កំពង់ធំ៖ ក្រោយពីលោកអភិបាលខេត្តចាស់បានចូលនិវត្តន៍ បានបន្សល់ទុកនូវគំរោងសាងសង់រូបសំណាក់ដាវដែកកំពង់ស្វាយ នៅមេម៉ាយ ពុំមានការសាងសង់បន្ដឡើយ ឥឡូវក្លាយជាកន្លែងចាក់សំរាម គរ រាយប៉ាយ ពីសំណាក់បងប្អូនអ្នកលក់ដូរនៅទីនោះ ដោយពុំមានការគ្រង់គ្រោងកាក់សំណល់អោយបានត្រឹមត្រូវឡើយ ជាហេតុធ្វើមានការរិះគន់លើអាជ្ញាធរមូលដ្ឋាន គ្មានការចំណាត់ការ គ្មានភាពទទួលខុសត្រូវ ទីតាំងនេះ ស្ថិតនៅចំនុចថ្នល់បែក ក្នុងភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
មិនតែប៉ុណ្ណោះ នៅបរិវេណនោះ ថ្នល់កំពុងតែស្រុតខូចខាត ដក់ទឹក ស្ទើរគ្រប់ទីកន្លែង ស្អុយរលួយ ដែលមិនសក្តិសមជាខេត្តដែលទទួលបាន ផ្ការំដួល2ទង ដែលតំណាងអោយ ទីក្រុងស្អាត រមណីយដ្ឋានល្អនោះឡើយ៕





