ក្រចេះ ៖ លោក គង់ គឹមនី អភិបាលនៃគណអភិបាលស្រុកស្នួល លោកអភិបាលរងស្រុកបានដឹកនាំ កំលាំងមន្រ្តីរាជការក្នុងស្រុកជាច្រើន រួមនិងលោកមេឃុំគ្រញូងសែនជ័យ ប៉ុស្ដិ៍រដ្ឋបាល និង លោកមេភូមិ បានចុះពិនិត្យគ្រោះទឹកជំនន់ដែលបានកើតឡើងមកលើដីស្រែ ចំការ របស់ប្រជាពលរដ្ឋ នៅចំណុចអូរផ្លាស់កាំ ចំណុច ប៉ោដើមចេក និងចំណុចប៉ោដើមស្វាយ ដែលស្ថិតនៅក្នុងភូមិគ្រញូងសែនជ័យខាងជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលបានបណ្តាលអោយមានរងផលប៉ះពាល់ដល់ស្រែចំការផ្ទះសំបែង បងប្អូនប្រជាពលរដ្ឋ ក្នុងនោះមានដូចជា លេចផ្ទះប្រជាពលរដ្ឋ ចំនួន១០៧ខ្នង និង ផលដំណាំ មានដូចជាៈ ស្រូវ ដំទ្បូង ដើមស្វាយចន្ទី និងដំណាំហូបផ្លែផ្សេងៗជាច្រើនទៀត សរុបអស់ប្រហែលជិត១០០ហិចតា ៕




