ភ្នំពេញ៖ ដោយមានការឯកភាពពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក ចាប ឌីណានាយករងរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន០២កន្លែង ស្ថិតនៅក្នុងសង្កាត់ស្រះចក និង សង្កាត់ផ្សារថ្មីទី៣ គឺតំបន់តាន់ប៉ា ដែលជាកន្លែងពិបាកនឹងរកឃើញណាស់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០នាទីល្ងាច។
ជាលទ្ធផលទទួលបាន៖ ទូហ្គេមបាញ់ត្រីចំនួន០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្ត។
គួរបញ្ចាក់ផងដែរថា ប្រជាពលរដ្ឋនិយាយថា សំរាប់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ គឺមិនត្រឹមយកចិត្តទុកដាក់ចំពោះភូមិឃុំមានសុវត្តិភាព បំបាត់ល្បែងស៊ីសងនោះទេ គឺលោកបានជួយរក្សាសណ្តាប់ធ្នាប់នៅមូលដ្ឋានបានយ៉ាងល្អផងដែរ៕