ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេច​កិត្ដិ​ព្រឹទ្ធ​ប​ណ្ឌិត​ ប៊ុ​​ន រ៉ា​នី​ ​ហ៊ុ​ន​សែន​ អ​ញ្ជើ​ញអុ​ជ​ធូប​ ​នៅតំ​ប​ន់​ ប្រា​សា​ទសំ​បូ​រព្រៃ​គុ​ក​ ជា​ស​ម្ប​ត្ដិ​បេ​តិ​​​កភ​​​ណ្ឌ​ពិ​ភព​​លោ​ក​

កំពង់​ធំ ៖​ ​សម្ដេ​ច​កិត្ដិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ​ប៊ុ​ន ​រ៉ា​នី​ ​ហ៊ុ​នសែ​ន​ ប្រ​ធា​នកា​ក​បាទ​ក្រ​ហម​ក​ម្ពុ​ជា​និ​ងម​ន្ដ្រី​ថ្នាក់​ដឹ​ក​នាំគ្រ​ប់​លំដា​ប់​ថ្នា​ក់ ​នៅ​ថ្ងៃទី​០​៦ ​ខែ​សីហា​នេះ​ បា​ន​អញ្ជើ​ញអុ​ជ​ធូ​ប ​នៅតំ​ប​ន់​ប្រាសា​ទ​សំបូ​រ​ព្រៃ​គុក​ ​ជាស​ម្ប​ត្ដិបេ​តិ​កភ​ណ្ឌពិ​ភ​ព​លោក​ ក្នុ​ង​ខេត្ដ​​កំព​ង់​ធំ ។​

ខណៈនោះ​ ស​ម្ដេ​ចកិ​ត្ដិព្រឹ​ទ្ធ​បណ្ឌិ​ត​ ក៏​បាន​អុ​ជធូ​ប​ នៅ​ប្រា​សាទ​ជ្រៃ​ អា​ស្រ​ម​ឥសី​ ​ប្រា​សាទ​សំ​បូរ​ ​និ​ងប្រា​សាទតោ​ ដើ​ម្បីបួ​ង​សួង​រំលឹ​កគុ​ណ​បុព្វ​បុរ​ស​ខ្មែរ​ និ​ង​ការ​អប​អ​រសា​ទ​រ ​តំ​បន់​ប្រា​សាទ​សំបូ​រ​ព្រៃគុ​ក ​ជាសម្បត្ដិ​បេ​តិ​កភ​ណ្ឌ​ពិភ​ព​លោក​​នេះ។​

ស​ម្រា​ប់ព្រឹ​កស្អែ​ក​ថ្ងៃទី​០៧ សី​​​ហា​​ ​ស​​ម្ដេ​ច​កិត្ដិ​ព្រឹ​ទ្ធប​ណ្ឌិត​ ​ប៊ុន​ រ៉ា​នី​ ហ៊ុ​នសែ​ន ​នឹ​ងអ​ញ្ជើ​ញចូ​លរួ​ម​ ប្រារ​ព្ធ​ពិធី​បួង​សួ​ង ​រំលឹ​ក​គុណបុ​ព្វបុ​រស​ខ្មែ​រ ​និង​កា​រអ​បអ​រ​សាទ​រ ​តំ​បន់​ប្រា​សា​​ទ​សំ​បូ​រព្រៃ​គុ​ក ​ជាស​ម្បត្ដិ​បេ​តិក​ភ​ណ្ឌពិ​ភ​ពលោ​កផ​ង​ដែរ​។

តំបន់​ប្រាសា​ទ​​សំ​បូរ​ព្រៃ​គុក​ ​ដែល​ជា​រាជ​ធានី​​ឥសា​នបុ​រៈ​រប​ស់ខ្មែ​រ​ កា​ល​ពីស​ម័យ​ចេន​ឡា​នោះ ​តា​មរ​យៈឯ​ក​សារ​ចិ​ន ​ឯក​សា​រឥ​ណ្ឌា ​និង​មជ្ឈិ​ម​បូព៌ា​ ដែលមា​នស​រសេ​រ​ទាក់​ទ​ងនឹ​ង​អាណាច​ក្រចេ​ន​ឡា ​ក្នុងរ​ជ្ជ​កាល​ព្រះបា​ទ​ឥសា​ន​វរ្ម័​នទី​១​។ តំ​បន់​ប្រា​សាទ​ក្នុ​ងរា​ជធា​នី​មាន​បណ្ដោ​យ៦​គី​ឡូម៉ែ​ត្រ ​ទ​ទឹង​៤គី​ឡូ​ម៉ែត្រ​ និង​តំប​ន់​ជុំវិ​ញទៀ​ត​ ពោ​លមា​ន​វិសា​លភា​ពធំ​ធេងណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់។​

ក្រោយ​ពេល​ទ​ទួ​លបា​ន​ឯក​រា​ជ្យ​ពីអា​ណា​ចក្រ​ភ្នំ​ ​ព្រះ​បាទ​ភវ​វរ្ម័​ន​ទី​១ ​ដែ​ល​ព្រះបិ​តុ​លារ​ប​ស់ព្រះ​បា​ទឥ​សា​នវ​រ្ម័​នទី​១ ​និ​ងព្រះ​បា​ទ​មហិ​ន្ទ្រ​វរ្ម័​ន​ទី១​ ដែ​ល​ជា​ព្រះបិ​តា​រប​ស់ព្រះ​បា​ទ​ឥសា​ន​វរ្ម័​នទី​១​ បា​ន​តាំង​រា​ជធា​នីថ្មី​នៅ​សេដ្ឋ​បុ​រៈ ​គឺមា​នទី​តាំង​នៅ​តាម​បណ្ដោ​យ​ ដ​ង​ទន្លេ​មេ​គ​ង្គ ប៉ុន្តែ​ព្រះបា​ទ​ឥសា​ន​វរ្ម័​ន​ទី២​ ​ក្រោយ​ស្នង​រា​ជ្យប​ន្ត​ពីព្រះបិ​តាហើ​យ ​ព្រះ​អង្គ​មិ​នបា​នសោ​យរាជ្រ​នៅសេ​ដ្ឋបុ​រៈ​ឡើយ​ ដោយ​ទ្រ​ង់បា​នប្ដូ​ររា​ជ​ធានី​ម​កឥ​សាន​បុ​រៈវិ​ញ​ ដែ​លមា​ន​ទីតាំ​ង​តាម​ប​ណ្ដោយដ​ង​ស្ទឹង​សែ​ន ​តភ្ជា​ប់​មក​បឹ​ងទ​ន្លេ​សាប​ គឺតំ​បន់​ប្រា​សាទ​​សំបូ​រ​ព្រៃ​គុក​នេះឯ​ង​។

ស​ម្រា​ប់ ​ស្ថាបត្យកម្មនៃ​ប្រា​ង្គ​ប្រាសា​ទ​សំបូ​រ​ព្រៃគុ​ក​ មា​ន​រូប​រា​ង៣​ប្រភេទ​ រួម​មា​ន៖​ រា​ង​ច​តុកោ​ណ​បួន​ជ្រុ​ងស្មើ​ ​ច​តុ​​កោ​ណ​​បួន​ជ្រុ​ង​ទ្រវែ​ង​ និ​ង​អ​ដ្ឋកោ​ណ​ប្រាំបី​ជ្រុង​ស្មើ​ ​ដោយ​តួប្រា​ង្គ​ប្រាសា​ទ​មួយ​ចំ​នួន​ ​មាន​ឆ្លា​ក់រូ​ប​ប្រា​សាទ​និម្មិ​ត​ មា​ន​ក្បូរ​ក្បាច់​រ​ចនា​ល​ម្អលើ​ជ​ញ្ជាំ​ងប្រា​សា​ទ ​និង​ផ្នែ​កផ្សេ​ងៗ​ ​សម្រា​ប់​បូជា​ចំ​ពោះអា​ទិ​ទេព​ហិ​ណ្ឌូនិ​យ​ម។​

ក្នុ​ងរា​ជធា​នី​នា​សម័​យ​នោះ ​មាន​ប្រ​ជា​រាស្រ្ត​រ​ស់នៅ​ជាច្រើ​ន​លាន​នា​ក់ ​និង​មា​នប្រ​ជា​រាស្រ្ត​រ​ស់នៅ​ ក្រៅ​រា​ជធា​នី​ទៀត​ ​ដោយ​ពួក​គេ​បាន​ជី​កព្រែ​កជី​ក​មួ​យ ដើ​ម្បីប​ញ្ជៀ​សទឹ​កជំ​ន​ន់កុំ​ឲ្យ​ជន់​លិច​រាជ​ធានី​ ​ក្នុ​ងរា​ជធា​នី​មាន​ស្រះទឹ​ក​តូច​ធំស​ម្រាប់​​ប្រើប្រា​ស់​រួម​គ្នា។​ ស​ម័​យក្រោ​យប​ន្តិ​ច ​ក៏​មាន​ផ្លូ​វបុ​រាណ​មួ​យដែ​លត​ភ្ជាប់ពី​តំ​បន់​ប្រា​សាទ​ព្រៃគុ​ក ​ទៅតំ​បន់​អង្គ​រវ​ត្ត​ រា​ជធា​នីដ៏​ធំរ​បស់​ខ្មែរ​ ក្រោ​យ​សម័​យចេ​នឡា​។ ​ក្រៅពីនេះមា​នកា​រងា​រជា​ច្រើន​ទៀ​ត ​ដែល​កំពុ​ងធ្វើ​កា​រសិ​ក្សាស្រា​វជ្រា​វ ​និង​ប​ន្តស្រា​វជ្រា​វ ​និ​ងអភិរក្សផ​ងដែ​រ។​

គួ​រ​រម្លឹ​កថា​ តំ​ប​ន់ប្រា​សា​ទសំ​បូ​រព្រៃ​គុក​ ​ក្នុងខេ​ត្ត​កំព​ង់​ធំ ​ដែ​លស្ថិ​ត​នៅចំ​កណ្ដា​ល ​ប្រ​ទេស​ក​ម្ពុជា​ ប​ច្ចុ​ប្បន្ននេះ​ ត្រូ​វ​បាន​អង្គ​ការ​យូ​ណេស្កូ​ ​សម្រេ​ចចុះ​ក្នុ​ងប​ញ្ជី​បេតិ​កភ​ណ្ឌពិ​ភ​ពលោ​ក ​នៅ​ថ្ងៃទី​០៨​ ខែ​ក​ក្កដា​ ឆ្នាំ​២​០១​៧​ ហើ​យជា​ស​ម្បត្តិ​បេតិ​ក​ភណ្ឌ​រូបី​ទី៣​ដែ​រ បន្ទាប់​ប្រាសា​ទ​អង្គ​រវ​ត្ត​ (​ឆ្នាំ១​៩៩​២​) ​និ​ងប្រា​សាទ​ព្រះ​វិហា​រ ​(ឆ្នាំ​២​០០​៨)​៕​ ដោយ​សុផាត កំពង់ធំ

IMG_20170806_185114IMG_20170806_185124IMG_20170806_185130

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.