ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រាជ​រដ្ឋា​ភិបា​ល​​ ​នឹង​​​លុ​បចោ​ល​ ​​រា​ល់​​ឯ​ក​សារ​ ប​ញ្ជា​ក់​​ពី​​ភា​ព​ជា ​«​​ព​ល​រដ្ឋ​​​ខ្មែ​រ​​»​ ​ដែល​​​ត្រូ​វបា​ន​​អា​ជ្ញា​ធរ​ ​ឬ​​ស​ម​ត្ថកិ​ច្ច​ ចេ​ញ​​​ឲ្យ​​ជ​ន​អន្តោ​ប្រ​វេស​ន៍​ ​​នៅ​​​កម្ពុ​ជា​​ នា​ពេ​ល​​ក​ន្លង​ទៅ

ភ្នំពេញ ៖ ​ថ្លែង​ប្រាប់​​ក្រុម​​​អ្នក​សា​រព័​ត៌​មា​ន ​​ប​ន្ទា​ប់​​ពី​​​បញ្ច​ប់​​កិ​ច្ច​ប្រជុំ​​​បូក​ស​រុប​​​របា​យ​​​កា​រណ៍​​​ជំហា​ន​​​ដំបូ​ង ​ស្ដី​ពី​​កា​រប​ន្ដ​​កា​រ​អនុ​វ​ត្ត​​កា​រ​ងារ​​​គ្រប់​គ្រ​ង​​ជ​ន​អន្ដោ​ប្រ​វេស​ន៍​​នៅ​​ក​ម្ពុ​ជា ​នៅ​​ថ្ងៃ​ទី​​១​៩​ ខែ​សី​ហា ​ឆ្នាំ​​២​០១​៦​​ នា​យ​​ឧ​​​ត្ត​​ម​​សេ​នីយ៍​ សុ​ខ​ ផ​ល​ ​បញ្ជា​ក់​ថា​ ជ​ន​បរ​ទេ​ស​​អ​ន្ដោ​ប្រវេ​ស​ន៍ ​ដែ​ល​​បា​ន​​កា​ន់​​កាប់​​​ឯក​សារ​​​រ​ដ្ឋបា​ល​ ប​ញ្ជា​ក់​​ពី​​​ភាព​ជា​​ព​ល​រដ្ឋ​​​ខ្មែ​រ​​មាន​​ជិ​ត​១​០​​ម៉ឺ​ន​​នា​ក់​​។​​​

​​នាយ​​​ឧ​​ត្ត​​ម​​​សេនី​យ៍​ សុ​ខ​ ផ​ល​ អគ្គ​នាយ​ក​ នៃអគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​ស​ន៍ ​បាន​​​ឲ្យ​​ដឹង​ថា ​រាជ​រ​ដ្ឋាភិ​បាល​​​កម្ពុ​ជា​ នឹ​ង​​លុ​បចោ​ល​​រា​ល់​​ឯក​សា​រ ​និ​ង​​លិខិ​ត​ស្នាម​​ផ្សេ​ង​ៗ​​ប​ញ្ជាក់​​ពី​​ភា​ពជា​ ​«​​ពល​រ​ដ្ឋ​​ខ្មែ​រ​​» ​ដែល​​​ត្រូវ​បា​ន​​អាជ្ញា​ធ​រ ​ឬ​​ស​មត្ថ​កិ​ច្ច ​ចេ​ញ​​ឲ្យ​​ជ​នអ​ន្តោ​ប្រវេ​សន៍​​​ ​នៅ​​ក​ម្ពុជា​​​នាពេ​ល​​ក​ន្លង​ទៅ​​។​​​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​ជំហាន​ដំបូង ស្ដីពី​ការបន្ដ​ការអនុវត្ត​ការងារ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​នៅ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជាក់ថា ជនបរទេស​អន្ដោប្រវេសន៍ ដែល​បាន​កាន់កាប់​ឯកសារ​រដ្ឋបាល បញ្ជាក់​ពី​ភាពជា​ពលរដ្ឋ​ខ្មែរ​មាន​ជិត ១០​ម៉ឺន​នាក់​។​

​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ជនអន្តោប្រវេសន៍ ដែល​នឹងត្រូវ​ប្រកាស​លុបចោល​ឯកសារ​រដ្ឋបាល​នានា​នេះ នឹងត្រូវ​ឲ្យ​ពួកគេ​បំពេញបែបបទ​ជា​ជនអន្តោប្រវេសន៍​ឡើងវិញ តែបើ​ពួកគេ​មិន​ព្រម​បំពេញ​ឯកសារ​ជា​ជនអន្តោប្រវេសន៍​ទេ គឺអាច​ត្រឡប់​ទៅ​ប្រទេស​ដើម របស់​ពួកគេ​វិញ​។​

​លោក បានបញ្ជាក់​យ៉ាង​ដូច្នេះ «​បងប្អូន ដែល​កាន់កាប់​ឯកសារ​ខ្មែរ​នេះ យើង​បាន​បដិសេធ ធ្វើការ​បដិសេធ​នៅ​ថ្ងៃ​ខាងមុខនេះ​។ ប៉ុន្តែ​យើង​មិន​បណ្តេញចេញ​ជា​ក្រុម ជា​ពួក​ទៅ​ប្រទេស​ដើម​វិញ​ទេ ព្រោះ​មាន​ច្រើន​សញ្ជាតិ​ណាស់ មិនមែន​តិច​សញ្ជាតិ​ទេ ប៉ុន្តែ​វៀតណាម​ច្រើនជាងគេ​។ អ៊ីចឹង​អ្នក​ដែល​នឹងត្រូវ​ប្រកាស​បដិសេធ នៅពេល​ខាងមុខ​នោះ គេ​នឹង​ទៅជា​អ្វី​? ទី​១. បើ​អត់​មាន​លិខិតស្នាម​ទេ គេ​អាច​ទៅ​ប្រទេស​ដើម​គេ​វិញ ដោយ​ស្ម័គ្រចិត្ត ទី​២. ដោយសារ​រស់នៅ​យូរហើយ គេ​អាចដាក់​ពាក្យសុំ​ធ្វើជា​ជនអន្តោប្រវេសន៍ ហើយ​បើ​គេ​ស្ម័គ្រចិត្ត គេ​អាចដាក់​ពាក្យសុំ​សញ្ជាតិ​ខ្មែរ ប្រសិនបើ​រស់នៅ​បានរ​យៈ​ពេល​៧​ឆ្នាំ​មកហើយ​នោះ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ឲ្យ​ដឹងថា យោងតាម​ការស្រាវជ្រាវ​របស់​មន្ត្រី​អន្តោប្រវេសន៍​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា គឺមាន​តាំង ពី​ឆ្នាំ​១៩៥៦​មកម្ល៉េះ​។ បើតាម​លោក សុខ ផល ជនអន្តោប្រវេសន៍​នៅ​កម្ពុជា មាន​ចំនួន​ជាង ១៦​ម៉ឺន​នាក់ ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​រហូតដល់​៩០​ភាគរយ​។​

​ចំពោះ​ជនបរទេស ដែល​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា ដោយ​ខុសច្បាប់ និង​គ្មាន​លិខិតស្នាម​អ្វី​ទាំងនោះ គឺ​នឹងត្រូវ​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍ គឺ​ចាប់​បណ្តេញ​ពី​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ ១​ឆ្នាំកន្លះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវបាន​បង្កើតឡើង មាន​ជនបរទេស​ជាង ១​ម៉ឺន​នាក់​ហើយ ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា ក្នុងនោះ​ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាង​។​

​បើទោះបីជា​យ៉ាងណា លោក សុខ ផល ថា ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ត្រូវធ្វើ​តាម​គោល​ការគោរព​សិទ្ធិមនុស្ស ដោយ​ចាប់បញ្ជូន​ដោយ​សន្តិវិធី ដើម្បី​រក្សាបាន​នូវ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង ពោលគឺ​មិន​ធ្វើ​ដូច​របប លន់ ណុល និង​របប ប៉ុល ពត នោះឡើយ​។ របប​ទាំងពីរ​នេះ ការអនុវត្ត​វិធានការ​អន្តោប្រវេសន៍ គឺជា​ការកាប់សម្លាប់ ដែលមាន​ភាព​សាហាវព្រៃផ្សៃ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា អគ្គនាយក​រដ្ឋា​ន​របស់លោក នឹង​នៅតែ​បន្ត​អនុវត្តន៍​នូវ​ច្បាប់​អន្តោប្រវេសន៍​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា​។ លោក សុខ ផល ក៏បាន​ព្រលយ​ឲ្យ​ដឹង​ផងដែរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាននិងកំពុង​សហកា​រ​ជាមួយ​ក្រុមហ៊ុន​ឯកជន​បង្កើត​ប្រព័ន្ធ​បច្ចេក​ទំនើប ដើម្បី​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​៕

2017_08_21_08_53_05

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.