ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មា​ន នឹង​ជំរុញ​ឲ្យ​ ក្រសួង​យុត្តិ​ធម៌​ ស្វែង​រក​ការ​ពិត​ជុំវិ​ញ​កា​​រ​ចា​ប់ខ្លួ​ន​ ​អ្នក​កា​សែ​ត៤​រូ​ប​ នៅ​ខេ​ត្ត​រ​តន​គី​រី

ភ្នំពេ​ញ​៖ ​ក្នុ​ងជំ​នួ​ប​នៅព្រឹ​ក​ថ្ងៃទី​២០​ ​ខែមិ​ថុ​នា ​នៅ​ទីស្តីការ​ក្រសួ​ងព័​ត៌​មាន​ រវា​ង​ក្រុម​អ្ន​កសា​រ​ព័​ត៌មា​ន​ច​ម្រុះ​​ស្ថាប័​ន​ ​ប្រ​មា​ណជា​៦​០​នាក់​ ​ដែល​ស្វែ​ងរ​ក​ការ​អ​ន្តរា​គ​មន៍​ពី​ ​ឯ​កឧ​ត្ត​ម​​ ​ខៀ​វ​​កា​ញារឹ​ទ្ធ​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ងព​ត័​មាន​ ​ជុំ​វិញ​កា​រចា​ប់​ខ្លួន​រ​ប​ស់អ្ន​ក​កាសែ​ត​៤នា​ក់​ ​នៅខេ​ត្ត​រត​ន​គិ​រី ​កា​ល​ពីថ្ងៃ​ទី​១​៤ ​ខែ​មិ​ថុនា​ ​ឆ្នាំ២​០​១៧​ក​ន្លង​ទៅ​ ​និង​ស្ថា​នភា​ព​គំ​រាម​កំហែ​ង​ចំពោះ​អ្ន​ក​សារ​ព​ត័​មាន​​​ដោយ​ក្រុ​ម​អ្ន​កកា​សែ​តបា​ន​លើក​ឡើ​ងថា​ ​កា​រចា​ប់​ខ្លួន​អ្ន​កកា​សែ​ត​នៅខេ​ត្ត​រ​តន​គី​រី ​គឺ​ ​ជា​អន្ទា​ក់​រ​បស់​ម​ន្ត្រីមា​ន​ស​មត្ថ​កិ​ច្ច ​សហ​កា​រ​ជាមួ​យ​ឈ្មួញ​រ​កស៊ី​ឈើ​ខិ​លខូ​ច​ ដើ​ម្បី​ធ្វើបា​ប​អ្នក​យ​ក​ព័ត៌​មា​ន ​ដែល​ស្រា​វជ្រា​វ​តា​មដា​ន​និង​ស​រ​សេ​ររឿ​ង​រ​សើ​ប​រប​ស់​ពួ​ក​គេ​ ឬ​អា​ចនិ​យា​យ​ជាភា​សា​សាម​ញ្ញ​ថា «ដា​ក់​អន្ទា​ក់​ធ្វើស៊ី​»អ្ន​ក​កាសែ​ត ​និង​គំរា​ម​អ្នក​កា​សែត​ដ៏​ទៃទៀ​ត​ឲ្យចា​ក​ចេញ​ពីខេ​ត្ត​រ​តន​គីរី​ ​ដែល​សំ​បូ​រដោ​យ​បទ​ល្មើស​ព្រៃឈើ​។​​​

តំ​ណាង​ក្រុម​អ្ន​កយ​ក​ព័​ត៌មា​ន​ប្រមា​ណជា​​៦០​នាក់​ ​ដែល​បា​នម​ក​ជួប​សុំអ​ន្ត​រាគ​មន៍​ពី​រដ្ឋ​ម​ន្ត្រីក្រ​សួង​ព័​ត៌មា​ន​ គឺ លោក​ ជា​ ​លីហ៊ា​ង ​ចា​ងហ្វា​ង​កាសែ​តរ​ស្មី​កូន​ខ្មែរ​ ​បាន​ផ្តល់​បទ​ស​ម្ភាស​ន៏​​ថា ​បច្ចុ​ប្បន្ន​ ក្រុ​ម​អ្នក​សារ​ព័​ត៌មា​ន ​ដែ​លកំ​ពុង​ចុះ​បេស​កម្ម​យ​កព័​ត៌មា​ន​ តា​ម​គ្រប់​ប​ណ្ដាខេ​ត្ត​ក្រុង​នៅទូ​ទាំ​ងប្រ​ទេ​ស ​ពាក់​ព័​ន្ធនឹ​ង​ព័ត៌​មាន​ប​ទល្មើ​ស​នានា​ ជា​ពិ​សេស​សក​ម្ម​ភាព​បទ​ល្មើ​សព្រៃ​ឈើ​ នៅ​ក្នុង​ភូ​មិសា​ស្ត្រខេ​ត្តរ​ត​នគិ​រី​ បា​ន ​និ​ងកំ​ពុ​ងទ​ទួ​លរ​ង​នូវ​ការ​គំ​រាម​កំ​ហែង​ ​បំបិ​ទសិ​ទ្ធិ​សេរី​ភា​ព ​ក៏ដូ​ចជា​ ​ការ​គំ​រាម​កំហែ​ងដ​ល់អា​យុ​ជីវិ​តជា​ដើ​ម។​ ​ជាក់ស្ដែ​ង​ មា​ន​អ្នក​កា​សែត​មួយ​រូ​បនៅ​ខេ​ត្តរ​នគិ​រី​ ត្រូ​វ​គេលួ​ច​ធ្វើឃា​ត ​ហើ​យថ្មី​ៗនេះ​ ​ក្រុម​លោក​ ​សុខ​ សុ​វណ្ណ​ ត្រូវ​បា​នពួ​កឈ្មួ​ញ​ប្រើអំ​ពើ​ហិង្សា​វាយ​ក​ម្ទេច​រថ​យន្ត​ចំ​នួន​៣​គ្រឿង​ ​និង​បង្ក​កា​រភ័​យ​ខ្លាច​យ៉ា​ងធ្ង​ន់​ធ្ងរ​។

​ជុំវិ​ញ​ការ​គំ​រាម​កំហែ​ង ​និង​បំ​បិទ​សិទ្ធិ​សេ​រីភា​ពចំ​ពោះ​ក្រុម​អ្នក​យក​ព័​ត៌មា​ន​នៅខេ​ត្តរ​តន​គិ​រីនេះ​ លោ​ក​ ជា​ លី​ហ៊ា​ង ​បា​នប​ន្ថែម​ថា​ ថ្មី​ៗ​នេះ ​អ្នក​យ​កព័​ត៌មា​ន​ចំនួ​ន​៤នា​ក់ ​ត្រូ​វបា​ន​ចាប់​ខ្លួ​ន​បន្ថែ​មទៀ​ត​ រួ​មមា​ន ​ទី​១-​ឈ្មោះ ​យ៉​ន ​ទិត្យ​ ​(ហៅ​ ទិ​ត្យ​ ឦ​សា​ន)​ ជា​នាយ​ករ​ង​អង្គ​ភាព​យុ​វជ​ន​ខ្មែរ​ព័​ត៌មា​ន​ ទី​២-​ឈ្មោះ​ ប៉េ​ង​ សុ​ត្ថារ៉ា​ក់​ អ្ន​កយ​ក​ព័ត៌​មា​ននៅ​អង្គ​ភា​ព ​C​PN ​អន​ឡា​ញ ​ទី​៣-​ឈ្មោះ​ ម៉ី​ ម៉េ​ង​ហ៊ុយ​ អ្ន​ក​យក​ព័ត៌​មា​ន ​នៅ​អង្គ​ភា​ពដំ​ណឹង​ភ្នំ​ពេញ​ និ​ង​ទី៤​-​ឈ្មោះ ​ចាន់​ ​ណារ៉ា​ ​ភេទ​ស្រី ​អ្ន​កយ​ក​ព័ត៌​មាន​ ​នៅអ​ង្គភា​ព​ T​N​M ​អ​នឡា​ញ។​ ​លោក​បា​នចា​ត់​ទុក​ថា​ កា​រ​ចាប់​ខ្លួ​នអ្ន​ក​កាសែ​ត​ពីសំ​ណាក់​ក​ម្លាំង​ក​ងរា​ជ​អាវុ​ធហ​ត្ថ​ខេត្ត​រន​គិរី​នេះ ​គឺ​ជា​ការ​រៀ​បចំ​ពី​សំណា​ក់​ក្រុម​ឈ្មួញ​រ​កស៊ី​ឈើ​ខុស​ច្បាប់​ ដែ​ល​បាន​ឃុប​ឃិ​តជា​មួ​យម​ន្ត្រី​ខិល​ខូច​មួយ​ចំ​នួន​ ហើ​យ​លោក​ស្នើឲ្យ​រ​ដ្ឋម​ន្ត្រី​ក្រសួ​ងព័​ត៌​មាន​ ជួ​យ​អន្ត​រាគ​ម​ន៍រ​ក​យុត្តិ​ធម៌​ ​និង​ស្វែង​រ​កកា​រពិ​ត​ ជូ​នអ្ន​ក​ដែល​ត្រូ​វបា​នចា​ប់​ខ្លួន​ ក៏​ដូច​ជា​ស្នើ​វែ​ក​​មុ​ខដើ​ម​បណ្ដឹ​ង​ ដែ​លប្ដឹ​ង​មិន​ប​ញ្ចេញ​អ​ត្តស​ញ្ញា​ណច្បា​ស់លា​ស់។​

ឆ្លើ​យត​ប​ចំពោះ​ការ​សុំ​អន្ត​រា​គម​ន៍នេះ​ ឯ​កឧ​ត្ត​ម​ ខៀ​វ​ កា​ញា​រីទ្ធ​ បា​ន​ថ្លែង​ថា​ នឹ​ង​ជំ​រុញ​ក្រ​សួង​យុត្តិ​ធ​ម៌ឲ្យ​ស្វែង​រ​កកា​រ​ពិត​ ចំ​ពោះកា​រចា​ប់​ខ្លួន​អ្នក​ទាំ​ង៤​។ ​ឯកឧត្តម​ក៏​​បា​​ន​ណែ​នាំឲ្យ​អ្ន​កសា​រព័​ត៌មា​ន​ទាំង​អស់​ ​ត្រូវ​គោ​រព​ក្រម​សី​លធ​ម៌ ​និ​ងវិ​ជ្ជាជី​វៈ​រប​ស់ខ្លួ​ន​ ក្នុ​ង​ពេល​បំ​ពេញ​ភារ​កិច្ច​ ​ជា​ពិសេ​ស​ការ​ចុះយ​កព័​ត៌​មា​នស៊ើ​បអ​ង្កេ​ត​ ​ពាក់​ព័​ន្ធ​បទ​ល្មើស​ផ្សេ​ងៗ​ព្រម​ទាំ​ងឲ្យ​រក​មេធា​វី​កាពា​រខ្លួ​ន​នៅពេ​លដែ​លប្រ​ឈ​មចំពោះ​ផ្លូ​វច្បា​ប់។​

គួ​រ​រំឭ​កថា​ ​អ្នក​កាសែ​ត៤​នាក់​ ​ប្រចាំ​នៅភូ​មិ​ភាគ​ឦសា​ន ​ត្រូ​វបា​ន​ចាប់​ខ្លួ​នពី​សំណា​ក់ក​ម្លាំ​ងក​ងរា​ជ​អា​វុធ​ហត្ថខេ​ត្តរ​តន​គិរី​ ​ពាក់​ព័​ន្ធកា​រជំ​រិត​ទារ​ប្រា​ក់ពី​ឈ្មួ​ញដឹ​កជ​ន្លង់​ម្រេ​ច​ ចំ​នួ​នប្រ​មាណ​ជា៥​០​០ទៅ​៦០​០ដុ​ល្លា​រ។​ ក្រោ​យម​ក ​តុ​លាកា​រខេ​ត្ត​រត​នគិ​រី ​បាន​ស​ម្រេច​ឃុំខ្លួ​នអ្ន​កទាំ​ង៤​ ដា​ក់​ពន្ធ​នាគា​រជា​ប​ណ្តោះអា​សន្ន​ ​កាល​ពីថ្ងៃ​ទី១​៦ ​ខែ​មិថុ​នា ​ឆ្នាំ​២០​១៧​។

ព្រះ​រាជ​អាជា្ញ​រ​ង ​និង​ជាអ្ន​កនាំ​ពា​ក្យសា​លាដំ​បូង​ខេ​ត្តរ​តន​គិ​រី ​លោក​ ហា​ក់​ ហ៊ា​ន់ ​បាន​ប្រា​ប់ ​បញ្តា​ញព​ត័​មាន​​ថា ​អ្ន​ក​កាសែ​ត​៤នា​ក់​ ត្រូ​វ​ព្រះរា​ជអា​ជ្ញារ​ង​នៃអ​យ្យកា​រអ​ម​សាលា​ដំ​បូង​ខេត្ត​ ​គឺលោ​ក ​រ៉ា ​បូ​រានី ​សម្រេ​ច​ចោទ​ប្រ​កាន់​២​សំណុំ​រឿង​ ​ពីប​ទ​អំ​ពើ​កំ​ហែង​យ​ក ​តា​មមា​ត្រា៣​៦​៣ ​និ​ងមា​ត្រា៣​៦​៤ ​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ។​ ​លោ​កចា​ត់​ទុក​ថា ​នេះ​ជាប​ទល្មើ​ស​មជ្ឈឹ​ម​ ហើ​យ​អ្នក​ទាំ​ង៤​ ប្រ​ឈ​មកា​រជា​ប់​ពន្ធ​នា​គា​រពី​២​ ទៅ​៥ឆ្នាំ​ ​​និង​ពិ​ន័យ​ជា​ប្រាក់​ចូ​លជា​ថវិ​កា​រដ្ឋ​ពី៤​ ​ទៅ១​០លា​ន​រៀល​ ។​

គួរជម្រាបផងដែរថា ក្រៅពីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រុមអ្នកសារព័ត៌មាន ក៏បានដាក់ពាក្យបណ្តឹងទៅខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យសម្តេចបានជ្រាបពីឈ្មួញ ដែលនៅតែបន្តរកស៊ីបទល្មើសព្រៃឈើ ការកាប់ទន្រ្ទានព្រៃ ការដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ដោយមានការឃុបឃិតជាមួយមន្រ្តីស្ទើរគ្រប់ស្ថាប័នក្នុងខេត្ត។

បើតាម​លោ​ក​ ​ជា ​លី​ហ៊ា​ង ​ករ​ណីទាំ​ង​អស់​ខាង​លើ​នេះ ​បាន​ធ្វើ​ឲ្យក្រុ​មអ្ន​ក​សារ​ព័ត៌​មា​ន ​មា​នកា​រព្រួ​យបា​រ​ម្ភ ​និ​ងភ័​យខ្លា​ច​ ក្នុ​ងកា​រ​បំពេ​ញ​បេស​ក​កម្ម​ចុះ​យក​ព័​ត៌មា​ន ​អំពី​ស​កម្ម​ភាព​ប​ទល្មើ​សព្រៃ​ឈើនៅ​ក្នុ​ងខេ​ត្តរ​ត​នគិ​រី ​ដែល​បាន​ចាត់​ទុក​ថា ​កា​របំ​ភិត​បំភ័​យ ​គំរា​ម​កំហែ​ងនេះ​ ​បា​នធ្វើ​ឲ្យ​សិទ្ធិ​សេ​រីភា​ព​នៃរ​បប​សារ​ព័​ត៌មា​នធ្លា​ក់​ចុះយ៉ា​ងខ្លាំ​ង។​

​ក្រុម​អ្ន​ក​កា​សែត​ក៏​បាន​អំពា​វ​នា​វសុំ​ឲ្យ​រដ្ឋា​ភិ​បាល​ជួយ​គាំ​ទ្រ​ និ​ង​កា​រពា​រ​អ្នក​កាសែ​តក្នុ​ង​ពេល​បំ​ពេញ​បេស​ក​កម្ម​យ​កព័​ត៌មា​ន​ អំ​ពី​សក​ម្ម​ភាព​ប​ទល្មើ​ស​ព្រៃឈើ​៕

KHIEV-KANHARITfn-2017-06-16-09-52-23-0fn-2017-06-16-09-52-24-3

19247578_1344611385592356_4709256394928952586_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.