ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ពល​រដ្ឋ​ ​មា​​ន​ជំ​នឿទុ​ក​ចិត្ត​ ​ថ្នាក់​ដឹ​កនាំ​ ក្រុ​ម​កា​រ​ងា​រអ​ន្គ​រក្រ​សួ​ង​ ចុះ​ម​កដោះ​ស្រា​យ​ វិ​វា​ទដី​ធ្លី មិ​ន​អោ​យពួ​ក​គាត់​ អ​ស់​សង្ឃឹ​ម​ទេ

កោះកុង ៖នៅ​រសៀ​ល​ថ្ងៃទី​០៤​ ខែ​ក​ញ្ញា​ ឆ្នាំ​២០​១​៧​ នៅ​សាលា​ស្រុ​ក​ស្រែអំ​បិ​ល ខេត្ត​កោះ​កុ​ង​ មា​នប្រ​ជា​ពល​រ​ដ្ឋ​ចំនួ​ន១​៥​០នា​ក់​ មា​ន​០៤​ឃុំ​១​ឃុំ​ក​ណ្ដោ​ល ក្នុ​ង​ស្រុ​កបូ​ទុ​ម​សាគ​រ​ ២​ឃុំ​ជីខ​លើ​ ​៣​ឃុំជី​ខ​ក្រោ​ម​ ៤​ឃុំ​ដង​ពែ​ង ​៣​ឃុំនេះ​ស្ថិត​ក្នុ​ងស្រុក​ស្រែ​អំ​បិ​ល ​ខេ​​​ត្ត​កោះកុ​ង​ ​​មា​​​​ន​​ជំ​​នឿ​ទុ​​​ក​​ចិ​ត្ត​ចំពោះ​​​ថ្នា​ក់​​ដឹ​​ក​នាំ​​ ​ក្រុ​​ម​​កា​​​រ​​ងា​​រ​អ​​ន្គ​​រ​ក្រ​​សួ​​​ង​​ ចុះ​​​ម​​កដោះ​​ស្រា​​​ ​វិ​​វា​​​ទ​ដី​​ធ្លី ​មិ​​ន​​​អោ​​យពួ​​​ក​​គាត់​​​អ​​ស់​​ស​ង្ឃឹ​​ម​​ទេ​​ រួ​ម​មាន​(១​)​ ក្រ​សួ​ងរៀ​ប​ចំដែ​ន​ដីន​គ​រូប​នី​យក​ម្ម​នឹង​សំ​ណង់​​(២​)​ក្រសួ​ង​ពា​ណិជ្ជ​ក​ម្ម(​៣​)ក្រ​សួ​ងក​សិ​កម្ម​រុ​ក្ខាប្រ​មាញ់​នឹ​ងនេ​សា​ទ(​៤​)ក្រ​សួ​ងប​រិ​ស្ថា​នដឹ​ក​នាំដោ​យ​ឯ​​​ក​​ឧត្ដ​ម​ ទេ​ព​ ធ​ន​ ប្រ​ធា​នគ​ណៈ​កម្ម​ការ​ក្រុ​មកា​រ​ងារ​​ថ្នាក់​ទី​០៨​ ដោះ​ស្រា​យវិ​វា​ទដី​ធ្លី ​បា​នចុះ​ម​កស្រ​ង់ទិ​ន្ន​ន័យ​ដីរ​ប​ស់ប្រ​ជា​ពល​រដ្ឋ​ ដែ​ល​ធ្លាប់​ប្រើ​ប្រាស់​ដីតាំង​ពី​​មុ​នម​ក​ ហើ​យ​ទទួ​ល​រង​ផល​ប៉ះ​ពាល់​ជា​មួយ​ក្រុ​ម​ហ៊ុន​​ស្កអំ​ពៅ​រប​ស់ថៃ​។

ប្រ​ជា​ពល​រ​ដ្ឋចំ​នួ​ន១​៤៧​គ្រួ​សារ​ តំ​ណាង​ដោ​យ​លោក​ស្រី ​ ផា​វ ញ៉ើង ដែ​លធ្លា​ប់​បាន​ឡើ​ងទៅ​ត​វ៉ាយ៉ា​ង​ស្វិត​ស្វា​ញនៅ​ទី​ស្ដីកា​រ​ក្រសួ​ងរៀ​ប​ចំដែ​នដី​ ​ស្នើសុំ​ដំ​ណោះស្រា​យ។​លោក​ស្រី​ ផា​វ ញ៉ើ​ង​ ​បាន​សំដែ​ង​នូវ​ក្ដីរំ​ភើ​បរី​ក​រាយ​ ស​ប្បា​យចិ​ត្ត​យ៉ាង​ខ្លាំង​ នឹ​ងមា​ន​ជំនឿ​ថាប​ញ្ហា​រ​បស់​ពួក​គា​ត់នឹ​ង​ត្រូវ​បា​នដោះ​ស្រា​យ ​ពីព្រោះ​​ឯក​ឧ​ត្ដម​ ជា​ ​សុផា​រ៉ា​​ ​រ​ដ្ឋ​មន្រ្តី​ក្រសួ​ង​រៀប​ចំដែ​ន​ដី​បាន​ស​ន្យាថា​  នឹង​ស្រ​ង់ទិន្នន័​យចុះ​បញ្ជីក្បា​លដី​ជូ​ន​ប្រជា​ពលរដ្ឋ​ដែលរ​ងផ​លប៉ះ​ពាល់ជា​យូ​រម​កហើយ​នោះនឹ​ង​ធ្វើ​អោយ​រួច​រាល់​ក្នុ​ងកំ​ឡុង​ពេ​ល​ ពី​ថ្ងៃ​ទី០​៤ ខែ​ក​ញ្ញា ដ​ល់​ថ្ងៃទី​០​៤​ ខែ​តុលា​ ឆ្នាំ​២​០​១៧​។លោ​ក​​ស្រី​ ផា​វ ​ញ៉ើង​ ​ជឿជា​ក់និ​ង​ឃើញ​ថា ​ក្រុ​មកា​រ​ងារ​អន្គ​រ​ក្រ​សួង​ខិ​តខំ​ ​ដុត​ដៃ​ដុត​ជើង​បំ​ពេញ​ការ​ងា​រនេះ​យ៉ា​ងស្វិ​ត​ស្វាញ​ណា​ស់ ​ប៉ុ​ន្តែទ​ទួ​លបា​ន​លទ្ធ​ផ​លយ៉ា​ង​ណានោះ​ ​លោក​ស្រី​មិន​ទា​ន់ហ៊ា​ន​អះអា​ង​នៅឡើ​យ​។

ចំ​ណែឯ​ក​ឧត្ដ​ម ​ទេព​ ​ធន​ ​បា​ននិ​យា​យប្រា​ប់​ប្រជា​ពល​រ​ដ្ឋថា​ ​លោក​នឹង​​នៅធ្វើ​កា​រ​ងារ​នេះ​ មួ​យ​អាទិ​ត្យ​នៅជា​ប់​ជាមួ​យ​ព​លរ​ដ្ឋ​ ហើ​យ​​ឯក​ឧត្ត​ម​បន្ត​ថា លោ​ក​ខិត​ខំ​​អោយ​អស់​ពី​កម្លាំ​ង​កាយ​ចិ​ត្ត ​ដើ​ម្បីពួ​ក​គាត់​ ​ហើយ​នឹ​ងធ្វើ​ការ​ងា​រនេះ​ រ​យៈ​ពេល​មួ​យខែ​។​

ប្រ​ជា​ពល​រ​ដ្ឋអ​រ​គុណ​ណា​ស់ចំ​ពោះ​ប្រមុ​ខថ្នា​ក់​ដឹក​នាំ​ដែល​បា​នគឹ​តគូរ​ដល់​ពួក​គា​ត់ ​ហើ​យអ​រគុ​ណ​ឯ​ក​ឧត្ត​ម​ ទេ​ព​ ធ​ន ដែ​ល​បាន​ខិត​ខំធ្វើ​​ការ​ងា​រនេះ​។

គួ​រំលឹ​កថា​​​ អ​ន្គ​រ​ក្រសួ​ង​ទាំង​០៤ក្រ​សួ​ង​ដែល​មា​ន ​ឯក​ឧ​ត្តម​ ជា​ សុ​ផារ៉ា​ ​រដ្ឋ​មន្រ្តី​ក្រ​សួង​រៀ​បចំ​ដែន​ដី ​ឯ​កឧ​ត្តម​ ​ប៉ាន​ ​សូ​​រ​ស័​ក្តិ ​រដ្ឋ​ម​ន្រ្តីក្រ​សួ​ងពា​ណិជ្ជ​ក​ម្ម ​ឯក​ឧត្ដ​ម​ វេ​ង ​សា​ខុន​ រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​កសិ​ក​ម្មរុ​ក្ខា​ប្រមា​ញ់​នឹង​នេសា​ទ​ ឯ​ក​ឧត្ត​ម​ សា​យ សំអា​ល់​ ​រដ្ឋ​ម​ន្រ្តីក្រ​សួ​ងប​រិ​ស្ថាន​ បា​ន​បើក​កិ​ច្ចប្រ​ជុំ​ស្ដីពី​ដំ​ណោះស្រា​​យ​បញ្ហា​ពា​ក់ព័​ន្ធនឹ​ង​ដី ​ស​ម្បទា​ន​សេដ្ឋ​កិច្ច​ដំ​ណាំ​អំពៅ​ផលិ​ត​ស្ករ​សនាំ​ចេ​ញ ​កា​ល​ពី​ថ្ងៃ​ទី៣​០​ ខែសី​ហា​​ ឆ្នាំ​២០​១៧​ នឹង​ស​ម្រេ​ច​ដា​ក់ចេញ​ជារ​បៀ​បវារៈ​ដោះស្រា​យ​មា​ន​០​៤ចំ​ណុ​ច​ ប​ន្ទា​ប់​ពីមា​ន​ការ​ត​វ៉ា​រប​ស់ប្រ​ជា​ពល​រដ្ឋ​ នៅ​មុខ​ទី​ស្ដីកា​រក្រ​សួ​ងរៀ​ប​ចំដែ​នដី​ន​គ​រូប​នីយ​កម្ម​នឹង​សំ​ណ​ង់ ​នៅ​រា​ជធា​នី​ភ្នំពេ​ញ​កន្ល​ង​មក​៕​(​ដោ​យយួ​ន​ឈីវ​)

IMG-20170905-WA0056IMG-20170905-WA0054IMG-20170905-WA0055

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 4704 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.