ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពិធី​សិក្ខា​សាលា​​​ផ្សព្វ​ផ្សា​យ​ ​ស្តីពី​នី​តិ​វិ​ធី​ ​នៃកា​រ​ផ្លា​ស់ប្តូ​រ​ រ​ប​ប​គោ​លន​យោ​បាយ​ ចំ​ពោះ​ជន​ពិ​កា​រក្រី​ក្រ​ នៅ​តាម​ស​ហគ​ម​ន៍

កំ​ពង់​ធំ​ ៖​ ព្រឹ​ក​ថ្ងៃទី​១​១​ ខែ​ក​ក្កដា​ ​ឆ្នាំ​២០​១​៧ ​ឯ​ក​ឧត្ត​ម​ គ​ង់​ ​វិមា​ន​ អ​ភិ​បាល​រ​ងខេ​ត្ត​កំព​ង់​ធំ ​អ​ញ្ជើ​ញចូ​ល​រួម​ជា​គ​ណអ​ធិ​បតី​ក្នុ​ងពិ​ធី​ ​សិក្ខា​សា​លា​ផ្សព្វ​ផ្សា​យ​ស្តី​ពីនី​តិ​វិធី​នៃ​ការ​ផ្លាស់​ប្តូ​ររ​ប​ប​គោល​នយោ​បា​យចំពោះជ​នពិ​កា​រក្រី​ក្រ ​នៅតា​ម​សហ​គ​ម​ន៍​ ស​ម្រា​ប់ខេ​ត្ត​កំ​ព​ង់ធំ​ ដែ​ល​រៀប​ចំ​ដោយ​ ក្រ​សួ​ងស​ង្គ​មកិ​ច្ច​ អ​តី​តយុ​ទ្ធ​ជន​ ​និ​ងយុ​វ​នីតិ​ស​ម្បទា​ ​សហ​កា​រជា​មួ​យ​រដ្ឋ​បាល​ខេ​ត្ត​កំព​ង់​ធំ ​ដោ​យមា​នកា​រ​អញ្ជើ​ញ​ចូល​រួ​មមា​ន ​លោ​កជំ​ទា​វក្រុ​ម​ប្រឹក្សា​ខេ​ត្ត​ ក្រុ​ម​ការ​ងា​រថ្នា​ក់​ជាតិ​ ​លោក​ ​លោ​កស្រី​ម​កពី​អ​ង្គ​ភាព​ជុំ​វិញ​ខេ​ត្ត។​ ​

​លោក យៀប ម៉ាលីណូ ប្រធានសុខមាលភាពជនពិការ លើកឡើងពីមូលហេតុនៃកម្មវិធីនៃ អង្គសិក្ខាសាលាដោយបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវសេចក្តីទុកចិត្ត លើនាយកដ្ឋានសុខមាលភាពជនពិការ គឺត្រូវអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ក្នុងការរួមចំណែកអនុវត្តយុទ្ធសាស្ត្រថ្នាក់ជាតិ និងគោលនយោបាយដែលទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រក្នុងសហគមន៍ដោយធ្វើការផ្តល់នូវជំនួយសង្គ្រោះបន្ទាន់ ស្តារស្ថានភាពលកម្ម ក៏សាងជីវភាពឡើងវិញដល់ជនពិការក្រីក្រ ទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងកាត់បន្ថយភាពអនាថា ការដើរសុំទានតាមចិញ្ជើមផ្លូវរបស់ជនពិការ ព្រមទាំងពង្រឹង ប្រសិទ្ធិភាពក្នុងការផ្តល់នូវសេវាសង្គមកិច្ចដល់ជនពិការក្រីក្រផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ វិមាន បានលើកឡើងថា ពិការភាពគឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ ក្នុងនោះអាជ្ញាធរខេត្តកំពង់ធំ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខមាលភាពទូទំាងខេត្ត ហើយយើងចាត់ទុកជនពិការភាព គឺគោលដៅចំបង។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្នុងគោលនយោបាយគាំពារ ជនពិការឆ្នាំ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាពរបស់រដ្ឋបាលខេត្ត ដែលនឹងត្រូវចូលរួមអនុវត្ត ដោយរដ្ឋបាលខេត្តនេះតែម្តង ដោយផ្តោតលើកិច្ចការងារសំខាន់ៗដូចជា ការលើកម្ពស់ជីវភាពរស់នៅរបស់ជនពិការ តាមរយៈការចូលរួមអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្ររបស់ជនពិការ និងលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ក្រោមឱវាទរបស់រដ្ឋបាលខេត្ត ក៏ដូចជាជំរុញឲ្យជនពិការបានចូលធ្វើការនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ទៅតាមសមត្ថភាពរបស់បងប្អូនជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការ។
ទន្ទឹមនោះដែរ ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំមានការយកចិត្តទុកដាក់ខ្ពស់លើជនពិការភាព ក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងសមភាព ព្រមទំាងការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ហើយបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយនិងឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ។ ក្រៅពីនោះរដ្ឋបាលខេត្តបានលើកទឹកចិត្តដល់ការចូលរួមសកម្មភាពសង្គមសម្រាប់ជនពិការដូចជា សកម្មភាពវប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្ហែ និងសកម្មភាពផ្សេងៗទៀត។

ចុងបញ្ចប់ឯកឧត្តម ផ្តាំផ្ញើមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដែលជាសេនាធិការយ៉ាងសំខាន់របស់រដ្ឋបាលខេត្ត នឹងជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ជាពិសេសការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍នេះ ឲ្យទទួលបានជោគជ័យ៕សុផាត

IMG_20170712_150153IMG_20170712_150156IMG_20170712_150147

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.