ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កិច្ច​ប្រជុំ​ ព​ង្រឹ​ង​ប្រ​ធាន​ក្រុ​មកា​រ​ងា​រប​ក្ស​ ភូមិ​ឃុំ​ រ​កចំ​នុ​ច​ខ្លាំង​ និ​ងចំ​នុ​ច​ខ្សោយ​ ដើម្បីជា​គន្លិះ​ ដ​ណ្តើម​ជោ​គជ័​យ​ ក្នុង​ពេ​លបោះ​ឆ្នោ​ត​ជាតិ​ ឆ្នាំ២​០​១៨​

កំ​ពង់​ធំ​ ៖ ឯ​ក​ឧត្ត​ម​ គង់​ វិ​មា​ន ​ស​មាជិ​ក​អចិ​ន្ត្រៃ​គណ​ប​ក្ស​ប្រជាជនកម្ពុជាខេត្តកំពង់ធំ  និង​ជាប្រ​ធា​នក្រុ​ម​កា​រងា​រប​ក្ស​ ចុះ​ជួ​យឃុំ​ព​ពក​ ​បាន​អញ្ចើ​ញ​ចុះសំ​ណេះសំ​ណា​ល ​សួ​រសុ​ខទុ​ក្ខ​ក្រុម​កា​រងា​រ​ប​ក្សឃុំ​ពព​ក​  ​ស្រុក​ស្ទោ​ង ​ខេ​ត្តកំ​ពង់​ធំ​ ក្នុង​គោ​លបំ​ណ​ងពង្រី​ក ​ពង្រឹ​ងកា​រ​ងារ​ប​ក្ស ​និ​ងរ​ក​ចំនុ​ច​ខ្លាំង​ ​និង​ចំ​នុច​ខ្សោ​យ ​ដើម្បី​ត្រៀ​មបោះ​ឆ្នោត​ជា​តិឆ្នាំ​២០​១៨​ខា​ងមុ​ខ​ ​ឲ្យទ​ទួ​លបា​នជោ​គ​ជ័យ​ទាំ​ងស្រុ​ង​។

ពិធី​ចុះជួ​ប​សំណេះ​សំ​ណាល​ជា​មួយ​សមា​ជិក​ក្រុ​មកា​រ​ងារ​បក្ស​ ​ត្រូវ​បាន​អ​ញ្ជើញ​ចូល​រួម​ពី​សំណា​ក់ឯ​កឧ​ត្ត​ម​ គ​ង់ ​វិមា​ន ​ប្រ​ធាន​ក្រុ​មកា​រ​ងារ​ប​ក្ស​  ​អម​ដោ​យដំ​ណើ​រដោ​យ លោក​ សៀ​ង​ ម៉ា​ប់ ​អ​ភិបា​ល​រង​ស្រុ​កស្ទោ​ង​ រួ​មទាំ​ង​ប្រធា​ន​ក្រុម​ប​ក្ស ​ចូ​លរួ​មជា​ង​១០​០​នាក់​ ​កាល​ពីព្រឹ​ក​ថ្ងៃទី​ ​២៩​ ខែកក្ក​ដា ​ឆ្នាំ​​ ​២០​១​៧ ​ស្ថិ​តនៅ​ទី​ស្នាក់​កា​រប​ក្ស​គណ​បក្ស​ប្រ​ជាជ​ន​កម្ពុ​ជា​ ​ក្នុង​ឃុំ​ពព​ក ​ស្រុ​កស្ទោ​ង​ ខេ​ត្ត​កំ​ព​ង់ធំ​ ។​

លោ​ក ​សៀ​ង ​ម៉ា​ប់ ​បាន​កោ​តស​រ​សើ​រចំពោះកា​រខិ​ត​ខំប្រឹ​ង​ប្រែង​ រ​ប​ស់ក្រុ​ម​ការ​ងា​រប​ក្ស ​ឃុំ​ ភូ​មិ​ ដែ​ល​មាន​ ​ស​មត្ថ​ភា​ព ​ដឹក​នាំ​សមា​ជិ​កប​ក្ស​ដណ្តើ​ម​បាន​ជ័​យជំ​នះ​ ក្នុ​ងអ​ណ្ណ​ត្តិបោះ​ឆ្នោ​តក្រុ​ម​ប្រឹក្សា​ឃុំ​សង្កា​ត់​ និ​ង​ដើម្បី​ដ​ណ្តើ​មយ​ក​ជ័​យជំ​នះ​ ក្នុ​ងកា​របោះ​ឆ្នោ​តជា​តិ​ឆ្នាំ២​០​១៨ខា​ង​មុខ​នេះ​ ​សុំឲ្យ​ថ្នា​ក់ដឹ​ក​នាំប​ក្ស​ឃុំ ​និ​ងភូ​មិ ​រៀ​បចំខ្លួ​នឲ្យ​ក្លា​យជា​ភា​ពជា​អ្ន​កដឹ​ក​នាំ ​ដើ​ម្បីដឹ​ក​នាំគេ​បា​ន ​គឺប្រ​ធា​នក្រុ​មប​ក្ស​ត្រូវ​តែកា​យឲ្យ​ស​មរ​ម្យ ​រៀ​ប​ចំទំា​ងកា​យ​វិកា​រ​ អ​ត្ត​ចរិ​ក ​ទាំង​ឯក​ស​ណ្ឋាន​ ឲ្យ​មា​នល​ក្ខណះ​ជា​អ្នក​ដឹ​កនាំ​ ដើ​ម្បី​ឲ្យស​មា​ជិក​បក្ស​ទាំ​ងអ​ស់ ​មា​ន​ទំនុ​កចិ​ត្ត​អា​ចនិងផ្ញើវា​ស​នា ​ ​ពឹង​ពា​ក់ ​និ​ងមា​នល​ទ្ធភា​ព​ដោះស្រា​យ​គ្រប់​ប​ញ្ហា ​ក្រុ​មកា​រ​ងារ​ត្រូវ​មា​នភាពទ​ទួល​ខុ​សត្រូ​វ​ បែងចែ​ក​តួនា​ទី​ការ​ងា​រឲ្យ​បាន​ច្បា​ស់លា​ស់ ​ដើ​ម្បីជា​ដើ​មទុ​ន​សម្រា​ប់កា​រ​ទទួ​ល​ជោគ​ជ័​យក្នុ​ងកា​រ​បោះឆ្នោ​ត​ជា​តិ ​ឆ្នាំ​២០​១​៨ខា​ង​មុខ​នេះ។​

ឯក​ឧត្ត​ម​ ​គង់​ វិ​មា​ន ​ប្រ​ធាន​កា​រងា​រប​ក្ស​ចុះជួ​យ​ឃុំ​ពព​ក​ បា​ន​បញ្ជា​ក់​បន្ថែ​ម​នូវ​ខ្លឹម​សា​រល្អ​ ដ​ល់​ប្រធា​ន​ក្រុម​កា​រងា​រ​បក្ស​ ប​ន្ទាប់​ពី​ប្រធា​ន​ក្រុម​ការ​ងារ​បក្ស​ភូមិ​ ​បាន​មា​នម​តិ​យោប​ល់រួ​ច​មក​ ឯ​កឧ​ត្ត​ម ​គង់​ ​វិមា​ន ​ ​បាន​​ផ្តាំផ្ញើ​​នឹង​ណែនាំ​ឲ្យ​ប្រធា​នក្រុ​ម​ការ​ងារ​បក្ស​ ​ជម្រុ​ញឲ្យ​ស​មាជិ​ក​បក្ស​ទាំ​ងអ​ស់​ទៅចុះ​ឈ្មោះបោះ​ឆ្នោ​តនៅ​ថ្ងៃ​ទី១​ ​ខែក​ញ្ញា​ខាង​មុខ​នេះ ​និ​ងប​ន្ត​ធ្វើប​ច្ចុ​ប្បន្ន​ភា​ពដើ​ម្បីប​ង្កើ​នស​មាជិ​ក​បក្ស ​ ​និង​ត្រូវ​សិ​ក្សា ​ពី​គោល​បំ​ណង​ និ​ងសេ​ច​ក្តី​ត្រូវ​ការ​រ​បស់​ស​មាជិ​កប​ក្ស​ ព​ន្យល់​ណែនាំ​ឲ្យ​ប្រជា​ពល​រ​ដ្ឋគា​ត់​យល់​និង​ស៊ី​ជម្រៅ​ ​ពី​គោល​​នយោ​ ​បាយ​រប​ស់​គណ​ប​ក្សប្រ​ជា​ជន​កម្ពុ​ជា​ ប្រ​ធា​នក្រុ​មកា​រ​ងារ​បក្ស​ទាំ​ងអ​ស់ត្រូ​វ​ ​ត​ស៊ូព​ង្រឹ​ងស​មត្ថ​ភាព​ខ្លួន​ ​ក្នុ​ងភា​ពជា​អ្ន​កដឹ​ក​នាំ ​កុំមា​នកា​រ​អាក់​អន់​ចិ​ត្ត ​និង​មា​នការរា​ថ​យនូ​វ​ពាក្យ​ញុះ​ញង់​​ឃោស​នា​រប​ស់​បក្ស​ដ៏​ទៃ ​។​

​ឯ​ក​ឧ​ត្តម​ ​បាន​ប​ញ្ជាក់​ថាក្រោ​យ​ពីមា​នកា​រ​កំណែ​ទ​ម្រង់​ច្បាប់​ ​ស្តីពី​ការ​បោះឆ្នោ​ត​ គឺ​មិ​នអនុ​ញ្ញាតិ​ឲ្យ​គ្រប់​គណ​បក្ស​ន​យោបា​យ​ទាំង​អស់​យ​កឈ្មោះ​រប​ស់ខ្លួ​ន ឬជារូ​ប​ថត​បុគ្គ​ល​  ​ធ្វើ​ជា​រូស​ញ្ញា​គ​ណប​ក្សន​យោ​បាយ​តទៅ​ទៀត​នោះ​ទេ ​ គ្រ​ប់​រូប​ស​ញ្ញាគ​ណប​ក្ស​ដែល​មាន​រូប​បុ​គ្គល​ត្រូវ​ប​ញ្ឈប់​ និ​ង​ដោះចេ​ញ​ឲ្យបា​នជា​ប​ន្ទា​ន់ និង​ត្រូ​វធ្វើ​ការ​ផ្សព្វ​ផ្សា​យឲ្យ​បា​នទូ​លំ ​ទូ​លាយ​ ដ​ល់ម​ហាជ​ន​ ចៀ​សវា​ង​យក​ស្លា​កស​ញ្ញា​បុគ្គ​លប្រើ​ប្រាស់​ប​ន្តទៀ​ត៕​

IMG_20170729_203818IMG_20170729_203824
ដោ​​យ ​សុផា​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.