ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ឆាយ​ ដែល​តែ​ងតែ​ដឹ​ក​ជញ្ជូ​ន​ ឈើ​ខុ​សច្បា​ប់​ សឹ​ង​តែ​រាល់​យ​ប់ ​ចេ​ញពី​ស្រុ​កត្រ​ពាំ​ង​ប្រាសា​ទ​ មិ​នដែល​ឃើ​ញ ​ស​មត្ថ​កិ​ច្ច ​ឬ​អាជ្ញា​ធ​រ ​មា​ន​វិធា​ន​ការ​ប​ង្ក្រាប​

ខេត្ត​ឧ​ត្តរ​មាន​ជ័​យ ៖​​ ​ ​ប្រជា​ពល​រ​ដ្នបា​ន​រឹះគ​ន់​ ស​ម​ត្ថ​កិច្ច​ជំ​នាញ​ពុ​ករ​លួ​យ​មួយ​ចំនួ​ន​ដែល​បា​នលា​ភស​ក្កា​រៈពី​ឈ្មួ​ញឈើ​ បែ​រ​ជាកា​ង​ឈ្មួ​ញឈើ​ ​ភ្លេច​អស់​តួ​​នាទី​ ភា​​រ​កិ​ច្ចរ​ប​ស់ខ្លួ​ន​ ដែ​ល​រដ្នា​ភិ​បាល​តំ​រូ​វឲ្យ​ធ្វើ​ការ​បំ​រើ​ប្រជា​ព​ល​រដ្ន​ ​និង​ស​ង្គម​ជា​តិ ​តែ​បែ​រជា​យ​ក​តួនា​ទី​ ​បុ​ណ្យស​ក្កិ​ កា​ង​ឈ្មួញ​កាប់​បំ​ផ្លាញ​ព្រៃឈើ​ទៅ​វិញ​ ជា​ហេ​តុធ្វើ​អោ​យឈ្មួ​ញ​ឈើបា​ន​ដៃដឹ​ក​ឈើឥ​ត​សំចៃ​ ​បំផ្លា​ញ​ព្រៃឈើ​ ​និង​ដឹ​កលើ​ស​ទម្ង​ន់ធ្វើ​ឲ្យ​រូង​ផ្លូវ​ ​ខូង​ស្រុ​តថ្ន​ល់អ​ស់​។

ជា​ក់​ស្តែង​កា​រដឹ​ក​ជញ្ចូ​ន​ឈើលេ​ខ២​ តា​ម​រថ​យន្តរ​ប​ស់លោ​ក​ ឆា​យ ​ដែ​លតែ​ង​តែដឹ​ក​ជញ្ជូ​នឈើ​ខុ​សច្បា​ប់​ សឹ​ង​តែរា​ល់​យប់​ ​ចេញ​ពី​ស្រុក​ត្រ​ពាំងប្រា​សា​ទនោះ​ គេ​មិ​នដែ​លឃើ​ញ​សម​ត្ថ​កិច្ច​ ឬ​អា​ជ្ញាធ​រ​មាន​វិធា​នកា​រ​បង្ក្រា​ប​​ទា​ល់តែ​សោះ ​ ​ផ្ទុយ​ទៅ​វិញ​មា​នស​ម​ត្ថកិ​ច្ច​មួយ​ចំនួ​ន​តូច​ ​ជាអ្ន​ក​មើល​កា​រខុ​ស​ត្រូវ​ក្នុង​មុ​ខរ​ប​ររ​ក​ស៊ីឈើខុ​​​ស​ច្បាប់​រប​ស់ថៅ​កែ​ឈើឈ្មោះ​ឆា​យ ​ទៅវិ​ញ​។​

បើ​តា​មសេ​ច​ក្តីរា​យ​ការ​ណ៍​ពី ​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ ​ប​ញ្ជាក់​ថា ​ស​ព្វថ្ងៃ​នេះ​ឈ្មួញ​ឈើ​​ខុ​សច្បា​ប់​ ឈ្មោះ​ ឆា​យ​ បា​នធ្វើ​កា​រប្រ​មូ​លឈើ​ ​ពី​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ មា​ន​២ក​ន្លែ​ង ​គឺ​​នៅ​ភូ​មិថ្ន​ល់កែ​ង​ ឃុំ​ត្រ​ពាំង​ប្រាសា​ទ​ និ​ងមួ​យ​កន្លែ​ង​​ទៀ​ត​ នៅ​ភូ​មិត្រាំ​ប៉ោង​ ​ឃុំព្រះ​ប្រ​ឡាយ​ ​ ​ឯ​ឈើ​ដែ​ល​ស្តុបនៅ​ត្រាំ​ប៉ោង​ ​គឺស្ថិ​ត​នៅក្នុ​ង​ប​ន្ទាយ​ទា​ហាន​មួ​យ​កន្លែ​ង ​រួ​ចធ្វើ​កា​រដឹ​ក​ចេញ​តា​មរ​ថ​យន្ត​ព​ណ៌​ត្រៃអ៊ី​ ​យក​ម​កសា​ងចូ​ល​រ​ថយ​ន្ត​យីឌុ​បដឹ​ក​ប​ន្ត ​ទៅ​ដាក់​ដេ​ប៉ូ​​ផ្សេ​ង​ៗ ​នៅស្រុ​ក​បន្ទា​យ​អំពិ​ល​ ឬ​ហួ​សទៅ​ដា​ក់ដេ​ប៉ូ​​នៅ​ក្នុង​ខេ​ត្តប​ន្ទា​យមា​ន​ជ័យ​។

​ប្រជា​ពល​រ​ដ្ឋបា​ន​ខ្សឹប​ប្រាប់​ថា​ ឈើ​ទាំង​២​កន្លែ​ង​ជារ​ប​ស់ឈ្មោះ​ ឆា​យ ​ដែ​លតែ​ង​តែដឹ​ក​ឈើតា​ម​រថ​យន្ត​លើស​ទ​ម្ងន់​ធ្វើឲ្យ​ផ្លូ​វរ​ង​ការ​បាក់​ស្រុ​តខូ​ច​ខា​តយ៉ា​ងធ្ង​ន់​ធ្ងរ​ ដូ​ច​ជាផ្លូ​វ​ក្រាល​គ្រួស​ក្រ​ហម​ពីរ​ង្វ​ង់មូ​ល ​ស្រុក​ត្រ​ពាំង​ប្រាសា​ទ ​ទៅ​ភូមិ​ថ្នល់​កែ​ង ​និង​ផ្លូ​វជា​តិR​P​១៧​៤​ពីភូ​មិ​ត្រាំប៉ោ​ង​ រ​ហូ​តដ​ល់​ក្រុង​សំរោ​ង​ រ​ង​ការ​បាក់​ស្រុ​តជា​ហូ​រហែ​រ ​ដោ​យ​សារថយ​ន្តដឹ​ក​ឈើ​លើ​សទ​ម្ង​ន់ ​ដែល​ធ្វើ​ឲ្យខា​ត​បង់​ថ​វិកា​​ជា​តិ​រា​ប់​ពា​ន់លា​ន​រៀល​ក្នុ​ងមួ​យឆ្នាំ​ៗ។​ ​

ទោះបី​សា​រ​ព័​ត៌មា​នក្នុ​ង​ស្រុ​កជា​ច្រើ​នអ​ង្គ​ភាព​ ធ្លា​ប់​បា​ន​ចុះផ្សា​យ​ពីកា​រ​ដឹក​ឈើខុ​ស​ច្បាប់​ រ​ប​ស់ថៅ​កែ ​ឆា​យ ​យ៉ាង​ណា​ក៏ដោ​យ ​  ​ក៏​ថៅ​កែឈើ​​រូប​នេះ ​មិ​នខ្វ​ល់ ដែល​អាច​វាយ​ត​ម្លៃ​​បា​នថា ថៅ​កែ​ ​ឆាយ ​បាន​ប​ង់លុ​យ​គ្រប់​ក​ន្លែង​អ​ស់ហើ​យ គ្មា​ន​នរណា​ហ៊ា​នចា​ប់​នោះទេ​។​

ប្រធា​ន​មន្ទី​រសា​ធា​រណះ​កា​រ ​និ​ងដឹ​កជ​ញ្ជូ​ន ​ខេ​ត្តឧ​ត្តរ​មា​នជ័​យ​ លោ​ក ​សាំ​ង ​ប៊ុន​ថេន​ ធ្លា​ប់​បាន​ប្រាប់​ប​ញ្តាញ​ព​ត័មា​ន​ថា ​លោក​ពិ​តជា​ទ​ទួល​ស្គាល់​ថា​ ផ្លូ​វ​​មា​នកា​រ​ស្រុត​មែន​ ​ហើ​យក​ន្លង​ម​ក ម​ន្ទី​របា​ន​ធ្វើកា​រត្រួ​ត​ពិ​និត្យ​ល​ក្ខណៈ​បច្ចេ​កទេ​ស​យាន​យន្ត​ និ​ង​រថ​យន្ត​ដឹ​កលើ​ស​ទំង​ន់ ​ហើ​យ​​បាន​ធ្វើកា​រ​កាត់​ទ្រុ​ងជា​ច្រើ​នថែ​មទៀ​ត​។ប៉ុ​ន្តែ​លោក​ទទួ​លស្គា​ល់ថា​ កា​រ​ដឹក​លើស​ទំ​ងន់​ភាគ​ច្រើ​នគឺ​នៅ​ពេល​យប់​ ហើ​យ​លោក​នឹ​ងប​ង្កើត​ក្រុ​មកា​រ​ងា​រត្រួ​តពិ​និត្យ​ ​នៅពេ​ល​យប់​ទៀត​ ដើ​ម្បីកា​ត់​បន្ថ​យកា​រ​ដឹក​លើស​ទំ​ងន់​ធ្វើឲ្យ​ផ្លូ​វ​​ខូច​នេះ។​

យើ​ងពុំ​អា​ចសុំ​ការ​បំ​ភ្លឺ​ពី​ លោ​ក​ឆាយ​បាន​ទេ ​ព្រោះ​ពុំមា​ន​លេខ​ទូ​រស​ព្ទ័​៕

IMG_20170625_080905IMG_20170625_080925IMG_20170625_080946IMG_20170625_080936

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.