ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ខ្លាំង​មែន​ ​ប៉ូលី​ស ​ប៉េ​អឹម ​និ​ងយោ​ធា​​​ ខេ​ត្ត​​​ត្បូង​ឃ្មុំ​​​៦នាក់​ ​ដេញ​តា​មរ​ថ​យន្ត​ដឹក​ឈើ​ និង​បាញ់បោះ​សេ​រី ​ផ្អើល​តាំ​ងពី​ខេត្ត​ត្បូ​ងឃ្មុំ​ ​រ​ហូត​​ដ​ល់​ខេត្ត​កំ​ពង់​ចាម​

កំ​ពង់​ចា​ម ​៖​ កា​ល​​ពី​​​វេលា​ម៉ោង​ ​​១​២និ​ង​​៤​០នា​ទី​​ ថ្ងៃ​​ទី​​១៤​​ ​ខែ​​មិ​ថុនា​​​ ឆ្នាំ​២០​១​៧​​ នៅ​ក្នុ​ងទឹក​ដី​ស្រុក​ព្រៃឈ​រ ​ខេ​ត្តកំ​ពង់​ចា​ម​ ​មាន​ការ​ឃាត់​ខ្លួ​នម​នុស្ស​ចំ​នួន​៦នា​ក់​ ពា​ក់​ពន្ធ័​ដេញ​រថ​យ​ន្តដឹ​ក​ឈើ។​
​ម​ន្ត្រីប៉ូ​លិ​ស ​ប៉េអឹ​ម​ និង​យោ​ធា​​ខេត្ត​​​ត្បូង​ឃ្មុំ​ចំនួ​ន​៦នា​ក់​ ត្រូ​វ​​បា​ន​​ក​ម្លាំង​​ន​គ​របា​ល​​ស្រុ​ក​​ព្រៃ​ឈរ​​​ ​សហ​កា​រណ៍​​​ជា​មួយ​​ កម្លាំង​​ជំនា​ញ​​ខេ​ត្ត​​កំ​ពង់​ចា​ម​​ ​ធ្វើកា​រ​​ឃា​ត់ខ្លួ​ន​​ ខ​ណៈ​​ដែ​ល​​ក្រុម​​​ជើងខ្លាំង​នេះ​​បាន​ដេញ​តា​មរ​ថយ​ន្តដឹ​ក​ឈើ​ឆ្លង​ខេត្ត​ ​និ​ងបា​ញ់​បោះសេ​រី​ទៅលើ​ឈ្មួញ​រក​ស៊ីឈើ​ ​ផ្អើល​តាំង​ពីខេ​ត្ត​ត្បូង​ឃ្មុំ​ រ​ហូ​ត​​ដ​ល់ខេ​ត្តកំ​ពង់​ចា​ម ព្រោះ​តែខឹង​រ​ថយ​ន្តដឹ​កឈើ​មិ​នព្រ​មឈ​ប់។​

​អ​ធិកា​រ​​ន​គរ​បាល​​ស្រុ​ក​​ព្រៃ​ឈរ​​ ​ បា​ន​​ឲ្យ​ដឹង​ថា​​ ​កម្លាំ​ង​​ជំនា​ញ​​បា​នធ្វើ​ការ​ឃា​ត់​​​រ​ថយ​ន្ត​​ចំនួ​ន​​៤​គ្រឿង​​ ​និង​​ឃាត់ខ្លួ​ន​​​មនុ​ស្ស​​៦នា​ក់​​ ម​កពី​ស្ថាប័​នចំ​នួន​៣​ផ្សេង​គ្នា ​រួម​មា​ន ៖​
១/​ឈ្មោះ ​ផុន​ វា​សនា​ ឋា​នៈនា​យផ្នែ​ក​សន្តិ​សុខ​ ជា​មន្ត្រី​នគ​រ​បាល​ស្រុក​ត្បូង​ឃ្មុំ ​ខេត្ត​ត្បូង​ឃ្មុំ។
២​/ឈោះ ​ជាតិ​ សំ​ណាង​ ឋា​នន្ត​រស​ក្កិអ​នុសេ​នីយ៍​ត្រី ​ជាជំនួ​យការ​ហ្វឹក​ហ្វឺន​ យោធា​ស្រុក​ត្បូង​ឃ្មុំ ​ដែល​​ជា​​អ្នក​​បា​ញ់បោះដោ​យកាំ​ភ្លើង​ A​k4​7 ​ចំនួ​ន​១គ្រា​ប់។​
៣/​ឈោះ ​កេ​ត ​តារា ឋានន្ត​រស​ក្កិនា​យចំ​ណង់​ ​យោធា​ស្រុកត្បូ​ងឃ្មុំ​។
​៤/ឈោះ​ ម៉ៅ​ អឿ​ន​ ឋា​នន្ត​រស​ក្កិអនុ​សេនី​យ៍​ទោ ​កង​ការ​ពារស្រុ​កត្បូង​ឃ្មុំ។
​៥/ឈ្មោះ​ ខែម​ ​សុធា​រ័ត្ន​ ឋា​នន្ត​រស​ក្កិអ​នុសេ​នីយ៍​ទោ ​នាយ​ផ្នែក​សន្តិ​សុខ​ (​ប៉េអឹ​ម​) ​និង​ទី៦​/ឈ្មោះ​ វ៉ាន់​ សុទ្ធ​ ​ឋាន​ន្តរ​សក្កិ​នាយ​ចំណ​ង់ ​(ប៉េ​អឹម​)។

ក្រៅ​ពីឃា​ត់ខ្លួន​មន្ត្រី​ប្រ​ដាប់​អាវុ​ធ​ទាំង​៦នា​ក់ខា​ងលើ​នោះ​ សមត្ថកិ​ច្ចខេត្ត​កំព​ង់ចា​ម ក៏​បាន​ឃាត់ខ្លួ​នព្រូឡា​នម្នាក់​ ឈ្មោះ ​រីម​ សុ​ខរឹម ​ភេទប្រុ​ស ​អាយុ​២៧​ឆ្នាំ ​រស់​នៅ​ភូមិ​កោះក​ន្ដឹន​ ឃុំសា​មគ្គី​ ស្រុ​កស្ទឹ​ងត្រែ​ង ​ខេត្ត​ស្ទឹង​ត្រែង​ និង​ដក​ហូ​តវ​ត្ថុតា​ង រួ​មមា​ន រថ​យន្តម៉ា​កសំា​ងយ៉ុ​ង​១គ្រឿ​ង ពណ៌​លឿង​ ដែល​ដឹក​សស​រចំ​នួន​១៦​ដើម​ កាំ​ភ្លើង​ម៉ាក​AKចំ​នួន​១​ដើម ​គ្រាប់​២៤​គ្រាប់​ រថយ​ន្តម៉ាក​កាមរី​បាឡែ​ន​មួយ​គ្រឿង ពា​ក់​ស្លាក​លេខ ​ភ្នំពេ​ញ2​Q-​223​7 ​រថ​យន្ត​ម៉ា​កកា​មរី​បាឡែ​នមួ​យ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេ​ញ2​T-​4​06​8 ​និង​រថ​យន្ត​ម៉ាក​តូយូ​តា ​ហា​យព្រី​ត​មួយ​គ្រឿង​ ពា​ក់ស្លា​កលេ​ខ ​ខេម​រភូ​មិន្ទ​ ​2-0​5​38​។

សម​ត្ថកិ​ច្ច​បានបញ្ជា​ក់ថា​ ការ​ឃាត់​ខ្លួ​នជ​នទាំ​ង​៦នា​ក់នេះ​ ប​ន្ទា​ប់ពី​ពួក​គេ​បាន​បា​ញ់បោះយ៉ា​ងសេ​រី ​ដើម្បី​ឃា​ត់រថ​យ​ន្តដឹ​កឈើ​តាំង​ពីខេ​ត្តត្បូ​ង​ឃ្មុំ រហូ​តដ​ល់​ទឹក​ដីខេ​ត្តកំ​ពង់​ចាម​ ពោល​គឺនៅ​ចំណុ​ចភូ​មិផ្អា​វ ឃុំ​ផ្អាវ​ ស្រុ​កបាធាយ ​ខេត្តកំ​ពង់ចា​ម ព្រោះ​​ខឹងរ​ថយន្ត​ដឹក​ឈើ​មិន​​ព្រម​​ឈប់​ ​ហើយ​​បើ​ក​​ប៉ះពា​​ររថ​យន្តក្រុ​មខ្លួន​ បណ្តាល​​ឲ្យ​​ក្រឡាប់​​១​​គ្រឿង ​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ។

​ ក្រោយ​ការ​ឃាត់​ខ្លួ​នជ​នស​ង្ស័យ​ទាំ​ង៦នា​ក់ ​និងវត្ថុតាង​ ត្រូ​វបានស​មត្ថកិ​ច្ចជំ​នាញនៃ​អធិ​ការដ្ឋា​នគរបាល​ស្រុក​ព្រៃឈរ​ កសាង​សំណុំរឿ​ងតា​មនីតិ​វិធី ​ដើម្បី​ចាត់​ការតាម​ច្បាប់៕​

IMG-20170615-WA0072IMG-20170615-WA0073IMG-20170615-WA0066IMG-20170615-WA0065

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.