សៀមរាប ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ខណៈពេលបញ្ចូលថ្មទូរស័ព្ទបណ្តើរ ចុចលេងបណ្តើរពេលមេឃកំពុងភ្លៀងខ្លាំង ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។
ប្រភពពត៌មានបានអោយដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ចែត្រ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសាកសព នៅកន្លែងកើតហេតុ ប៉ុន្តែមិនបានបញ្ជាក់លំអិត ជុំវិញបញ្ហានេះនៅឡើយទេ៕