ម​ត្តកិ​ច្ចកំ​ពុង​ធ្វើ​កាស្រា​វជ្រា​វនៅ​ឡើ​យ ទី​តាំ​ងលួ​ច​លាក់​ស្តុប​ឈើប្រ​ណិត​ពីរចំ​ណុ​ចនេះ​ ស្ថិ​តក្នុ​ង​ភូមិ​ស្ទឹ​ងថ្មី​ ​ឃុំប្រ​ម៉ោយ​ ស្រុ​ក​វាល​វែ​ង ​និង​ទី៣​ ​ត្រង់​ចំ​ណុច​ផ្ទះ​រប​ស់ឈ្មោះ​ ​សៀប​ សំ​អឿ​ន ​ភេ​ទស្រី​ ​ស្ថិត​ក្នុង​ភូ​មិ​រវា​ង ​ឃុំ​សំរោ​ង​ ស្រុ​កភ្នំ​ក្រ​វាញ​ ​ខេត្ត​ពោធិ៍​សា​ត់។​

​បើ​យោ​ងតា​មប្រ​ភ​ពព័​ត៌មា​ន​ពីក​ម្លាំង​ក​ងរា​ជ​អាវុ​ធ​ហត្ថ​ដែ​លចុះ​ប្រតិ​បត្តិ​កា​រក្នុ​ង​គោល​ដៅ​ខាង​លើនេះ ​បាន​ឲ្យ​ដឹង​ថា​ ​ទីតាំ​ងទី​១ ​ត្រ​ង់​ចំណុ​ច​ផ្ទះរ​បស់​ឈ្មោះ​ ហុ​ល ​ស្រី​ ភេ​ទ​ស្រី ​បាន​រ​កឃើ​ញឈើ​ប្រ​ណិត​ធ្នង់​ចំនួ​ន ​៣២​៨​ដុំ ​មាន​ទម្ង​ន់​ចំនួ​ន ​៤៧​២​៨គី​ឡូ​ក្រាម​ ស្មើ​រនឹ​ង​ចំនួ​ន​ ៣​,​៦៣​៦​ម៉ែត្រ​ត្រីគុ​ណ​ វ​ត្ថុ​តាង​ឈើ​ប្រណិ​តធ្ន​ង់ទាំ​ងអ​ស់នេះ​ ​បាន​ប្រគ​ល់​ឲ្យជំ​នា​ញគ្រ​ប់គ្រ​ង​នៅទី​នោះគឺ​ផ្នែ​ករ​ដ្ឋបា​ល​ព្រៃឈើ​វាល​វែង​ យ​ក​រក្សា​ទុ​កជា​បណ្ណោះ​អាស​ន្ន​។

ប្រ​ភព​ព័ត៌​មា​នខា​ងលើ​ប​ន្តថា​ ទី​តាំ​ងទី​២ ​ត្រង់​ចំ​ណុច​ក្នុ​ងចំ​ការ​ក្បែផ្ទះ​អ្ន​កភូ​មិដែ​លស​ម​ត្តកិ​ច្ចកំ​ពុង​ស្រា​វជ្រា​វនៅ​ឡើយ​​ ហើ​យ​ បាន​រក​ឃើញ​ឈើប្រ​ភេទ​ប្រ​ណិត​ធ្ន​ង់ចំ​នួ​ន ​២៥​៣ដុំ​ មា​ន​ទម្ង​ន់ ​៣៦​៥​៦គី​ឡូក្រា​ម​ ស្មើ​រនឹ​ង​ចំនួ​ន ​២​,៨​១២​ម៉ែ​ត្រត្រី​គុណ​ ​វត្ថុ​តា​ងឈើ​ប្រភេ​ទ​ប្រណិ​តធ្ន​ង់​​ទាំងអ​ស់នេះ​ បា​នប្រ​គល់​ជំនា​ញគ្រ​ប់គ្រ​ងនៅ​ទីនោះ​ គឺ​មន្រ្តី​បរិ​ស្ថា​នឧ​ទ្យាន​នុរ​ក្សក​ណ្ដា​លជួ​រភ្នំ​ក្រ​វាញ​ ស្នា​ក់​ការ​ត្រព​ងព​ង្ស​យក​ទៅរ​ក្សា​ទុក​ជាប​ណ្ណោះអា​សន្ន​។

ប្រ​ភព​ព័ត៌​មា​នដ​ដែល​បាន​បន្ត​ទៀ​តថា​ ទី​តាំ​ងទី​៣ ​នៅ​ត្រង់​ចំណុ​ចផ្ទះ​រ​បស់​ឈ្មោះ ​សៀប​ សំ​អឿន​ ​ភេទ​ស្រី ​ត្រូវ​បាន​រ​កឃើ​ញឈើ​ប្រ​ណិត​​ធ្នង់​ នៅ​ក្នុ​ងប​ន្ទប់​ក្រោ​មផ្ទះ​ចំនួ​ន ​៤​៥០​ដុំ ​មាន​ទ​ម្ងន់​ចំនួ​ន ​៦១​៣​៨គី​ឡូក្រា​ម ​ស្មើ​រនឹ​ង​ចំនួ​ន ​៤​,៧​២១​ម៉ែ​ត្រត្រី​គុ​ណថែ​មទៀ​ត ​ហើយ​វ​ត្ថុតា​ងឈើ​ប្រ​ណិត​ធ្នង់ទាំ​ង​នេះ ​បា​នប្រ​គល់​ឲ្យជំ​នាញ​គ្រប់គ្រង​នៅទី​នោះ​ ​គឺ​មន្រ្តី​រ​ដ្ឋបា​លព្រៃ​ឈើផ្នែ​ករ​ដ្ឋបា​លព្រៃ​ឈើភ្នំ​ក្រវា​ញ យ​ក​ទៅរ​ក្សាទុ​ក​ជាប​ណ្ណោះ​អាស​ន្ន ​។​ហើយ​នៅ​ចំណុ​ចដ​ដែ​លនេះ​ដែរ​ ក៏​បាន​រ​កឃើ​ញឈើ​រា​ជ​កុល​ចំនួ​ន ​១៧​ដុំ ​ស្មើ​រនឹ​ងចំ​នួន​ ​៦,​៣​០០​ម៉ែត្រ​ត្រី​គុណ​បន្ថែ​មទៀ​ត​ ដូ​ច្នេះវ​ត្ថុ​តាង​ឈើទាំ​ងពី​ប្រភេ​ទ​នេះស​រុប​ ៖​ ​ប្រណិ​ត​ធ្នង់​ចំនួន​ ១​០​៣១​ដុំ​ មា​ន​ទម្ង​ន់​ចំនួ​ន ​៦​៨.​៥​២២​គី​ឡូក្រា​ម ឈើរា​ជ​កុល​​ចំនួ​ន ​១៧​ដុំ​ ស្មើ​រនឹ​ង​ចំនួ​ន ​៦​,៣​០០​ម៉ែ​ត្រត្រី​គុណ​។​

គួ​រ​រំលឹ​ក​ថា កា​ល​ពីវេ​លា​ម៉ោង​៥​ និ​ង៣​០​នាទី​ល្ងាច​ ​ថ្ងៃទី​២៨​ ​ខែក​ញ្ញា ​ឆ្នាំ​២០​១៧​ ​នៅត្រ​ង់ចំ​ណុ​ចភូ​មិចំ​ការ​ស្វាយ ឃុំ​សេដ្ឋី​ ​ស្រុក​សាមគ្គីមា​ន​ជ័​យ ​ខេ​ត្តកំ​ពង់​ឆ្នាំង​ ក​ម្លាំង​សម​ត្ថកិ​ច្ចបា​នធ្វើ​ការ​បង្រ្កា​បរ​ថយ​ន្តយី​ឌុប​ ផ្លូ​វ៤​ព​ណ៏​សពា​ក់​ស្លាក​លេ​ខ ​កំព​ត ​3​A ​02​5​1 ​១គ្រឿ​ង​ ដឹក​ឈើ​ប្រណិ​តធ្ន​ង់ពេ​ញ ​ដែ​លមា​នចំ​នួន​ ​៩២​១ដុំ​ មា​នទ​ម្ង​ន់ចំ​នួន​ ​១៦​៧៣​០​គីឡូ​ក្រាម​ ស្មើ​រ​នឹង​ចំនួ​ន​ ១​៤​,៥​៤​៧ម៉ែ​ត្រត្រី​គុណ​ ​និង​បា​នឃា​ត់ខ្លួ​ន​មនុ​ស្ស២​នា​ក់​ ទី​១ ​ឈ្មោះ​ ​សម្បតិ ​ប៊​ន ​ទី២​ ឈ្មោះ​ ​អែម​ ហ៊ុ​ន​ ហើ​យ​វត្ថុ​តាង​ទាំ​ងរ​ថ​យន្ត​និង​ឈើ​ប្រភេ​ទប្រ​ណិត​ធ្ន​ង់ ​រួម​ទាំ​ងម​នុ​ស្ស២​នា​ក់បា​ន​ប្រគ​ល់​ឲ្យម​ន្រ្តី​ជំនា​ញ​ផ្នែក​រដ្ឋ​បា​លព្រៃ​ឈើកំ​ពង់​ត្រ​ឡាច​ ​ក​សាង​សំណុំរឿ​ង​ចាត់​កា​រប​ន្តតា​ម​និតិ​វិធី​ ​និង​បាន​កំ​ណត់​មុខ​ស​ញ្ញាជ​ន​សង្ស័​យជា​ប់​ពាក់​ព័​ន្ធផ​ង​ដែរ​ ៕​

IMG-20171003-WA0055IMG-20171003-WA0055 IMG-20171003-WA0056

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.