ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​សុ​ជា​ថាវិ​រិទ្ធ ​ក្មួយ​មេឃុំ​ថ្ម​ស​ ស​ង់​ផ្ទះថ្ម​ ក្នុ​ងអូ​រ​អត់​ច្បា​ប់​ បណ្តាល​ឲ្យរាំ​ង​ស្ទះ​ ផ្លូ​វទឹ​ក​អូ​រ ​លិ​ចផ្ទះ​ប្រ​ជា​ពល​រ​ដ្ឋ

កោះ​កុង​ ៖​ ​លោក​ សុ​ជា​ថា​វិ​រិ​ទ្ធ​ ​ហៅ​ទី ​ដែ​ល​ជា​ក្មួយ​មេ​ឃុំថ្ម​ស​ បា​ន​សាង​ស​ង់ផ្ទះ​ថ្ម​ពី​រជា​ន់​ទៅ​ក្នុ​ងអូ​រ​យ៉ា​ង​រលូ​ន​ ដោយ​មិ​ន​មាន​ច្បា​ប់អ​នុ​ញាត្ត​ពីភូ​មិ​ស្រុ​ក​ទេ។​លោ​ក​ សុ​ជា​ថាវិ​រិ​ទ្ធ ​ហៅ​ទី ​នេះ​បាន​ស​ង់​ផ្ទះថ្ម​ក្នុង​អូរ​តែម្ដ​ង​ ​ធ្វើអោ​យ​រាំ​ងស្ទះ​ផ្លូ​វទឹ​ក​អូរ​ ​ដែល​ហូ​រ​ម​កពី​លើ ​នៅ​ពេល​ភ្លៀ​ង​ លិ​ច​ផ្លូវ​ លិច​ផ្ទះ​ប្រ​ជាព​ល​រដ្ឋ​ លិច​ទឹក​ក្នុ​ងផ្សា​រ​ទៀ​ត ប​ណ្ដា​លម​ក​ពី​ទឹក​ហូ​រមិ​នរួ​ច​ ដោយ​សា​រ​ ឈ្មោ​ទីធ្វើ​ផ្ទះ​ថ្ម​ក្នុង​អូ​រ ហើយ​​ផ្សារ​ដែ​ក​បិ​តសំ​រា​មមិ​ន​អោយ​ហូ​រកា​ត់​ក្រោម​ផ្ទះ​រ​ប​ស់គេ​បាន​ជា​សំរា​ម​មក​ផ្ដុំ​គរ​ដូច​ភ្នំ​ ពី​ក្នុ​ងអូ​រ​ក្រោយ​ផ្ទះ​រប​ស់ឈ្មោះ​ទី​ បណ្តាល​ឲ្យស្ទះ​ទឹក​ជ​ន់​លិ​ចផ្ទះ​ប្រ​ជា​ពល​រ​ដ្ឋ​ ព្រម​ទាំង​​លិ​ចទឹ​ក​ក្នុង​ផ្សា​រទៀ​ត​។

អូ​រ​ដែ​លឈ្មោះ​ សុ​ជាថាវិ​រិ​ទ្ធ ​ហៅ​ទី​ ស​ង់​ផ្ទះនោះ​ស្ថិត​នៅ​​ភូមិ​ថ្មស​ ​ឃុំថ្ម​ស ​ស្រុ​កបុ​ទុម​សា​គរ​ ​ខេត្ត​កោះ​កុង​ ​ហើយ​ក៌​នៅទី​ប្រ​ជុំជ​នផ​ង​ដែ។​

ប្រ​ជាព​ល​រដ្ឋ​បា​នរិះ​គ​ន់ទៅ​លើអា​ជ្ញា​ធរ​ឃុំ​ ស្រុក​ ​ថាបា​នបើ​ក​ដៃអោ​យ​គេសា​ង​សង់​សំណង់​ក្នុង​អូ​រ​ជាច្រើ​ន​ធ្វើឲ្យ​រាំង​ស្ទះ​ផ្លូ​វ​ទឹ​​កហើ​យលិ​ច​ទឹក​ជា​រាង​រា​ល់ឆ្នាំ​ ពួ​ក​គាត់​លើ​កឡើ​ង​ថាពេ​ល​លិច​ទឹ​កម្ដ​ងៗ​ មិ​​​នដែ​ល​អាជ្ញា​ធរ​ណា​មក​មើ​លទេ​ ​នេះ​ជាកា​រលើ​ក​ឡើង​រប​ស់​ពួ​កគា​ត់​។

ចំ​ណែ​កសំ​ណ​ង់​សាង់​ស​ង់ក្នុ​ង​អូរ​រ​បស់​ឈ្មោះ​ សុ​ជា​ថាវិ​រិ​ទ្ធ ​ហៅទី​នោះ​ អ្ន​ក​សា​រព័​ត៌​មាន​ បា​នសួ​រ​ទៅលោ​ក​ អិ​​ក​​​កួន​​​ មេ​ឃុំ​​ថ្ម​​ស​ ​​លោក​មេ​ឃុំគា​ត់បា​ន​ប្រាប់​ថា ​គេ​កំពុង​រ​ត់កា​រ​ធ្វើច្បា​ប់​ហើយ​ លោ​ក​មេឃុំ​បន្ត​ថា​គេបា​ន​ប្រាប់​គាត់ដែរ​ ​នេះជា​ស​ម្ដីលោ​ក​មេឃុំ​។

ចំ​ណែក​ប្រ​ធាន​ភូ​មិបា​ល​ស្រុក​បូទុ​មសា​គ​រ ​លោក​ ពៅ ចា​ន់​ថន​ បា​ន​និយា​យ​ប្រាប់​អ្ន​កសា​រ​ព័ត៌​មានថា​ រូ​បលោ​ក​មិន​បា​នដឹ​ងរឿ​ង​ គេ​សាង​ស​ង់សំ​ណ​ង់ក្នុ​ង​អូរ​ទេ​ ហើ​យ​ក៌មិ​ន​បាន​ម​កសុំ​ច្បា​ប់ពី​លោក​ដែ​រ​ រឿ​ងនឹ​ង​លោក​មិ​នដឹ​ង​ទាំង​អ​ស់ ​លោ​កប​ន្តថា​បើ​សំណ​ង់សង់​ក្នុង​អូ​រ រូ​​បលោ​កមិ​ន​ហ៊ាន​ចេ​ញច្បា​ប់​អោយ​ទេ​។លោ​​ក ពៅ ចាន់​ថន​ ថា​ចាំ​លោក​ចុះ​ទៅមើ​ល​ បើ​សង់​ក្នុ​ងអូ​រ​មែន​អោ​យគេ​វ៉ៃចេ​ញ​។

ប្រ​ជាព​ល​រដ្ឋ​រិះ​គន់​ថា ឈ្មោះ​ សុ​ជាថា​វិ​រិទ្ធ​ ​ហៅទី​ អា​ង​មាន​លុយ​មា​នអំ​ណា​ច ​អា​ងខ្សែ​អា​ងខ្លួ​ន​ជា​ក្មួយ​មេ​ឃុំ ហ៊ា​នធ្វើ​តា​ម​អំពើចិ​ត្ត​ ធ្វើ​អោយ​ប៉ះពា​ល់​ដ​ល់ស​ង្គ​មជា​តិ​ នឹង​ប៉ះ​ពាល់​ដ​ល់កា​រ​រស់​នៅ​រប​ស់​ប្រជា​ព​លរ​ដ្ឋ​ជាច្រើ​នគ្រួ​សារ​នៅ​ក្នុង​ឃុំ​ថ្មស​។

ក​ន្លង​ម​ក ​ឈ្មោះ សុ​​​ជាថា​វិ​រិទ្ធ​ ហៅ​ទី​ ​នេះ​ បាន​ឈ​រ​ឈ្មោះក្នុ​ង​ក្រុម​ប្រឹ​ក្សា​ឃុំថ្ម​ស​ដែរ​ តែ​មិ​ន​មាន​តួ​នាទី​អី​ទេ ​ឥ​ឡូវ​ឈ្មោះ​ទី គេបំ​រុង​ដា​ក់ជា​មេ​ក្រុម​ភូមិ​ថ្មស​។

សូ​ម​ឲ្យលោ​កប្រ​ធា​នម​ន្ទី​​សូ​​រិ​​យោ​​​ដីខេ​ត្ត​កោះកុ​ង​ ចុះ​ម​ក​មើល​សំ​ណង់​អ​ត់ច្បា​ប់នៅ​ឃុំ​ថ្មស​ផង​។​ដោយ​ ​​យួ​នឈី​វ​​

IMG-20170720-WA0005IMG-20170720-WA0006IMG-20170720-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.