ភ្នំពេញ ៖ បន្ទាប់ពីប្អូនប្រុសលោក កែម ឡី ចេញមុខអំពាវនាវ ឲ្យសប្បុរជនជួយដល់ការសាងសង់ចេតិយជូនសពបងប្រុសរបស់លោក ដែលកំពុងប្រឈមការខ្វះខាតនោះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឧបត្ថមប្រាក់ ៥ ម៉ឺនដុល្លា ដើម្បីជួយសាងសង់ចេតិយលោក កែម ឡី ហើយសម្ដេចក៏បានសន្យាថា នឹងជួយជាបន្តបន្ទាប់ រហូតដល់ការសាងសង់ចេតិយហើយជាស្ថាពរ ។
សូមរំលឹកថា សម្តេចតេជោក៏បានជួយ១ម៉ឺនដុល្លាក្នុងពិធីបុណ្យខួប១ឆ្នាំរបស់សពលោក កែម ឡី៕