ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ចៅហ្វា​វាំង​ ឧ​បនាយក​រដ្ឋម​ន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី ​ក្រសួង​ព្រះ​បរ​មរា​ជ​វាំង​ បា​ន​នាំព្រះ​រា​ជអំ​ណោ​យ ជា​ព្រះរា​ជ​ទា​នដ៏​ថ្លៃ​ថ្លា រប​ស់​ ព្រះមហាក្សត្រ​ ចែក​ជូន​ប្រ​ជា​ពលរ​ដ្ឋ​ ចំ​នួន​៤​៦​៥គ្រួ​សា​រ នៅស្រុ​កកំពង់​ស្វា​យ

កំ​ព​ង់​ធំ ៖  សម្តេច​ចៅហ្វា​វាំ​ង ​វ​រវៀ​ង​ជ័យ​ ​អ​ធិប​តី​ស្រឹង្គា​រ ​ឧ​បនា​យ​ករ​ដ្ឋ​មន្ត្រី​ ​និ​ងជា​រដ្ឋ​ម​ន្ត្រីក្រ​សួង​ព្រះប​រ​មរា​ជវាំ​ង​ បាន​អ​ញ្ជើញ​ចុះចែ​ក​ព្រះរា​ជ​អំណោ​យ​ ជា​ព្រះ​រាជ​ទាន​ដ៏​ថ្លៃថ្លា​រ​បស់​ ព្រះ​ក​រុណា​ជា​អម្ចា​ស់ជី​វិ​តលើ​ត្បូ​ង ​ព្រះ​មហា​ក្ស​ត្រ ​នៃ​ព្រះរា​ជា​ណាច​ក្រ​កម្ពុ​ជា​ អ​ម​ដំណើ​រ​ដោយ​ឯ​កឧ​ត្តម​ ​សុខ​ ​លូ ​អភិ​បា​លនៃ​គ​ណៈអ​ភិ​បាល​ខេត្ត​កំពង់ធំ​ ព្រ​ម​ទាំង​មន្រ្តី​រា​ជកា​រ​ អា​ជ្ញា​ធរ​ស្រុ​ក ​ឃុំ ​ចែ​កជូ​ន​ដល់​ប្រ​ជាព​ល​រដ្ឋ​ក្រីក្រ​ ​ចំនួ​ន​ ៤​៦​៥ ​គ្រួ​សារ​ ​។

ពិធីចែកអំណោយនេះ ត្រូវបានប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណ វត្តស្រង៉ែ ភូមិស្រង៉ែ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋដែលបានទទួលអំណោយព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ ភូមិ ក្នុងនោះមានភូមិត្រាច ៧៣គ្រួសារ ភូមិស្រង៉ែ ៩២គ្រួសារ ភូមិអូរអំបែង ៩៣គ្រួសារ និងភូមិឈើទាល ២០៧គ្រួសារ សរុបចំនួន ៤៦៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១បេ ស្មើនឹង ៥០គីឡូក្រាម មី ១កេស និងថវិការ៥០០០០ម៉ឺនរៀល។

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានមានប្រសាសន៍ ថាសូមបងប្អូនកូនចៅកុំជឿលើការឃោសនា របស់គណបក្សមួយចំនួន ដែលបាន អួតអាងថាខ្លួនជាអ្នករាជានិយម តែការពិតគឺបងប្អូននេះហើយដែលជាអ្នករាជានិយមនោះ គឺបងប្អូនគោរ ស្រឡាញ់ភ្លេងជាតិ ស្រឡាញ់ព្រះមហាក្សត្រ ស្រឡាញ់សម្តេចម៉ែ សម្តេចតា និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃយើង ។
សម្តេចបានមានប្រសាសន៍ថា ការនាំអំណោយរបស់ ជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មកចែកជូនដល់បងប្អូននេះ គឺជាព្រះទ័យរបស់ព្រះអង្គសម្តេច មានការព្រួយបារម្ភណ៍ពីជីវភាព របស់បងប្អូនដែលជួបការលំបាក ទើបព្រះអង្គបានឲ្យខ្ញុំព្រះករុណានាំយកអំណោយព្រះរាជទាន របស់ព្រះអង្គមកចែកជូនដល់បងប្អូនក្នុងពេលនេះ ។

នៅក្នុងឳកាសនៃពិធីចែកអំណោយនេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងឯកឧត្តម សុខ លូ បាននាំយកថវិការ និង ព្រះឆាយល័ក្ឋចែកជូនដល់ប្រជាពលរដ្ឋ ចំណែកប្រកបដោយប៩ានសម្តែងនូវសេចក្តីត្រេតអរ គោរពស្រឡាញ់ និងនឹករលឹក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៃយើង និងសូមជួនពរ ឲ្យព្រះអង្គមានអាយុយឺនយូរ និងជាម្លាប់ដ៏ត្រជាក់ ត្រឈឹងត្រឈៃដល់កូនចៅ។
ដោយ  សុផាតពីខេត្តកំពង់ធំ

IMG_20170816_181223IMG_20170816_181202IMG_20170816_181157

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 3055 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.