ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នាំ​ខ្លួន​ លោក​ស្រី ​Par​k Geu​n-Hye​ អតីត​​ប្រធា​នា​ធិប​តី ​​កូ​រ៉េខា​ងត្បូ​ង​ ចូល​ទៅ​តុលា​ការ​ ជំនុំ​ជម្រះ​​ក្តី​​លើ​​រឿ​ងអា​ស្រូ​វ​ ពុ​ករ​លួយ​​​ដ៏​​ធំ

អន្ត​រ​ជាតិ​ ​៖​ ​នៅ​​ថ្ងៃ​​​អង្គា​រ ​ទី​២​៣​​ ​ខែ​ឧស​ភា​ ប្រ​ធានា​ធិ​ប​តី​​ប​ណ្តេញ​​​ចេញ​ពី​​តំ​ណែង​ ​​រ​ប​ស់​​ប្រ​ទេ​ស​​កូ​រ៉េ​ខាង​ត្បូង​​​ គឺ​​​លោ​កស្រី​ ​Pa​rk​ ​Ge​u​n​-H​ye​ ​បាន​​​ចូល​តុ​លាកា​រ​ ជំ​នុំ​ជ​ម្រះ​​ក្តី​​ ​​​លើ​​រឿ​ង​អាស្រូ​វ​​អំ​ពើពុ​ក​រលួ​យ​​​ដ៏​​ធំ​ ​​ដែ​ល​​នាំ​​ឲ្យ​​​លោក​ស្រី​​ត្រូ​វ​​គេ​ទ​ម្លា​ក់​​ចេ​ញពី​​​តំណែ​ង​​។​​​

​​លោ​ក​ស្រី​ P​a​rk​ ​បាន​​​ដើរ​ចូ​ល​​ទៅ​ក្នុង​​​បន្ទ​ប់​​តុ​លា​ការ​​​ ​សង្កា​ត់​​​កណ្តា​ល​ ​​ក្រុ​ង​​សេ​​​អ៊ូ​​ល​ ​​​ដោយ​​​ជៀស​វា​ង​​កា​រជួ​ប​​ជា​មួ​យ​​ ជំ​និ​ត​​ស​ម្ងាត់​​​យូរ​អ​ង្វែង​​​រប​ស់​លោក​​​ស្រី ​​​និ​ង​​ជា​​អ្ន​ក​​ដែ​ល​​រ​ង​​​ការ​ចោទ​ប្រ​កាន់​​​ដូច​គ្នា​ ​​គឺ​​លោ​ក​ស្រី​ C​h​oi​ ​So​o​n-​S​i​l ​។​​

​​ការ​កា​ត់​ទោស​​​ដែល​​​ត្រូ​វបា​ន​​គេ​​​រំ​ពឹង​ថា​ ​​នឹ​ង​មា​ន​​រយៈ​ពេ​ល​​ច្រើ​ន​​ខែ​​​មួយ​​​នេះ ​គឺជា​សកម្មភាព​ចុងក្រោយ​នៅក្នុង​ឆាកល្ខោន​ដែល​បាន​ជះឥទ្ធិពល​ដល់​លោកស្រី Park ដែល​ត្រូវជា​កូនស្រី​របស់​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ដែល​បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​មុនពេល​ដែល​លោកស្រី​ត្រូវបាន​បណ្តេញចេញ​ដោយ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​នៅក្នុង​ខែមីនា​។​

​លោកស្រី Park ដែលមាន​អាយុ​៦៥​ឆ្នាំ​ត្រូវបាន​ចោទប្រកាន់​ដោយ​សភា​បន្ទាប់ពី​ការបង្ហាញ​អំពី​ការពាក់ព័ន្ធ​របស់លោក​ស្រី​នៅក្នុង​រឿងអាស្រូវ​អំពើពុករលួយ​ដ៏​ធំ​មួយ​ជាមួយ​អ្នកនាង Choi ដែលជា​មិត្តភក្តិ​របស់លោក​ស្រី​និង​ការរួមចំណែក​ពី​អ្នកជំនួញ​កំពូលៗ​របស់​ប្រទេស​នេះ ​ដោយ​រួមទាំង​អ្នក​ស្នង​តំណែង​ប្រធាន​ក្រុមហ៊ុន Samsung លោក Lee Jae-Yong ផងដែរ​។​

​មិនយូរប៉ុន្មាន​បន្ទាប់​ពី​នោះ លោកស្រី​ត្រូវបាន​គេ​ឃុំខ្លួន​និង​រង​ការចោទប្រកាន់​។​ការបើក​ការជំនុំជម្រះ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺជា​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់លោក​ស្រី​ចាប់តាំងពី​លោកស្រី Park ត្រូវបាន​យកទៅ​ឃុំឃាំង​ក្នុង​ខែមីនា​។

​ការកាត់ទោស​នេះ​អាច​បង្ហាញ​ពី​ពន្លឺ​ថ្មី​មួយ​ លើ​ទំនាក់ទំនង​រវាង​លោកស្រី Park និង​មេក្រុម​ហ៊ុន​គ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ ​ដែល​ចោទប្រកាន់ថា​បាន​សូកប៉ាន់​លោកស្រី​។​

​គួរ​បញ្ជាក់ថា លោកស្រី Park បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន​១៨​ករណី ​ដោយ​រួមបញ្ចូល​ទាំង​ការ​សូកប៉ាន់ ការបង្ខិតបង្ខំ​និង​ការរំលោភ​អំណាច​ផងដែរ​៕

korea000

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.