ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទី​តាំង​ស្តុក​ឈើ​ពីរ​កន្លែង​ របស់​ប្អូន​ប្រុស ​អភិ​បាលខេ​ត្តម​ណ្ឌល​គិ​រី ​ត្រូវ​បាន​សម​ត្ថ​កិច្ច​ ចុះប​ង្ក្រាប​យក​ស្នាដៃ​

ម​ណ្ឌ​លគិ​រី​៖​ វេលាម៉ោ​ង៥​ព្រឹ​ក​ ថ្ងៃ​​ទី១​៤​ ​ខែ​មិថុ​នា​ ​ឆ្នាំ​២០​១​៧ ​ទី​តាំង​ប្រ​មូ​លទិ​ញ ​ស្តុ​កឈើ​ ដើម្បី​នាំចេ​ញ​ទៅ​ប្រ​ទេ​ស​វៀត​ណាម​​ធំជា​ង​គេប្រ​ចាំ​ខេ​ត្ត​មណ្ឌល​គី​រី​  ត្រូ​វ​បា​នស​ម​ត្ថ​កិច្ច​ន​គរ​បា​ល​ខេ​ត្ត​ម​ណ្ឌល​គី​រី​ និ​ង​ជំនា​ញ​រដ្ឋ​បា​ល​ព្រៃឈើ​ចុះ​ឡោម​ព័ទ្ធ​  បន្ទា​ប់ពី​ក​ម្លាំង​ក្រុ​ម​ការ​ងា​រស្រា​វ​ជ្រា​វ ​ទប់​ស្កា​ត់​បង្ក្រា​ប​បទ​ល្មើ​ស​ធន​ធា​នធ​ម្ម​ជាតិ​ ​កង​រា​ជអា​វុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ប​ង្ក្រា​ប​ចា​ប់ឡា​ន​ដឹ​កឈើ​ពី​ប្រភ​ព​នាំឈើ​ចេ​ញ​ពីតាំ​ង​ស្តុក​ឈើ​នៅចំ​ណុច​ភូ​មិពូ​ត្រំ​ ស​ង្កាត់​រ​ម្យ​នា​ ក្រុ​ង​សែ​នម​នោ​រម្យ​ ខេ​ត្ត​មណ្ឌ​ល​គិរី​ ​និ​ង​ឃា​ត់ខ្លួ​ន​ជន​ស​ង្ស័យ​ម្នា​ក់ឈ្មោះ​ ប៉ោ​ហេ​ង ​ភេ​ទប្រុ​ស​ អា​យុ​១៨​ ​ឆ្នាំ​ ត្រូ​វ​ជាប្អូ​ន​ថ្លៃលោ​ក ​គួ​យ ​សុឃុ​ន​ ជា​ម្ចា​ស់ទី​តាំ​ងស្តុ​កឈើ​ ​ហើយ​ជា​ប្អូន​ប​ង្កើ​តលោ​ក​អ​ភិ​បាល​នៃ​គណៈ​អ​ភិបា​ល​ខេត្ត​មណ្ឌ​ល​គិរី​។ ​

ប្រ​ភ​ព​ព័ត​មា​នបា​ន​ទម្លា​យថា​៖​ ​ទីតាំ​ងស្តុ​ក​ឈើចំ​នួ​ន២​កន្លែ​ង​ខាង​លើជា​រប​ស់​លោក​គួយ​ ​សុឃុ​ន ​ប្អូ​ន​លោក​អភិ​បា​ល​នៃគ​ណៈ​អភិ​បា​លខេ​ត្ត​មណ្ឌ​ល​គិរី​ ​និង​ឈ្មោះ​ ភ័​ក្រ្ត​ ដែ​លមា​ន​ឈើលា​ក់​ទុក​ជាង​១​០០​ម៉ែត្រ​គូប​ ហើយ​សម​ត្ថ​កិ​ច្ចក​ម្លាំង​ក្រុ​មកា​រងា​រ​ស្រាវ​ជ្រា​វ ​ទ​ប់ស្កា​ត់​បង្ក្រា​ប​បទ​ល្មើស​ធ​នធា​ន​ធម្ម​ជាតិ​ ​ក​ងរា​ជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃប្រ​ទេ​ស នឹ​ង​ស​ហកា​រ​ជាមួ​យ​កម្លាំ​ង​កង​រា​ជអា​វុ​ធហ​ត្ថខេ​ត្ត​ ​បន្តចុះ​ចា​ប់​ ប៉ុ​ន្តែករ​ណី​ខា​ងខេ​ត្ត​ខ្លា​ច​កម្លាំ​ង​ក​ង​រាជ​អា​វុធ​ហ​ត្ថលើ​ផ្ទៃ​ប្រទេ​ស​ចាប់​ ឈា​ន​ដ​ល់​បំ​ពេញ​នី​តិ​វិ​ធ​ឃាត់​ខ្លួ​ន​ជន​ពា​ក់ព័​ន្ធ​ ពិសេ​សមុ​ខមា​ត់​អាជ្ញា​ធ​រ ​ស​ម​ត្ថកិ​ច្ច​​ជំ​​​នាញ​នៅ​ទី​នោះសុ​ទ្ធតែ​មា​នប្រ​យោ​ជន៍​ឆ្នាំ​ងបា​យ​ ក៏​ខា​ងខេ​ត្ត​ដឹក​នាំ​ទៅប​ង្ក្រា​បវិ​ញ​ ​ខ្លាច​រាល​ដា​លពេ​លខា​ង​កម្លាំ​ង​កង​រា​ជអា​វុ​ធហ​ត្ថ​លើផ្ទៃ​ប្រ​ទេស​បង្ក្រា​ប​។

ប្រភព​ពត័មា​នបា​នប​ន្តថា៖​ ឈើ​នៅ​ទីនោះ​ជាង​១​០០​ម៉ែត្រ​គូ​ប តែ​លោ​កគួ​យ​ សុ​ឃុ​ន ​និង​ ​ឈ្មោះ ​ភ័​ក្រ្ត​ បាន​ជួ​លប្រ​ជា​ពល​រដ្ឋ​លី​ជ​ញ្ជូន​ចេ​ញសឹ​ងតែ​អ​ស់ទៅ​ហើយ​ ខណៈ​ឈ្មួញ​និងអា​ជ្ញាធ​រ ​សម​ត្ថ​កិច្ច​ ​ខាង​ជំ​នាញ​មិ​នដា​ច់ចិ​ត្ត​វាយ​បំ​បែក​ឆ្នាំង​បា​យខ្លួ​នឯ​ង​ ម្យ៉ា​ងទៀ​ត​ម្ចាស់​ឈើ​ជាន​គរ​បា​ល និងជាប្អូន​​លោក​អ​ភិបា​លនៃ​គ​ណៈអ​ភិ​បាល​ខេ​ត្តម​ណ្ឌល​គិ​រី ​និ​ងជា​មេ​ខ្លោង​ប្រ​មូល​ទិ​ញឈើ​នាំ​ទៅវៀ​ត​ណាម​ធំជា​ង​គេ​ទៀ​ត​ ក៏​រៀ​ប​ចំអោ​យ​ថ្នាក់​ខេ​ត្តប​ង្ក្រា​បដើ​ម្បី​បិទ​រឿង​។

ប្រភ​ព​ពីវៀ​ត​ណាម​ប​ញ្ជាក់​ថា​៖លោ​ក​ គួ​យ​ សុ​ឃុ​ន ​ជា​ម្ចាស់​ទីតាំ​ងស្តុ​ក​ឈើ ​ បា​នយ​ក​លុយ​ពី​ថៅកែ​ស្រីជ​ន​ជាតិ​វៀ​តណា​មជិ​ត​១០​ម៉ឺ​នដុ​ល្លារ​ ម​ក​ប្រ​មូល​ទិញ​ឈើ​យក​មក​ស្តុ​ក ​ដើ​ម្បីដឹ​ក​ទៅវៀ​ត​ណាម​តា​មច្រ​ក​កោះញែ​ក​ ប៉ុ​ស្តិ​៧ ​និង​ប៉ុ​ស្តិកែ​វសី​មា​ ដូ​ច្នេះក​រណី​ចា​ប់​ឈើគឺ​ លោ​ក​ គួ​យ ​សុ​ឃុន​ គា​ត់​ចំណេ​ញ​វិញ​ទេ​ ដោ​យ​ថៅកែ​វៀ​ត​ណា​មគេ​ទ​ទួល​ស្គា​ល់ថា​ចាប់​ពិត​ប្រា​កដ​ ចឹ​ង​ត្រូ​វផ្ត​ល់​លុយ​មក​ប​ន្ថែម​ទុក​រ​ត់កា​រ​ និ​ង​បន្ត​ប្រ​មូល​ទិ​ញប​ន្តដោ​យមិ​ន​អោយ​ដៃគូ​ភ័យ​បាក់​ទឹក​ចិ​ត្ត។​ ​

ដូ​ច្នេះ​លោក​ ​គួ​យ ​សុ​ឃុន​ ​អា​ចយ​កលុ​យ​នោះមក​ចាត់​ចែង​អោ​យអា​ជ្ញាធ​រ​ ស​ម​ត្ថកិ​ច្ច​​ជំ​​នាញ​ ​ដែល​ជាវ​ប្បធ​ម៍​យូរ​ល​ង់ម​កហើ​យ​ រឿ​ង​ហែ​ក​ប្រយោ​ជ​ន៍ចែ​ក​គ្នាពី​ប្រ​ភព​ប​ទល្មើ​ស​ព្រៃឈើ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​នេះ។​

IMG-20170615-WA0042IMG-20170615-WA0043IMG-20170615-WA0044

ប្រ​ជា​ពល​រ​ដ្ឋលើ​ក​ឡើង​ថា៖​ ​លោក​ ស្វា​យ ​សំ​អ៊ាង​ ជា​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ម​ណ្ឌល​គិរី​ មា​ន​តួនា​ទីសំ​ខា​ន់ណា​ស់​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ក្នុ​ងនា​មជា​ស​មាជិ​កគ​ណៈក​ម្មកា​រជា​តិប​ង្ក្រា​បប​ទល្មើ​សធ​ន​ធាន​ធម្ម​ជាតិ​ ​តែ​ផ្ទុយ​ទៅវិ​ញ ប្អូ​ន​ប​ង្កើត​ជាមេ​ខ្លោ​ងប្រ​មូល​ទិញ​ ​ស្តុក​ទុក​ឈើ ​និ​ងនាំ​ចេញ​ទៅវៀ​ត​ណាម​ ហើ​យមុ​ខ​រប​រនេះ​កើត​មាន​រា​ប់ឆ្នាំ​មក​ហើយ​?​ ដូ​ចជា​ក​រណី​នេះគេ​ហ៊ាន​ទាយ​ទុក​ហើ​យថា​៖ ​ទី​តាំ​ងម្ចា​ស់​ឈើមា​នឈ្មោះ​ ​គួ​យ​ សុ​ឃុន​ ​ជា​ប្អូន​​លោកអ​ភិបា​ល​​ខេត្ត​ម​ណ្ឌ​លគិ​រី​ និ​ងឈ្មោះ​ ​ភ័ក្រ្ត​ ប្រា​កដ​ជា​គេមិ​ន​ប​ន្តនី​តិ​វិធី​ឈា​នដ​ល់ចា​ប់​ខ្លួន​អ្ន​កទាំ​ង​នោះទេ​ គឺ​ស៊ីលុ​យហើ​យគេ​នឹ​ងដា​ក់ថា​ ម្ចា​ស់​ទីតាំ​ង​ជាអ​ញ​ត្តិជ​ន​ ​គ្រាន់​តែ​ស្វែង​រក​មុខ​ប៉ុណ្ណោះ​ ។​

មិ​ន​អាច​ទា​ក់ទ​ង​បាន​ពី​លោក​ គួ​យ ​សុឃុ​ន ​ជាម្ចា​ស់ទី​តាំ​ងស្តុ​កឈើ​  ​ដោ​យគ្មា​នលេ​ខទូ​រស័​ព្ទ​ ។​
ដោ​យ​ឡែក​លោក​ ស្វា​យ​ សំ​អ៊ាង​ ​អ​ភិ​បាល​ខេត្ត​ ​ និ​ងលោ​ក​ វ​ង់ ​សុខ​សេ​រី ​នា​យខ​ណ្ឌរ​ដ្ឋ​បាល​ខេ​ត្តម​ណ្ឌល​គិ​រីក៏​មិន​អា​ចសុំ​ការ​បំភ្លឺ​បា​ន​ដែរ​។ ​

​គេហ​ទំព័​រ​យើង​ស្វាគ​ម​ន៏រ​ង់ចាំ​ការ​បំ​ភ្លឺពី​អ្ន​កពា​ក់ព​ន្ធ័​ជានិ​ច្ច ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.