ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នាវា​ផ្ទុក​យន្ត​ហោះទី​ ៣ ​រប​ស់​អា​មេរិ​ក​ ត្រូវ​បាន​បញ្ជូនម​ក កាន់​ឧប​ទ្វី​បកូរ៉េ​ ចំណែ​កគី​មជុង​អ៊ុន​ នៅតែ​បញ្ជា ​ឲ្យ​បាញ់សា​កល្ប​ង​មីស៊ី​ល

អន្ត​រជាតិ​៖​ អា​មេរិ​ក​ទើប​តែ​ប​ញ្ចូន​នា​វាផ្ទុ​ក​យ​ន្តហោះ​ធំ​ទី​​៣​ ម​កកា​ន់តំ​ប​ន់អា​ស៊ី​ប៉ាស៊ី​ហ្វិ​ក​ ក្នុ​ង​ពេ​ល​ដែ​លស្ថា​ន​ភាព​នៅ​ឧបទ្វី​បកូ​រ៉េ​ ​កំពុ​ង​តែ​តាន​តឹ​ងខ្លាំ​ង​ឡើ​ង ​ពី​មួ​យថ្ងៃ​ទៅ​មួ​យថ្ងៃ​ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​​២​៩ ​ខែឧ​ស​ភានេះ​ ​កូរ៉េ​ខាង​ជើ​ងប​ន្ត​បាញ់​សា​កល្ប​ង​មីស៊ី​ល​ លើ​កទី​​​៩​នៅ​ក្នុង​ឆ្នាំ​​២​០​១៧​នេះ​។
​សារព័ត៌មាន​ Asia Times ​បានផ្សាយថា នាវាផ្ទុកយន្តហោះទី​៣ដែលអាមេរិកបញ្ចូនទៅកាន់តំបន់សមុទ្រជិត កូរ៉េខាងជើង គឺជានាវា​ USS Nimitz ដែលជានាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោ​ដើរ​​​​ដោយ​ថាម​ព​ល​ប​រ​មាណូ​ ​ ។​ ​ការ​ប​ង្ហាញ​ខ្លួន​នា​វាផ្ទុ​ក​យន្ត​ហោះធំ​មួ​យនេះ​ក្រោ​យពេ​លដែ​ល​​​បាន​ជួ​សជុ​ល​អស់​រយៈ​ពេល​​​២៧​ខែ​​។​

នាវា​ USS​ N​im​it​z​ នឹ​ង​ជំ​នួស​នាវា​ផ្ទុកយ​ន្ត​ហោះ​​ ​US​S​ C​ar​l​V​in​so​n ​ឈ​​រ​ជើ​ង​នៅ​តំប​ន់ភា​គ​ខាង​លិ​ច​អាស៊ី​ប៉ា​ស៊ីហ្វិ​ក​ ​​ក្នុ​ង​រយៈ​ពេ​ល​​៦ខែ​រួ​មជា​មួ​យនា​វាផ្ទុ​ក​យន្ត​ហោះ​  ​U​SS​ R​$​on​al​d​ R​e​ag​a​n។​

ព័ត៌មាន​ស្តី​ពីកា​រ​ប​ញ្ចូ​ន​នា​វា​ផ្ទុក​យ​ន្តហោះ​ទី​​៣​​​រ​បស់​អា​មេរិ​ក​ ទៅ​កា​ន់ឧ​បទ្វី​ប​កូ​រ៉េ​​ ​កើត​ឡើង​ក្នុ​ងពេ​ល​ដែល​​​ចិន​​ប​ង្កើ​ន​ការ​គ្រ​ប់​គ្រង​យ៉ា​ងតឹ​ង​តែង នៅ​តំ​បន់​ស​មុទ្រ​ប៉ាស៊ី​ហ្វិ​ក​​ និង​ប​ង្កើន​ការ​ដា​ក់គំ​នៀ​បទៅ​លើ​​រ​ដ្ឋាភិ​បា​លលោ​កគី​មជុ​ង​អ៊ុន​ ​ពីក​ម្មវិ​ធី​កាំជ្រួ​ច​មីស៊ី​ល​និង​បរិមា​ណូ​។​

រដ្ឋាភិ​បា​ល​ប៉េកាំ​ងបា​ន​​ ​អំពា​វ​នាវ​ឲ្យ​មាន​កា​រច​ចារ​ជា​មួយ​កូរ៉េ​ខា​ងជើ​ង​ តា​ម​រយៈ​កិច្ច​កា​រប​រ​ទេស​ ​ដែល​មាន​អ​ង្គ​ការ​សហ​ប្រ​ជា​ជាតិ​ ជា​អា​ជ្ញាក​ណ្តា​ល​​។​ ប្រធា​នាធិ​ប​តីកូ​រ៉េខា​ង​ត្បូង​លោ​ក​​ M​o​on​ J​a​e ​in​ ​​ក៏​មាន​បំ​ណង​ ​ដោះស្រា​យ​បញ្ច​ប់​វិវា​ទនោះ​ដែ​រ ​។​ប៉ុ​ន្តែ​ក្រោ​យកា​រ​សាក​ល្ប​ងមី​ស៊ី​លនៅ​ព្រឹក​ថ្ងៃ​ទី​​២៩​ ​ខែឧ​ស​ភា  កូ​រ៉េ​ខាង​ត្បូង​ បា​នព្រ​មាន​ ​ដល់​ទី្រក្រុ​ង​ព្យុង​យ៉ា​ង ​ថា​​កា​រសា​ក​ល្បង​នោះ​​និ​ង​ធ្វើ​ឲ្យក្តី​ស​ង្ឃឹ​ម ​ស្វែ​ងរ​ក​សន្តិ​ភា​ព ​នៅ​ឧប​ទ្វីប​កូ​រ៉េ​ត្រូ​វបា​ត់ប​ង់​។

ក្នុ​ង​ពេ​លជា​មួ​យគ្នា​នោះ​ រ​ដ្ឋ​មន្ត្រី​ក្រ​សូង​កា​រពា​រជា​តិ​អាមេ​រិ​កលោ​ក​​​ J​im​ ​Ma​t​ti​s ​​​កាល​ពី​ថ្ងៃទី​ ២​៨​ ខែ​ឧ​សភា​ បា​ន​ប្រកា​ស​ថា ​ ​ប្រសិ​ន​បើកិ​ច្ចពិ​ភា​ក្សា​​ប​រាជ័​យនោះ​​​ ស​ង្គ្រា​ម​​ពិ​បាក​គេ​ចផុ​ត​នៅឧ​ប​ទ្វី​បកូ​រ៉េ​ខ្លាំង​ណាស់ ​ហើយ​ស​ង្គ្រាម​និ​ងកា​ន់​តែអា​ក្រ​ក់ទៅ​។​

កា​រអ​ត់​ធ្មត់​មា​នកំ​ណ​ត់​  ​ប្រសិ​ន​បើកូ​រ៉េខា​ង​ជើង​នៅ​តែមា​ន​សក​ម្ម​ភាព​ ឌឺ​ដង​មិន​គោ​រព​ច្បាប់​អន្ត​រ​ជាតិ​នោះ​​  អា​មេ​រិក​ ជ​ប៉ុ​ន​ និ​ងកូ​រ៉េ​ខាង​ជើ​ង​​ និ​ង​មាន​សក​ម្ម​ភាព​ចា​ស់​ដៃ ​ទៅ​លើ​កូរ៉េ​ខា​ងជើ​ង​ ។​

ស​ក​ម្មភា​ព​ដែល​អា​ចរា​រាំ​ងកូ​រ៉េ​ខាង​ជើង​បា​ននា​ពេល​នេះ​ គឺ​មាន​តែ​សង្គ្រា​ម​វាយ​ប្រ​ហារ​ទៅ​លើទី​តាំ​ងបមរាណូនិងមីស៊ីលប៉ុណ្ណោះ ដោយសារតែកូរ៉េខាងជើង មិនខ្លាចទណ្ឌកម្ម មិនខ្លាចការគំរាមកំហែង ពីអាមេរិកឡើយ។

អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធសាស្ត្រយោធា Geopolitical Futeres បានព្រមានថា អាមេរិកបានត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង បើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។

សារព័ត៌មាន Business Insider បាន ផ្សាយថា អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធ សាស្ត្រខាងលើ លោក George Friedman បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីវិនិយោគយុទ្ធសាស្ត្រឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុង Orlando សហរដ្ឋអាមេរិកថាបន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូង
របស់ប្រធានាធិបតីត្រាំនាថ្ងៃទី២៧ ខែឧសភានេះ ទីក្រុងវ៉ាស៊ីនតោននឹងមានជម្រើសចុងក្រោយ សម្រាប់ កូរ៉េខាងជើង ។

តាមការបញ្ជាក់របស់លោក Fried manថា ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង ធ្លាក់ចូលក្នុងដំណាក់កាលខ្ពស់ បំផុត ហើយសង្គ្រាមគឺមិនអាចគេចផុត ឡើយ បើទោះបីអាមេរិកដឹងថាត្រូវខាត បង់ជាច្រើនក្តី។

សកម្មភាពរបស់កូរ៉េខាងជើង បាន បង្ហាញយ៉ាងច្បាស់ ថា ប្រទេសនេះមិនបោះបង់កម្មវិធីអាវុធរបស់ខ្លួនឡើយ ទាំង មីស៊ីលនិងកម្មវិធីបរមាណូ បើទោះបីរង ការដាក់ទណ្ឌកម្ម ច្រើនប៉ុនណាក្តី។

នៅពេលនេះទីក្រុងសេអ៊ូលស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់កូរ៉េខាងជើង នៅពេលមានសង្គ្រាមកើតឡើង។ បច្ចុប្បន្នទីក្រុងនេះមានពលរដ្ឋរស់នៅ២៥លាននាក់ មានភូមិសាស្ត្រនៅជិតព្រំដែន កូរ៉េខាងជើង និងរងការវាយប្រហារមុនគេ បង្អស់។

លោក Friedman បញ្ជាក់ទៀតថា កូរ៉េខាងជើងមានកាំភ្លើងធំជាច្រើនសំដៅទៅលើទីក្រុងសេអ៊ូល ទាំងនោះហើយបើមានសង្គ្រាមកើតឡើង គឺមិនអាចបញ្ចៀសពីការខាតបង់ទ្រង់ទ្រាយធំ នូវទ្រព្យសម្បត្តិនិងអាយុជីវិតឡើយ។ ដើម្បីទប់ស្កាត់ការវាយប្រហារពីកាំភ្លើងធំ កូរ៉េខាងជើង អាមេរិកមានតែទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត កម្ទេច អាវុធទាំងនោះប៉ុណ្ណោះ។

ការវាយប្រហារកូរ៉េខាងជើង អាចជំរុញឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងនៅ ក្នុងតំបន់ និងនៅលើពិភពលោក ។ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមកអាមេរិកមិនដែលប្រកាស
សង្គ្រាមជាមួយប្រទេសណានោះឡើយ។កូរ៉េខាងជើងគឺជាឧបសគ្គយ៉ាងធំធេង សម្រាប់អាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារ កូរ៉េខាងជើងជាប្រទេសមហាអំណាច បរមាណូ និងមានកាំជ្រួចមីស៊ីលទំនើបៗអាចវាយប្រហារ ដល់ទឹកដីអាមេរិក។ នៅ ពេលនោះ គ្មានប្រទេសណាមួយហ៊ាន ប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ។

ក្រុមអ្នកអង្កេតពីស្ថានភាព ក្នុងតំបន់ អាស៊ីភាគខាងកើត និងឧប្បទ្វីកូរ៉េ បានលើកឡើងថា​ ការចូលមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិក ទីមួយ ទី២​ហើយទី​២និង យន្តហោះទម្លាក់គ្រាប់ នាវាមុជទឹក បានបង្ករក្តីបាររម្ភយ៉ាង ខ្លាំងមិនមានកូរ៉េខាងជើងឡើយ គឺប្រទេសចិនទៅវិញទេ។​ ដោយចិនមិនចង់ឲ្យអាមេរិកយកអាវុធទំនើបៗមកដាក់ក្បែរផ្ទះរបស់ខ្លួន ហើយក៏មិនចង់ឲ្យមានសង្គ្រាមនៅជាប់ផ្ទះខ្លួនដែរ ប្រាកដជាចិនត្រូវប៉ះពាល់ខាតបង់ជាច្រើន ៕

KHMER7000KHMER70000

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 3084 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.