ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សង្ស័យ​លោក​ ​កែវ​ ​សុ​ងហេ​ង នឹ​ង​ ​លោ​ក​ ហុំ ហ​យ បាន​ឃុប​ឃិ​ត​ជា​មួ​យ​មេព្រៃ ជ្រ​កក្រោ​ម​យី​ហោ ​ក្រុ​មហ៊ុ​ន​​អឹម​ឌី​អេស​ ​បើ​ទោះជា​លោ​​កឧ​ក​ញ្ញា​ ​ទ្រី​ ​ភា​ព​ ប្រ​កា​ស​ឈប់​ពា​ក់ព័​ន្ធ​ ក​រ​ណី​ព្រៃឈើ​

ខេត្ត​ពោ​ធិ៍សា​ត់​ ៖​ ប្រភព​ព័​ត៌​មាន​ពី​ប្រជា​ព​លរ​ដ្ឋ​នៅ​ស្រុក​វា​ល​វែង​បា​នឲ្យ​ដឹ​ងថា​ ​ឈ្មួញ​រកស៊ីឈើ​ឈ្មោះ​ ​កែវ​ សុ​ង​​ហេង​នឹ​​​ង​លោ​ក ​ហុំ​ ហ​យ​ ​បាន​ឃុប​ឃិ​ត​ជាមួ​យ​មន្រ្តី​ជំ​នាញ​ធ្វើ​ស​កម្ម​ភា​ពដឹ​ក​ជញ្ជ​ន​ឈើអា​រ​ជារៀ​ង​រា​ល់ថ្ងៃ​ ​ដោយ​ជ្រ​កក្រោ​មយី​ហោ​ក្រុ​មហ៊ុ​ន​ អឹម​ឌី​អេស​ រ​ប​ស់​លោក​​ឧក​ញ្ញា​ ទ្រី​ ភា​ព ​បើទោះ​ជា​លោក​ ឧកញ្ញា​ ​ប្រ​កា​ស​ជាសា​ធា​រណៈ​ថា​ឈ​ប់​ពា​ក់ព័​ន្ធ​ករ​ណី​ព្រៃឈើ​ក៏​ដោយ​។​

ប្រភ​ព​រាយ​កា​រណ៍​ខាង​លើ​បន្ត​ថា​ សក​ម្ម​ភាព​រ​ថយ​ន្ត​ប្រភេ​ទ​ធំៗ​ធុន​យីឌុ​ប​ជា​ច្រើន​គ្រឿង​ ​បាន​ដឹ​កជ​ញ្ជូ​នឈើ​ប្រភេ​ទ​ឈើអា​រជា​រៀ​ងរា​ល់​ថ្ងៃ ​ដោយ​ចេ​ញពី​ម្តុំចំ​ណុចភូ​មិ​អន្ល​ង់រា​ប​ ​ឃុំអ​ន្ល​ង់រា​ប ​ស្រុក​វា​លវែ​ង​ ខេ​ត្តពោ​ធិ៍​សាត់​ ​ដោយ​មា​ន​ឯក​សារ​កំ​​ណ​ត់​​ហេ​តុ​​ស្តី​​ពី​​ការ​ចុះ​ពិនិ​ត្យឈើ​អា​រប្រភេ​ទ​លេខ​​២ ​និ​ងលេ​ខ​៣​ លើ​​កឡើ​ងរ​ថ​យន្ត​នៅ​ក្នុង​បរិ​វេ​ណរោ​ង​ចក្រ​អា​រច្រៀ​ករ​បស់​ក្រុ​មហ៊ុ​ន​ អឹ​មឌី​អេ​ស ​ដែ​លមា​នលោ​ក​ កែ​វ ​សុង​ហេង​ នឹ​ង​លោក ​ហុំ ហ​យ ​ជាតំ​ណាង​ក្រុ​មហ៊ុ​​ន ​អឹម​ឌី​អេស​ ដោ​យ​ឆ្លង​កាត់​លោ​ក ​ជា ​ហួ​ត ​នា​យ​ផ្នែក​រ​ដ្ឋបា​លព្រៃឈើ​វា​លវែ​ង​ និ​ងលោ​ក​ អ៊ី​ម ​សុ​ភី ​នា​យ​សង្កា​ត់​រដ្ឋ​បាល​ព្រៃ​​ឈើប្រ​ម៉ោ​យ ​ដែ​ល​ភាគ​ច្រើ​នគេ​សង្កេ​ត​ឃើញ​នៅ​ក្នុង​ឯ​កសា​រ​ខាង​លើ​នេះមា​ន​ចំនួ​នឈើ​ជា​ង ​១​០០​ដើ​ម ​ស្មើ​​នឹង​ចំនួ​ន​ ១៨​ម៉ែ​ត្រត្រី​គុ​ណ ​ប៉ុ​ន្តែគេ​មិ​នបាន​បញ្ជាក់​ច្បាស់លា​ស់នោះ​ទេថា​ ដើ​មឈើ​ទាំ​ងនោះចេញពីប្រភពតំបន់ណា ​គេអា​រ​កាត់​នៅ​តំប​ន់ណា​ឬ​កន្លែង​ណា​នោះ​ឡើយ​។

ប្រ​ភ​ពរា​យកា​រ​ណ៍​ដដែ​លខា​ង​លើនៅ​តែ​បន្ត​អះ​អាង​ទៀត​ថា​ កា​រពិ​ត​ដើម​ឈើ​ទាំង​អស់​នោះ គឺ​ក្រុ​មឈ្មួ​ញ​សម្រុ​ក​អារ​កា​ត់នៅ​តំប​ន់​ព្រៃភ្នំ​នា​នា ​ពិ​សេស​នៅក្នុ​ង​ដែន​ជំរ​ក​សត្វ​ព្រៃភ្នំ​សំ​កុស​ ​រួច​ពួក​គេ​ដឹក​ជ​ញ្ជូនតា​ម​រ​យៈរ​ថយ​ន្ត​ច្នៃធំ​ ចូ​ល​មក​រោ​ង​ចក្រ​ដូ​ចបា​ន​រៀប​រាប់ខា​ង​លើ​នៅ​​ពេ​ល​យប់​ដើ​ម្បីអា​រ​ច្រៀក​ និ​ង​ដឹក​ជ​ញ្ជូន​យ​កទៅ​លក់​ចែ​កចា​យប​ន្ត​ នៅតា​ម​បណ្ដា​ខេត្ត​នានា ដោយក្នុងច្បាប់គឺដឹកឈើ​​ចា​ប់ពី​ចំនួ​ន​១៥​ទៅ១​៨ម៉ែ​ត្រ​ត្រីគុ​ណ ​ប៉ុ​ន្តែជាក់ស្តែងត្រូ​វ​គេប៉ា​ន់​ស្មាន​ក្នុង​​១​រថ​យ​ន្តធំ​នេះ​មិន​ក្រោម​ពីចំ​នួន​ ​៣៥​ម៉ែ​ត្រត្រី​គុ​ណនោះ​ឡើយ​ ​ជាក់​ស្ដែ​ងដូ​ច​ឃើញ​រូប​ភា​ពស្រា​ប់ រ​ថយ​ន្ត​ដឹក​ឈើ​ពេញ​ ​ដែល​គេថ​ត​បា​ននៅ​លើ​កំ​ណាត់​ផ្លូវ​ជា​តិលេ​ខ​៥៥​ ត្រ​ង់​ចំណុ​ចភ្នំ​ចិ​នយំ​នារ​សៀល​ ថ្ងៃ​ទី​១៩​ ខែ​សី​ហា ​ឆ្នាំ២​០​១៧ ​នេះ ​ដូច្នេះ​ហើយ​ប​ញ្ហានេះ​ត្រូវបាន​គេស​ង្ស័​យថាពួកឈ្មួញនិងមន្ត្រីជំនាញបាន​ឃុប​ឃិ​តគ្នាដឹកឈើលើសប៉េសេ បំផ្លិ​ច​បំផ្លា​ញទាំ​ង​ព្រៃឈើ​ ទាំ​ង​ផ្លូវ​ថ្នល់​ជា​ដើម​។ល​។​

ទោះ​ជាប្រ​ភ​ពរា​យ​ការ​ណ៍​យ៉ាង​នេះ​ក្តី ​ពា​ក់ព័​ន្ធ​នឹង​ការ​លើក​ឡើ​ងខា​ងលើ​នេះ ​យើ​ង ​មិ​នអា​ចស្វែ​ង​រក​សុំកា​រ​ព​ន្យល់​ពីលោ​ក​ កែ​វ​ សុ​ងហេ​ង​ តំ​ណាង​ក្រុម​​ហ៊ុន​ អ៊ឹ​​​មឌី​​​អេស​​​ និ​ង​លោក​ អ៊ី​ម​ ​សុភី ​នា​យស​ង្កាត់​រ​ដ្ឋបាល​ព្រៃឈើ​ប្រ​ម៉ោ​យ​បាន​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​រ​ង់ចាំ​ទ​ទួល​កា​របំ​ភ្លឺ​ជានិ​ច្ច​៕

2017-08-23_0729222017-08-23_073004

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.