ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​​សម្ពន្ធ​យុវ​ជ​ន​​​ស្រលា​ញ់​​​សន្តិ​ភា​ព​ ​ប្រកា​ស​​ព្រ​មា​ន​​​ធ្វើបា​តុ​កម្ម​​​នៅ​មុខ​ ​ស្ថា​នទូ​ត​​អា​មេ​រិ​ក​ ប្រ​សិន​បើ​​​បន្ត​​​លូក​ដៃ​ ​​ចូ​ល​​កិ​ច្ច​ការ​​​កម្ពុ​ជា​ ​​មិ​ន​​​បញ្ឈ​ប់​​នោះ

ភ្នំពេញ​ ៖ ​ក្រុម​​​សម្ព​ន្ធ​​យុវជ​ន​​ស្រឡា​ញ់​​ស​ន្តិ​ភាព​ ​ដែ​លមា​ន​​គ្រ​ប់​​សា​ខា​​ទូ​ទាំ​ងប្រ​ទេស​ ប្រ​កាស​​​ព្រមា​ន​​ធ្វើ​បាតុ​ក​ម្ម​​នៅ​មុ​ខ​ស្ថា​ន​ទូត​​អា​មេ​រិក​ ​ប្រសិ​ន​បើ​​ប​ន្ត​​លូ​កដៃ​​ចូ​ល​​កិ​ច្ច​ការ​​ក​ម្ពុជា​​​មិន​​​បញ្ឈ​ប់​​នោះ​​។​​ប្រ​តិ​កម្ម​នេះ​កើត​ឡើ​ងក្រោ​យ​ពី​​ស្ថា​នទូ​ត​​​សហ​រ​ដ្ឋអា​មេរិក​​ប្រ​ចាំ​​នៅ​​​កម្ពុ​ជា​ បា​ន​ចេញ​​​ប្រកា​ស​​ប្រ​តិ​កម្ម​​​ខ្លាំង​ៗ​​ម​កលើ​​​រាជ​រដ្ឋា​ភិ​បាល​​រ​បស់​​ស​​​ម្តេច​​​តេ​​ជោ​ ហ៊ុ​ន​ សែ​ន​ ជុំ​វិញ​​​ការ​បិ​ទ ​និ​ង​​ប​ណ្តេញ​​​វិទ្យា​ស្ថា​ន​​ជាតិ​​​ប្រជា​ធិ​បតេ​យ្យ​ ហៅ​​​កាត់​ N​D​I ​ដែល​​​បាន​​​ប្រព្រឹ​ត្តិ​​ល្មើ​សច្បា​ប់​​នៅ​​​កម្ពុ​ជា​​។ ​ការ​​ប្រ​តិ​កម្ម​​​រប​ស់​​ស្ថា​នទូ​ត​​អា​មេ​រិក​ នៅ​​​រសៀ​ល​​ថ្ងៃ​ទី​​២​៣ ​ខែ​សីហា​​នេះ​ ​ក្រោម​​​ចំណ​ង​ជើង​​​ថា ​«​​តើ​​ប្រ​ទេ​ស​​កម្ពុ​ជា​​មា​ន​ការ​​​ប្តេជ្ញា​ចិត្ត​​​ចំពោះ​​​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​ ដែ​រ​ឬទេ​​​?

​ប្រធាន​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព លោក ប៉ាន់ ខែម​ប៊ុនថន បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន នៅ​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ​យ៉ាង​ដូច្នេះ​ថា «​ជម្រាប​ទៅ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​ យើង​ជា​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សូមបញ្ជាក់ថា បានជា​យើង​ដាក់ថា ស្រលាញ់​សន្តិភាព ព្រោះតែ​យើង​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កំពុងមាន​បច្ចុប្បន្ន សូម​រំ​ព្ញ​កថា ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​អាមេរិក​ធ្លាប់បាន​បង្ក​វិនាសកម្ម មកលើ​ទឹកដី​១​នេះ​ម្តង​រួចមកហើយ កាលពី​ទសវត្ស​៧០ រណ្តៅ​គ្រាប់​នៅ​បន្សល់ទុក​ដល់​បច្ចុប្បន្ន​នៅឡើយ ហេតុដូច្នេះ​ហើយ​សូម​ស្ថានទូត​អាមេរិក​កុំ​លូកដៃ រហូត​ហួស​ព្រំដែន​ភារកិច្ច​ចំពោះ​ការងា​ដឹកនាំ​របស់​កម្ពុជា បើសិនជា​ស្ថានទូត​អាមេរិក​នៅតែ​បន្ត​លូកដៃ​មិន​បញ្ឈប់​នោះទេ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព គ្រប់​សាខា​ទូទាំងប្រទេស នឹង​ប្រើ​សិទ្ធ​ស្របច្បាប់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​សន្តិភាព ការពារ​សន្តិភាព​រប​ស់​កម្ពុជា នៅ​ចំពោះមុខ​ស្ថានទូត​អាមេរិក ជាក់​ជាមិនខាន​»​។​

​ការ​ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា​នេះ ក្រោម​ចំណងជើង​ថា «​តើ​ប្រទេស​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ដែរឬទេ​? អ្នកជា​អ្នក​ស​ម្រេ​ចិត្ត​» ឬ «Is Cambodia committed to democracy? You decide» ភាសា​ទាំងនេះ​បង្ហាញ​ពី​ភាព​ញុះញុង អុជអាល ពីព្រោះ​ទង្វើ​នេះ មិនបាន​គោរព​ចំពោះ​ប្រជាជាតិ​មួយ​ដែលមាន​អធិបតេយ្យ វា​ជា​ដើមចម​នៃ​ការត្រៀម​ផ្ទុះ​បាតុកម្ម​ នេះ​បើ​យោងតាម​ការអះអាង​មន្ត្រីជាន់ខ្ពស់​មួយរូប​។​

​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ឈប់​សកម្ម​ភាព វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ហើយ​បណ្តេញ​បុគ្គលិក​បរទេស នៃ​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បណ្តាញ សារព័ត៌មាន​ទទួលបាន​ព្រឹក​ថ្ងៃទី​២៣ ខែសីហា​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បាន​បញ្ជាក់ថា មូលដ្ឋាន​ដែល​ឈានដល់​ការសម្រេច​ឱ្យ​បិទ​វិទ្យាស្ថាន​នេះ គឺ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​។ ក្រសួង​អះអាងថា ចាប់តាំងពី​ច្បាប់​នេះ ចូល​ជា​ធរមាន កាលពី​ខែសីហា ឆ្នាំ​២០១៥ អង្គការ NDI បានធ្វើ​ប្រតិបត្តិការ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មិនបាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រហូតដល់​អង្គការ​នេះ​បានដាក់​ពាក្យ​ស្នើ​ចុះបញ្ជី​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។ អំឡុងពេល​រង់ចាំ​ការសម្រេច​របស់​ក្រសួង លើ​ពាក្យស្នើសុំ​នេះ អង្គការ NDI នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដោយ គ្មាន​គិតគូរ​អំពី​ការគោរព​ច្បាប់​សោះឡើយ​៕(ដកស្រង់)

2017_08_24_08_36_17

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.