ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​អ៊ិត​សុ​ធា ព្រះរា​ជ​អា​ជ្ញា​ខេត្ត​កំពង់​ធំ​ ប​ញ្ជា​​ឲ្យឃា​ត់​រថ​យ​ន្ត​៤៧​០​ ដឹក​គ្រ​ញូងបើ​ក​បុក​ម៉ូតូមួ​យ​គ្រឿង​ បណ្តាល​ឲ្យស្លា​ប់ម្នាក់​ និង​​របួស​ធ្ងន់ម្នា​ក់​

កំព​​​ង់ធំ ៖  ករណីគ្រោះ​ថ្នាក់​ច​រាច​រ​ណ៍ ​មួយ​បណ្តា​លឲ្យ​មា​នម​នុស្សស្លា​ប់​នៅហ្នឹ​ងកន្លែងម្នា​ក់ និង​របួសធ្ង​ន់ម្នាក់ ​ដោយសា​ររថយន្ត​ម៉ាក​៤៧០​មួយ​គ្រឿង បើក​បុ​កអ្ន​កជិះ​ម៉ូតូ​ បណ្តាល​ឲ្យអូស​ម៉ូតូ​៣០​០ម៉ែ​ត្រ ​​ពីក​ន្លែង​កើត​ហេតុ​ ទើប​តៃ​កុង​ឡា​នបា​នរ​ត់​គេច​ខ្លួន​បាត់​ស្រមោ​ល ដោ​យ​សារ​មា​នរ​ថយ​ន្ត​មក​បណ្តោះ​។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ថាមានករណីរថយន្តដឹកឈើគ្រញូងដោយខុសច្បាប់ បើកបុកម៉ូតូបណ្តាលឲ្យមានមនុស្សស្លាប់ លោកបានចុះទៅកន្លែងកើតហេតុភ្លាមៗ រួមជាមួយលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្តកំពង់ធំ  ដើម្បីពិនិត្យអត្តសញ្ញាណនៅក្នុងរថយន្ត ក្នុងការរួបរួមភស្តុតាងរបស់ជន បង្ករនៅកន្លែងកើតហេតុក្នុងនោះលោកព្រះរាជអាជ្ញាបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានឃ្លាំមើលរថយន្តបណ្តោះតៃកុងឡានដែលបង្ករឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកដ៏ទៃ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាក់ថា រថយន្តដែលបង្ករជាប្រភេទ រថយន្តម៉ាក៤៧០ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 2I- 0730 ដឹកឈើគ្រញូងពេញក្នុងឡាន ក្នុងរថយន្តបាន ពិនិត្យឃើញថា តៃកុងឡានមានការពាក់ព័ន្ឋនឹងការប្រើប្រាស់គ្រឿងញៀន គឺបើកបណ្តើរ ប្រើប្រាស់គ្រឿងញៀនបណ្តើរ ដោយមានវត្ថុតាង នៅក្នុងរថយន្ត ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺត្រូវបានកើតឡើងមុននេះបន្តិច វេលាម៉ោង ៨.៣០នាទីយប់ ថ្ងៃ ទី១៤ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវអាស៊ាន វាងក្រុង ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ផងដែរថា រថយន្តដឹកឈើគ្រញូងនេះ បើកបុកម៉ូតូអូសប្រមាណ៣០០ម៉ែត្រ រហូតទៅមុខលែងរួច ទើបបានចុះរត់ ហើយមានឡានមកដឹកបណ្តោះយកតៃកុងឡានទៅបាត់ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ រីឯសាកសពត្រូវបាន ប្រគល់ជូនសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែរថយន្ត រួមទាំងឈើគ្រញូងត្រូវបាន នាំមករក្សាទុកនៅកន្លែងសុវត្តិភាព គឺរដ្ឋបាលព្រៃឈើ ហើយថ្ងៃស្អែករុះរើឈើហើយ ទើបបានប្រគល់ឲ្យខាង ប៉ូលិសចរាចរណ៍វិញ   ។ ដោយ  សុផាត

IMG_20170815_212423IMG_20170815_212421IMG_20170815_212423

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.