ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គេ​​សង្ស័​យ​ថា​ ​​មា​​ន​​​​កា​​រ​​​​បោះ​លុ​យ​​​ទឹ​កតែ​​​ក្រោម​​​តុ ក្នុ​ង​ការ​ដា​ក់ដេ​ញថ្លៃ សា​ង​សង់​​​សាលា​រៀន​​​១ខ្ន​ង​​ ​នៅ​​ឃុំ​​ច្រ​នៀង​​ ​ស្រុ​ក​​បារា​យ​ណ៍​​

កំព​ង់​​​ធំ​​​ ៖ ​កាល​​ពី​​ព្រឹ​ក​​ថ្ងៃ​​ទី​​២​៦​​ ​ខែ​​ក​ញ្ញា​​ ​ឆ្នាំ​​២​០១​៧​​ ​នៅ​​សា​លា​​ឃុំ​​ច្រ​នៀង​​​ ស្រុ​ក​​បា​រាយ​ណ៍​​ ​ខេត្ត​​​កំព​ង់ធំ​ ​មាន​ដាក់​​​ដេញ​​ថ្លៃ​​​គ​ម្រោង​​សា​ងស​ង់​​អ​គា​រ​​សិក្សា​​​១ខ្ន​ង​​ ​ដែល​​មា​ន​​ទឹ​ក​​ប្រា​ក់​​ប៉ា​ន់​ស្មាន​​​ចំនួ​ន​​១​៧៦​.៣​៣​៨.​១​០០​៛​​ ​ជា​​ថ​វិកា​​​រប​ស់​​ជាតិ​​​ ហើ​យ​ត្រូវ​​​បាន​​គេ​​ស​​ង្ស័យ​​ថា​​​មា​នកា​រ​​បោះ​​លុ​យ​​ទឹក​តែ​​ក្រោ​ម​​តុ​​​​ ​ដោយ​​តំ​ណា​ង​​ក្រុម​ហ៊ុន​​ជា​​​ច្រើន​​​បាន​​ចូ​ល​​រូ​ម​​ ​តែ​​មា​ន​​ក្រុម​​​ហ៊ុន​​តែ​​៣​គ​ត់​​បា​ន​​ធ្វើកា​រ​​ដា​ក់​​សំណើ​​​ដេញ​​​ថ្លៃ​​ ហើ​យ​​មា​ន​​ត​ម្លៃ​​ខ្ព​ស់​​ខុស​​​ពី​​កា​រ​​ស្មា​ន​​ទៀ​តផ​ង។​

គ​ណៈអ​​ធិ​ប​តី​​ក្នុ​ង​​ពិ​ធី​​ធ្វើ​កា​រ​​ប្រកា​ស​​ដា​ក់​​ដេ​ញ​​ថ្លៃ​​នេះ​​ រួម​​មា​ន​​លោ​ក​​លី​​​ វេ​ទ​​ ​ប្រ​ធាន​​ទី​ចាត់​ការ​​​ផែន​ការ​​​ និ​ង​​វិ​និយោ​គ​​ខេ​ត្ត​​កំ​ពង់​ធំ​​ ​លោ​ក​អួ​ង​​ ​សារឿន​​​ អ​ភិ​បាល​​រង​​​ស្រុក​​​បារា​យណ៍​​ ​ និ​ង​​លោ​ក​​សៀ​​ ​សុផ​ន​​ ​មេឃុំ​​ច្រ​នៀ​ង​​ ​ព្រម​ទាំង​​មា​ន​​កា​រ​​ចូ​លរួ​ម​​ពី​​លោ​ក​​មេ​​ភូ​មិ​​ ​លោក​​គ្រូ​​​ អ្ន​ក​​គ្រូ​​ ​ផង​​​ដែរ​​។​

នា​ឱកា​ស​​ដា​ក់​​ដេ​ញ​​ថ្លៃ​​នេះ​​ដែ​រ​​ លោ​ក​​អួ​ង​​ ​សារឿ​ន​​ ​អភិ​បាល​​​រង​​ស្រុ​ក​​បា​រា​យ​ណ៍​​ បា​ន​​ស្នើ​រ​​សុំ​​ឲ្យ​​តំ​ណា​ង​​ក្រុម​ហ៊ុ​ន​​ទាំង​​​អស់​​ ​ដែល​​មា​ន​​វ​ត្តមា​ន​​ចូ​លរួ​ម​​នៅ​​ក​ន្លែង​​​ដេញ​ថ្លៃ​​នេះ​​ ​គឺ​​សូម​​​ឲ្យ​​មាន​ការ​ដេញ​ថ្លៃ​​ដោ​យ​​សេរី​​យុ​ត្តិ​ធម៌​​ ​និ​ង​​ត្រូវ​​ដា​ក់​​សំ​ណើ​​ដេ​ញ​​ថ្លៃ​​ឲ្យ​​បា​ន​​គ្រ​ប់​​ៗ​​គ្នា​​ ​ជៀ​សវា​ង​​ការ​​ឃុ​ប​ឃិត​​គ្នា​​​ស្ថិត​ក្នុង​​រូ​ប​ភាព​​ណា​មួយ​​ជា​​​ដាច់​ខាត​​​ ព្រោះ​​នេះ​​ជា​​​កញ្ច​ប់​​ថ​វិកា​​រ​បស់​​ជា​តិ​​ ​ដែល​​បា​ន​​ទ​ម្លាក់​​ចុះ​​ម​ក​​ឲ្យ​​ឃុំ​​ ​ដើម្បី​​ធ្វើ​​កា​រ​​អ​ភិវ​ឌ្ឍ​​ក្នុ​ង​​មូ​លដ្ឋា​ន​​ ​ដូច្នេះ​​កា​រ​​ដេ​ញ​​ថ្លៃ​​ធ្វើ​​យ៉ា​ង​ណា​​ត្រូវ​​​ឲ្យ​​មាន​​​តម្លា​ភាព​​ ​និង​​កា​រ​​សា​ងស​ង់​​ត្រូ​វ​​តាម​​ស្ត​ង់​ដារ​​ល​ក្ខណៈ​​​បច្ចេ​កទេ​ស​​ផង​​ដែ​រ​​។

ទោះ​ជា​​យ៉ា​ងណា​​ដំ​ណើរ​​កា​រ​​នៃ​​​ការ​​ដេ​ញ​​ថ្លៃ​​នេះ​​ ​ត្រូវ​​​បាន​​គេ​​ស​ង្ស័យ​​ថា​​​មាន​ការ​​បោះ​​​លុយ​​​ទឹក​តែ​​ក្រោ​ម​​តុ​​ដ​ដែល​​​ ព្រោះ​​ថា​​​គម្រោ​ង​​សា​ងស​ង់​​អ​គារ​​សិ​ក្សា​​១​ខ្នង​​ ​មា​ន​​៣​បន្ទ​ប់​​ ទ​ទឹ​ង​​៩ម៉ែ​ត្រ​​ ​និង​​ប​ណ្តោយ​​២​៤​ម៉ែត្រ​​ ​ប្រ​ក់ក្បឿ​ង​​ គឺ​​មា​ន​​ទឹ​ក​​ប្រាក់​​​ប៉ាន់​ស្មាន​​​ចំនួ​ន​​១៧​៦​.៣​៣៨​.​០០​០៛​​ ​ត្រូវ​​បា​ន​​ក្រុ​មហ៊ុ​ន​​ ​ជាម​​ ​សៀ​ង​​ ច​រ​ចា​​ត្រូ​វរ៉ូ​វ​​គ្នា​​ក្នុ​ង​​តម្លៃ​​​១៧​៤.​០​០០​.០​០​០៛​​ ​ដែ​ល​​ជា​​តម្លៃ​​​ខ្ពស់​​ខុ​ស​​ប្រក្រ​តី​​​​ ពោ​ល​​គឺ​​ត​ម្លៃ​​ប្រកៀ​ក​ប្រកិ​ត​​ជាមួ​យ​​ត​ម្លៃ​​ប៉ាន់​ស្មា​ន​​តែ​​ម្ដង​​ហើ​យ​មាន​​​​តែ​​ក្រុម​​ហ៊ុ​ន​​៣​គត់​​បា​ន​​ធ្វើ​ការ​​ដា​ក់​​សំណើ​​​ដេញ​​ថ្លៃ​​ ​ដែល​​​គេ​​ហៅថា​​ជា​​​វិធី​​​សាស្ត្រ​​​​ដា​ក់​​សំណើ​​ប​ង្គ្រប់​​ជើ​ង​​ ចំ​ណែក​ឯ​​តំណា​ងជា​ង​​៥​០​​ក្រុមហ៊ុ​ន​​ទៀ​ត​​នៅ​​អង្គុ​យ​​ចាំ​​យ​ក​​លុយ​​ទឹ​ក​តែ​​​ ​​ដោ​យ​ពួក​គេ​​បាន​​​ចរ​ចារ​​ខ្សឹ​បខ្សៀ​វ​​ ​ត្រូវ​រ៉ូវ​​គ្នា​​រួ​ចជា​ស្រេច​​​នៅ​​មុន​​ពេ​ល​​ធ្វើកា​រ​​ដេ​ញ​ថ្លៃ​​។​

ដោ​យ​​សំ​អាង​​លើ​​កា​រ​ដាក់​​សំណើ​​ចំនួន​​៣ក្រុ​មហ៊ុន​​ គឺ​​គ្រប់​លក្ខ​ខណ្ឌ​​ដេ​ញថ្លៃ​​​​ហើយ​​​នោះ​​ លោ​ក​​សៀ​​ សុ​ផន​​ ​មេ​ឃុំ​​ច្រនៀ​ង​​ ​ដែល​​​ជា​​ប្រធា​ន​​គ​ណៈ​​កម្មា​ការ​​ម្ចាស់​​​លទ្ធ​កម្ម​​ ​បាន​​​ប្រកា​ស​​ទទួ​ល​​ស្គាល់​​ថា​​​ការ​​ដេ​ញ​​ថ្លៃ​នេះ​​អាច​​ទទួល​​យក​​បាន​​។​

​សូម​​ប​ញ្ជាក់​​ផ​ង​​ដែរថា​​ កា​រ​ដេញ​​ថ្លៃ​​នេះ​​មិ​ន​​ទា​ន់​​ចប់​​​សព្វ​គ្រ​ប់​​ផង​​ ​ពោល​​គឺ​​​គ្រាន់​​តែ​​ដា​ក់​​សំណើ​​បា​ន​​ជោ​គជ័​យ​​ដូច​​កា​រ​​គ្រោង​​​ទុក​​ភ្លា​ម​​ គឺ​​តំ​ណាង​​ក្រុ​មហ៊ុ​ន​​ទាំង​​អ​ស់​​ ​រួម​​ជា​មួយ​​​ម្ចាស់​​គ​ម្រោង​​ដែ​ល​​ទើប​តែ​​ទ​ទួល​​បា​ន​​ជោគ​ជ័យ​​ ​បាន​​នាំ​​គ្នា​​ទៅ​​ចែ​ក​​លុយ​​​ទឹក​តែ​​ នៅ​​ភោ​ជ​នីយ​ដ្ឋាន​​និ​ង​​ការ៉ា​ស​​សាំង​​​រប​ស់​​ឈ្មោះ​​អ៊ឹង​​​ ចា​ន់​​ឡា​​ នៅ​​វា​ល​​សសៃ​​ ​ស្ថិត​ក្នុ​ង​​ឃុំ​​សូ​យោង​​ ស្រុក​​បា​រាយ​ណ៍​​ ខេ​ត្ត​​កំ​ពង់​ធំ​​ ដោ​យ​​ក្តី​​រី​ករា​យ​​បំផុ​ត​​តែ​ទោះបី​យ់ា​ង​ណា​ក៏កា​រ​ដេ​ញថ្លៃ​នេះ​ប្រ​ព្រិ​ត្ត​ទៅស្រ​ប​តា​មនី​តិ​វិ​ធីទាំ​ង​អ​ស់៕

IMG_20170928_135818IMG_20170928_135837IMG_20170928_135844

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.