ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​ហ៊ុន​ Y​KM​ នៅ​តែប​ន្ត​​នាំ​​​ជ្រូ​ក​​ចូ​ល​ ​​យ៉ា​ង​គំហុ​ក​​ ​លោ​ក​ សេន​ សុវ​ណ្ណ​ អគ្គ​នា​យក​ នៃ​​​អ​គ្គ​នាយ​ក​ដ្ឋា​ន​សុ​ខ​ភាព​​​ស​ត្វ​​និ​ង​​ផ​លិ​តក​ម្ម​​ស​ត្វ​ ​រង​​​ការ​រិះ​គន់​​​យ៉ាង​​​ខ្លាំង​ ​ពី​​ប្រ​ជាព​ល​រដ្ឋ​ ​

​​ភ្នំ​ពេញ​ ​៖ ​លោ​​ក​ ​សេន​ សុ​វណ្ណ​ ​អគ្គ​នាយ​ក ​នៃ​​អ​គ្គ​នាយ​កដ្ឋា​ន​​សុ​ខភា​ព​​ស​ត្វ​​និ​ង​​ផ​លិ​តក​ម្ម​​ស​ត្វ​ នៅ​​​បន្ត​​​រង​​​ការ​រិះ​គន់​​​យ៉ាង​​​ខ្លាំ​ង​ ​​ពី​​ប្រ​ជា​ព​លរ​ដ្ឋ​ជាពិ​សេស​ក​សិក​រ​​ចិ​ញ្ចឹ​ម​​ជ្រូក​​​ថា ​អ​​ស​ម​ត្ថភា​ព​​​ ហើ​យ​​ថែ​មទាំ​ង​​បា​ន​​ឃុ​ប​ឃិត​​ជា​មួ​យ​​ថៅ​កែ​​ក្រុ​ម​ហ៊ុន​​​មួយ​ចំ​នួន​ ​​បើ​ក​ដៃ​​ឲ្យ​​ប​ន្ត​​​នាំ​​ជ្រូ​ក​​ចូ​ល​​​ពី​​វៀ​តណា​ម​ ដោ​យ​​ខុ​ស​ច្បាប់​​បើ​ទោះជា​​​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​​ក​សិ​កម្ម​ ​រុក្ខា​ប្រ​មាញ់​​និ​ង​​​នេសា​ទ​ ព្រ​មា​ន​​ចា​ត់វិ​ធាន​កា​រ​​ចំ​ពោះ​​ភា​ព​​អា​ណា​ធិប​តេ​យ្យ​​នៃ​​​ការ​នាំ​​ជ្រូ​ក​​ចូ​ល​​ពី​​​វៀត​ណា​ម​​ក៏​ដោយ​ ។​​

ជាក់ស្តែង​នៅវេលា​ម៉ោង​១១​និង​០០​យប់ ថ្ងៃទី​២៤ ដល់​ម៉ោង​២​និង​០០​យប់​ទៀបភ្លឺ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នេះ ឈ្មួញ​បាន​សម្រុក​ដឹក​ជ្រូក​យ៉ាង​គំហុក ចំនួន​៦​ឡាន​យី​ឌុប មកពី​វៀតណាម​នាំ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ព្រៃ​តា​អី ឡើងមក​ផ្លូវជាតិ​លេខ​១ កាត់​តាម​ក្រុង​ស្វាយរៀង ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​សមត្ថកិច្ច​ត្រួតពិនិត្យ ឬក៏​បង្ក្រាប​ឡើយ។

​ប្រជាពលរដ្ឋ​បាន​អះអាងថា ខណ​នេះ​ក្រុមហ៊ុន YKM បាននិងកំពុង​សម្រុក​ដឹក​ជ្រូក​ចូល​យ៉ាងគំហុក​ពី​ប្រទេស​វៀតណាម​ក្នុង​មួយ​យប់ៗ រាប់ពាន់​ក្បាល​លើសពី​ច្បាប់​អនុ​ញ្ញា​ត្តិ ហើយ​ការ​នាំចូល​នោះ​គឺមាន​ទាំង​ជ្រូក​ឈឺ​ផងដែរ ។​
​ ​
​ប្រជាពលរដ្ឋ​អះអាងថា ក្រុមហ៊ុន YKM មួយ​នេះ រួមទាំង​ក្រុមហ៊ុន​ល្បីៗ មួយចំនួនទៀត​ មិន​គ្រាន់តែ​មិន​បញ្ឈប់​ការនាំ​ចូល​ជ្រូក​លើស​ច្បាប់​អនុ​ញ្ញា​ត្តិ​រាប់ពាន់​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ថែមទាំង​នាំចូល​ជ្រូក​មាន​ជំងឺ ជ្រូក​ដែល​ចិញ្ចឹម​ដោយ​ប្រើ​សារធាតុ​គីមី​ឲ្យ​ឆាប់​ធំធាត់​ថែមទៀត ខណដែល​ជ្រូក​ប្រភេទ​នេះ ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​បរិ​ភោគ ។​
​ ​
​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន ក្រុមមន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ផលិតកម្ម​សត្វ សុទ្ធតែ​បានដឹង ឬ បាន​ទៅ​អើតមើល​ឃើញជាក់ស្តែង​នៃ​ការ​នាំចូល​ជ្រូក​របស់​ក្រុមហ៊ុន YKM រួមទាំង​ក្រុមហ៊ុន​មួយចំនួនទៀត​ផងដែរ ។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​គ្រាន់តែ​មិនបាន​បង្ក្រាប​ទេ ហើយ​ថែមទាំង​លេចឮ​ព័ត៌មាន​មក​ខាងក្រៅ​ថា មន្ត្រី​ទាំងនោះ​បាន​ឃុបឃិត​ទទួល​សំណូក​ថែមទៀត ។
​ ​
​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើងថា បញ្ហា​ល្មើសច្បាប់​នៃ​ការនាំ​ជ្រូក​ចូល ​ហេតុផលគឺ​បណ្តាលមកពី​លោក សេន សុវណ្ណ អសមត្ថភាព​ក្នុងការ​គ្រប់គ្រង រួមទាំង​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​ខុសឆ្គង ឬ​អាច​និយាយថា ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចុះ​ត្រួតពិនិត្យ​និង​បានទទួល​សំណូក​ពី​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ខុសច្បាប់​ថែមទៀត ។ ដូច្នេះ​មានន័យថា ប្រសិនបើ​មិនមាន​ការឃុបឃិត​ខាងលើ​នោះទេ​ម្លេះ ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ក៏​មិន​ព្រហើន​បន្ត​នាំ​ជ្រូក​ខុសច្បាប់​ចូលយ៉ាង​អាណាធិបតេយ្យ​ដូច្នេះ​ដែរ ។
​ ​
​រដ្ឋមន្ត្រី​ក្រសួងកសិកម្មគូរតែ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត និង​មាន​ប្រសិទ្ធិភាព​បំផុត​ទប់ស្កាត់​ឲ្យ​បាន​ការនាំ​ជ្រូក​ចូល​ពី​វៀតណាម​លើស​ច្បាប់​អនុ​ញ្ញា​ត្តិ  ប្រសិនបើ​នៅ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​នាំ​ជ្រូក​វៀតណាមចូល​ទៀត ​​ប្រជាកសិករ​ខ្មែរចិញ្ចឹម​ជ្រូក​ច្បាស់ជាខាតបះដៃបះជើងជាមិនខាន ។​
​ ​
​ពាក់ព័ន្ធ​ការរិះគន់​ខាងលើនេះ យើងបាន​ព្យាយាម​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ផងដែរ ដើម្បី​សុំ​ឲ្យ​មានការ​​បកស្រាយ​ការពិតឲ្យ​បានច្បាស់លាស់ ចំពោះ​ការរិះគន់​នេះ  ប៉ុន្តែ​ពុំមានលេខទូរស័ព្ទ៕

CHROOK 000000CHROOK 0000CHROOK00

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.