ភ្នំពេញ ៖ នៅព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលអន្តោប្រវេសន៍ បានបន្តចុះឃាត់ខ្លួនជនជាតិវៀតណាម រស់នៅចំនួន១៤នាក់ នៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងជំនាញបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៩នាក់ ស្រី០៥នាក់ ក្នុងនោះប្រើប្រាស់ឯកសារមិនត្រឹមត្រូវចំនួន១៤នាក់ ស្រី០២នាក់។ លោកបញ្ជាក់ថា ក្រោយត្រួតពិនិត្យបានបញ្ជូនជនជាតិវៀតណាមទាំង១៤នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងចាត់វិធានការតាមនីតិវិធី៕
វៀតណាម រស់នៅខុសច្បាប់១៤នាក់ នៅខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន
Filed in: ព័ត៌មានជាតិ