ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​​ ​ម៉ាក់​​ ​ប៊ុ​​នហុ​ង​​ ត្រូវ​បាន​ប្រកា​ស​ ​តែង​តាំ​ង​ជា​​ អ​​​ភិ​​បា​ល​​ក្រុ​​ង​ស្ទឹង​សែ​​ន

កំព​ង់​ធំ ៖ ​នៅ​រ​ដ្ឋបា​ល​ក្រុង​ស្ទឹ​ង​សែ​ន ​បា​នរៀ​ប​ចំពិ​ធី​ប្រ​កាស​តែ​ងតំា​ង​លោក​ ​ម៉ាក់​ ​ប៊ុ​នហុ​ង​ ជា​អ​ភិ​បាល​ក្រុ​ង ​ជំ​នួ​សលោ​ក​ ហុ​ក​ រិ​ន​ ត្រូ​វ​ចូ​លនិ​វ​ត្តន៍​ ​និង​លោក​ ឆូ​យ​ កុ​ស​ល​ និ​ង​លោ​ក ​ទ​ង់​ គឹ​ម​តុ​ល ​ជា​អភិ​បា​លរ​ង​ក្រុង​ស្ទឹ​ងសែ​ន ​ក្រោ​ម​អធិ​ប​តីភា​ព​ ឯ​ក​ឧត្ត​ម​ ឈុ​ន ​ឈន់​ ​ប្រធា​ន​ក្រុ​មប្រឹ​ក្សា​ខេ​ត្ត ​និង​ឯ​ក​ឧត្ត​ម​ សុ​ខ​ លូ​ ​អ​ភិបា​ល​ខេត្ត​កំ​ពង់​ធំ​ ព្រ​ម​ទាំង​មា​ន​ការ​ចូល​រួ​ម​ អ​ភិ​បា​លរ​ង​ខេត្ត​ ​ស​មាជិ​ក​ក្រុម​ប្រឹ​ក្សាខេ​ត្ត​ ថ្នា​ក់​ដឹ​កនាំ​ខេត្ត​ ​មន្ទី​រ​អង្គ​ភា​ពជុំ​វិ​ញ​ខេត្ត​ ​មន្រ្តី​ពា​ក់ព័​ន្ធ​ ​និង​ប្រ​ជា​ពល​រ​ដ្ឋ ​ផ​ងដែ​ររ​ នៅសៀល​ថ្ងៃ​ទី​២​៨ ​ខែ​សី​ហា ​ឆ្នាំ​២០​១​៧ ​។

ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ឯកឧត្តមបន្ថែមទៀតថា សូមលោកអភិបាលក្រុងដែលចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពក្នុង ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព និងខិតខំបន្តអភិវឌ្ឍក្រុងឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញដល់អាជ្ញាធរក្រុងស្រុកទំាងអស់ក្នុងខេត្ត ត្រូវលុបបំបាត់រាល់សកម្មភាពសំណង់អាណាធិបតេយ្យខុសច្បាប់ ដែលកន្លងមកតែងតែបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋមួយចំនួនលួចសាងសង់សំណង់ដោយមិនមានការសុំច្បាប់ ជាពិសេសសូមឲ្យអង្គភាពទំាងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។ ទន្ទឹមនោះដែរ សម្រាប់ក្រុងស្ទឹងសែន អាជ្ញាធរខេត្តកំពុងតែគិតគូរពីសោភ័ណ្ឌក្រុង នឹងធ្វើការកែលម្អផ្ទះនៅជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ត្រូវលាបព័ណ៌ឲ្យមានលក្ខណៈដូចគ្នា ពង្រីសួនច្បារកុមារ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យមានទីធ្លាធំទូលាយ ដើម្បីឲ្យមានផាសុខភាព ជាពិសេស មានភាពងាយស្រួលដល់បងប្អូនដែលមកធ្វើការហាត់ប្រាណនៅតាមទីសាធារណៈ និងជាកន្លែងសម្រាប់ដើរកំសាន្តលំហែកាយផងដែរ។

លោក ម៉ាក់ ប៊ុនហុង ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល, គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងរដ្ឋបាលក្រុង លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា, ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។កំពង់ធំ សុផាត

IMG_20170829_100950IMG_20170829_101013

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.