ក្រចេះ ៖ នៅម៉ោងប្រមាណជា៩យប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ មានរថយន្តសាមយ៉ុង៨គ្រឿង លួចដឹកឈើជ្រលង់ បង្កប់ឈើសុក្រមជាច្រើនមែត្រគួប ធ្វើដំណើរលើផ្លូវជាតិលេខ៧ ពីខេត្តក្រចេះ ឆ្ពោះទៅព្រំដែនវៀតណាម តែត្រូវបានអង្គភាពសារពត៌មានជាច្រើន បានចូលរួមសហការ រហូតធ្វើការឃាត់ រថយន្តបទល្មើសទាំងនោះតែម្តង។
សូមបញ្ចាក់ថា ករណីនេះបានកើតឡើងនៅភូមិស្រែរនាម ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់ពីបានឃាត់រថយន្តបទល្មើសនោះរួច អ្នកសារពត៌មានបានទទួចសុំការអន្តរាគមន៏ពីសមត្ថកិច្ច នឹងជំនាញ ដោយពុំឃើញខាងណាមកនោះទេ ក្រោយមកក៏បានតេទៅសមត្ថកិច្ចពាក់ព័ន្ធ តែពួកគាត់ឆ្លើយថារវល់ បន្ទាប់មករយៈពេលប្រហែល៣ម៉ោងកន្លងផុតទៅ ក៏បានឃើញជំនាញរដ្ឋបាលព្រៃឈើ មកអូសឡានបទល្មើសទៅសង្កាត់តែម្ដង៕





