ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ យួន​ ឈីវ ​នឹង​ប្តឹង​សារ​ទុ​ក្ខ​ ទៅ​សាលា​ឧទ្ធ​ណ៏​ ក្រោយ​ពី សា​លា​ដំបូ​ង​ខេត្ត​កោះកុ​ង​ ប្រកាសសា​លក្រ​ម​ឲ្យលោ​កចា​ញ់​ក្តី កាត់ដី​ឲ្យគេ

កោះ​កុង​ ​៖ ​លោក​ ​យួន​ ​ឈីវ​​​ មា​ន​មុខ​រប​រជា​អ្នក​កា​សែត ​បាន​ឲ្យប​ណ្តា​ញសា​រព័​តមា​ន​ដឹង​ថា ​លោក​និ​ងប្តឹ​ង​សារ​ទុក្ខ​ទៅ​សាលា​ឧទ្ធ​រ​ណ៏ ​បន្ទា​ប់​ពីសា​លាដំ​បូង​ខេត្ត​កោះ​កុងបា​ន​ប្រកា​សសា​ល​ក្រម​ឲ្យលោ​កចា​ញ់​ក្តី ​តា​មប​ណ្តឹង​រ​បស់​ឈ្មោះ ​ជិក​ ទុ​ន​ រ​ស់​នៅភូ​មិ​ចាំយា​ម ​ឃុំ​បាក់​ខ្ល​ង ​ស្រុក​មណ្ឌុ​ល​សីមា​ ​ខេត្ត​កោះ​កុង​ ​ជា​ប្រធា​នស​ន្តិ​សុខ​ក្រុម​ហ៊ុ​នអិ​ល​វ៉ាយ​ភី​គ្រុប​ ដែ​ល​បាន​ប្ដឹ​ងឡើ​ង​តុលា​កា​រ ​ទា​មទា​រ​យក​ដី​ដែល​លោ​កបា​នរ​ស់​នៅ​ជាយូ​រឆ្នាំ​ម​កហើ​យ​។

​លោ​ក ​យួន​ ឈី​វ​ បា​ន​ឲ្យដឹ​ង​ទៀត​ថា ​ដីដែ​ល​​ឈ្មោះ ​ជិ​ក ​ទុ​ន ​ប្តឹង​ទា​មទា​រយ​ក​នោះគឺ​ជា​ដីផ្ទះ​រប​ស់​ លោ​ក(​យួន​ឈីវ)​ ដែ​ល​បាន​រ​ស់នៅ​លើដី​នោះ​២២​ឆ្នាំហើ​យ​ លោ​កបា​ន​នៅលើ​ដី​ផ្ទះនោះ​រ​ហូត​មា​ន​ចៅទៅ​ដល់​២​នាក់​ហើយ​ មិ​នដែ​ល​មាន​រឿង​អី​សោះនៅ​លើដី​ផ្ទះ​នោះ ​ព្រ​ម​ទាំង​មា​នមា​ន​ឯក​សា​រ​ដី​ផ្ទះទៀ​ត​ មា​ន​ភូមិ​មា​នឃុំ​មា​នភូ​មិ​បាល​ស្រុ​កទ​ទួល​ស្គាល់​ចុះ​ហត្ថ​លេខា​លើឯកសារ​ដីផ្ទះនោះ​ទៀត​ផ​ង។​

លោ​ក​ យួន ​ឈី​វ បា​នប​ន្ត​ថា​ គា​ត់​បាន​ម​កទិ​ញ​ដីផ្ទះ​នេះ​​តាំង​ឆ្នាំ​១៩​៩​៥ ​ដី​ផ្ទះនេះ​ទិញ​ពី​ឈ្មោះ
​ ​ជី ​ខេ​ង ​បា​នល​ក់​អោយ​ក្នុង​តំ​លៃ ​២​៥,​៥​០​០០​បា​តប្រា​ក់​ថៃ ​គឹ​ត​ជាមា​ស២​៨​តំលឹ​ង​មាស​សុទ្ធ​ ហើ​យបា​នរ​ស់​នៅ​តាំង​ពីពេ​ល​នោះរ​ហូត​ម​ក។​

លោ​ក ​យួ​ន ឈី​វ​ បាន​ប​ន្តថា​ ឈ្មោះ​ ជិក ទុ​ន ​ដែ​លម​ក​រំលោ​ភ​បំពា​ន​លើដី​ផ្ទះរ​បស់​លោ​ក(​យួន​ឈីវ​)​ កា​ល​ពី​ថ្ងៃទី​២៧​,​៤,​២​០១​៧​ថ្មីៗ​នេះ ​គឺ​គេអោ​យ​មនុ​ស្ស​ពីរ​នាក់​ម​កកា​ប់​ព្រៃ ហើ​យយ​ក​បង្គោ​ល​មក​បោះ​បំរុ​ង​ធ្វើរ​បង​ព​ទ្ធ័ជុំ​វិ​ញហើ​យ​ចូ​លដី​ផ្ទះ​ប្រជា​ព​លរ​ដ្ឋ​ជិត​ខា​ង៥​ខ្នង​ផ្ទះ​ទៀ​តសុ​ទ្ទ​តែអ្ន​ក​ក្រីក្រ​ ​តែពួកគាត់​មិ​នហ៊ា​ន​និយា​យ​ទេដោ​យ​លឺថា​គេ​(​ជិក​ ​ទុន​)ជា​អ្ន​កមា​ន​លុយ​មា​នអំ​ណា​ច​ ក៌មិ​ន​ហ៊ាន​ទៅ​ប្ដឹង​ទេ​ ខ្លាច​គេ​ណាស់​ក៏​សម្ងំ​នៅ​ស្ងៀម​ ចំណែ​កដី​រ​បស់​លោ​ក យួ​ន ​ឈីវ លោក​មិ​ន​ព្រម​ឲ្យ​គេម​ករំ​លោ​ភយ​ក ​ទើ​ប​គេប្តឹ​ង​ឡើង​តុ​លាកា​រ​ដោយ​គេ​ថា​ដីនេះ​ជា​ដីម្ដា​យ​រប​ស់​គេតាំងពី​មុ​ន​ម​កទើ​ប​គេ​មក​យក​វិ​ញ។​

​លោក​យួ​នឈី​វ​បាន​បន្ត​ថា​ លោ​ក​ចៅក្រ​ម​ អាំ​ង ចិន្ថា ​បា​នកោះ​ហៅ​រូ​បលោ​កនឹ​ង​លោក​ ជិក ទុន កាល​ថ្ងៃ​ទី២​៩​ ខែមិថុនា​ ឆ្នាំ២០១៧ ម្ដង លោកចៅក្រម​សួរលោក ​ជិក ទុន​ ពីរឿងដីនោះមា​នទ​ទឹងប៉ុន្មាន​ មា​នប​​ណ្ដោ​​យប៉ុ​ន្មាន​ លោក​ ជិក ទុ​ន អត់ដឹងទាំង​អស់ ​ហើយ​សួរ​ថាលោកមា​នឯកសា​រទេ  លោក​ ជិក​ ទុន ​ថា​អត់មានទេ​ ហើយសួរថាបានរស់នៅទីនោះទេ លោក ជិក ទុន ថាអត់ដែលបាន​រស់នៅ​ទីនោះទេ​ គ្រា​ន់តែថាជា​ដីម្ដា​យគេតែ​ប៉ុណ្ណោះ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ លោកចៅក្រម អាំង ចិន្ថា កោះហៅលោក យួន ឈីវ និងលោក ជិក ទុន ទាញ​ហេតុ​ផល​ផ្ទាល់​មា​ត់ ចំពោះ​មុខ​ចៅក្រ​ម តែ លោក ជិក ទុន​ អត់​ដឹងដី​ម្ដាយខ្លួ​នឯ​ងប៉ុន​ណាផងហ្នឹ​ង ​នេះ ជាសម្តីលោក ជិក ទុន និយា​យចំពោះមុ​ខចៅ​ក្រ​មលើ​កទី​២​។ ចំណែក​សាក្សីលោក ជិក ទុន ហៅទៅ មានមេភូមិ ឈ្មោះ​ ហោ ឆាយ បាន​និយាយចំ​ពោះ​មុខ​ចៅក្រ​មថា​ គាត់ឡើ​ងធ្វើមេ​ភូមិ១​អាណត្ដិហើ​យ គាត់មិនដឹងថាដី​ម្ដាយ ជិក ទុន ប៉ុន​ណា ហើយ​ព្រំប្រទល់​ខាងណា​ទល់​អ្នកណាគា​ត់អត់​ដឹងទេ ​កាលម្ដា​យ ជិក ទុន ​គាត់នៅរស់ គាត់មិនដែល​និយាយប្រាប់ផង គ្រាន់តែលឺ​គេថាដី​មាគឹម តែដីប៉ុ​នណានោះ​គាត់​អត់ដឹ​ងទាំងអ​ស់។

នៅថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៧ ចៅក្រម អាំង ចិន្ថា ប្រកាសសា​លក្រម​កាត់ក្ដី​អោយលោក ជិក ទុន ឈ្នះ ដោយកាត់​ដីផ្ទះ​រប​ស់លោ​ក យួ​ន ឈីវ ​អោយ​​ទៅ ជិក ទុន ក្បាលដី​៨,៥០ម៉ែត្រ បណ្ដោយ៥០ម៉ែ​ត្រ។ហើយដីផ្ទះរបស់​លោក យួន​ ឈីវ នៅសល់​តែបណ្ដោយ​២៥ម៉ែត្រ​ទេ ក្នុងចំណោម​ដី​៧៥ម៉ែត្រ ដែលលោ​កបានកា​ន់កាប់​នាពេលក​ន្លងមក។​លោក​ យួន ឈីវ ​នឹងដាក់​ពាក្យ​បណ្តឹង​ជំទាស់​ទៅ​សាលាឧទ្ធណ៏​ចំពោះសា​លក្រម​របស់​សាលាដំបូង​ខេត្តកោះ​កុង ដែល​លោកចាត់​ទុកថាមា​នភា​ពអយុត្តិ​ធម៏​ចំពោះរូ​បលោក។​

ជា​ចុង​ក្រោយលោ​ក ​យួន​ ឈីវ​ បាន​ថ្លែង​ថា ខ្ញុំ​បាទ(យួន ​ឈីវ​)សូ​មអំពាវនា​វ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើក​ម្រាម​ដៃដ​ប់ជំ​រាបដ​ល់សម្ដេចតេ​ជោ ​ហ៊ុន សែ​ន នឹង​លោក​ជំទា​វ ប៊ុនរា​នី ហ៊ុន​សែន មេត្តាជួ​យរកយុត្តិធម៏ឲ្យខ្ញុំ​បាទ​ផង​ ក្នុង​នាម​ខ្ញុំបាទជា​អ្ន​កសារ​ព័​ត៌មាន​ដែល​ជួយ​សង្គ​មជា​តិ ដើម្បីជា​តិ​ស្លាប់ក៏​មិនស្ដា​យជី​វិត​ឡើយ​។

គេហ​ទំពរ័យើងពុំអាចសុំការបំភ្លឺពីលោក ជិក ទុន បានឡើយ ព្រោះពុំមានលេខទូរសព្ទ័តែនឹងរង់ចាំការបំភ្លឺពីភាគីម្ខាងទៀតជានិច្ច៕

2017-08-20_162632

Filed in: បញ្ហាដីធ្លី

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.