ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការ​​ដឹក​​ឈើ​​ប្រ​​ណិ​ត​​ ​​នៅ​ស្រុ​​ក​​កោះ​​ញែ​​ក​ ​មាន​​ស​​កម្មភា​​ពគ​គ្រឹក​គគ្រេ​ង ​​បន្ទាប់​ពីលោ​ក ​មើល ​សឿន​បាន​កាប់​ដើម​គីនី​ន​ ដាំ​តាំងពី​ស​ម័យ​សង្គម​រាស្រ្តនិ​យម​ យក​ទៅល​ក់អោ​យ ឈ្មួញវៀ​តណា​ម

ខេត្ត​មណ្ឌល​គិរី​៖​ កា​រដឹក​ឈើប្រ​ណិត​នៅ​ស្រុក​កោះ​ញែក​​ ​មាន​សក​ម្ម​ភាព​ខ្លាំង​ខ្លាជាង​នៅខេ​ត្ត​រត​នគិរី​​ បន្ទាប់​ពីលោ​ក​ មើល​ សឿន​បាន​កាប់​ដើម​គី​នី​ន ដែល​ដាំតាំ​ង​ពីស​ម័​យស​ង្គ​មរា​ស្រ្ត​និ​យម​ យក​ទៅល​ក់​អោយ​ឈ្មួញ​វៀ​តណា​ម​ ឥឡូវ​នេះ​បា​នបើក​ដៃ​អោយ​ឈ្មួញ​នៅ​ខេត្ត​រ​តន​គិ​រីដឹ​ក​ ឈើ​ប្រណិត​ដោយ​សេរី​  ដោ​យមា​នកា​រ​បើក​ដៃពី​សំ​ណាក់​មន្ត្រី​ដែល​ពាក់​ព័​ន្ធនៅ​ក្នុង​ស្រុ​ក​កោះញែ​ក​ ដូច​ជា​លោក ​មើល ​សឿន​ គណៈ​បញ្ជាកា​រឯក​ភាព​ស្រុក​កោះញែ​ក មិន​ដែល​យកភ្នែ​កមើល​ និង​មាន​ការ​ឃុ​បឃិ​តជា​មួយ​ឈ្មួញ​រ​កស៊ី​បទ​ល្មើ​សព្រៃ​ឈើ​ តាំង​ពីយូ​រ​យាណា​ស់​ម​កហើ​យ​ រួច​បើលោ​កអ​ភិ​បាល​ស្រុក​កោះញែ​ក​ មិនមា​ន​ការ​ពា​ក់ព័​ន្ធ​នោះទេ​ ច្បាស់​ជាមា​ន​កា​រទ​ប់​ស្កាត់​ហើ​យ​ មិន​ធូរ​រលុ​ងដូ​ចបច្ចុប្បន្ម​នេះឡើ​យ។

ការ​ដឹកឈើ​នេះ មា​​នរថយ​ន្តមិន​ក្រោម១​០គ្រឿ​ងទេ​ ដែល​ដឹក​ចេញ​ពី​ភូមិទួល​ភូមិ​ឆក់​ដែក​ និង​ស្រែហ៊ុយ​ ស្រុក​កោះញែក ដោយ​ដឹក​ឆ្លងកា​ត់​តាម​ស្រុក​លំផា​ត់​ ចេញ​ទៅខេ​ត្តរ​ត​នគិរី យក​ទៅលក់​នៅប្រ​ទេស​វៀត​ណាម​ តាម​ច្រ​កអូ​រ​យ់ាដាវ​ មាន​រថយន្ត​ខ្លះ​យក​ម​កស្តុប​ទុក​នៅអូ​រ​វាក់​ស្រុក​លំផា​ត់ ​ដោយ​មិនមាន​ការ​ទប់​ស្កាត់​ពី​សម្ថកិច្ច​ដែល​នៅតាម​ដងផ្លូ​វនោះ​ទេ ទុ​​កបណ្តែត​បណ្តោយ​អោយ​ឡាន​ដឹក​បទ​ល្មើស​ព្រៃឈើ​ទាំង​នោះ​ ទៅដោ​យរលូន​ ដឹក​តាមរ​ថយន្ត​ទំនើបៗ​ដូចជា​ រថយន្ត​ឡង់​គ្រីស័រ​ រថយ​ន្តលុច​សីស​450​ TO​Y​OT​A១បាំ​ងកន្លះ រថ​យន្តបា​ឡែន ​ រ​ថយ​ន្តវី​ស្តូ រថ​យន្ត​វីហ្គោ​ ជាដើ​ម​ហើយ​ឈ្មួញ​រក​ស៊ី​ឈើដ៏​សកម្ម​នោះត្រូ​វ​បានគេ​ស្គា​ល់ឈ្មោះ​មី ​ដែល​ជា​មន្រ្តីប៉ូ​លិស​ពាក់​ស័​ក្ត៣​ បាន​មក​រកស៊ី​ដឹ​កឈើ​នៅក្នុង​ស្រុក​កោះញែ​កយ៉ាងស​កម្ម ​មិន​ដែល​ឃើញ​អស់​លោកស​មត្ថ​កិច្ច ​និង​ជំនាញ​ធ្វើកា​របង្រ្កាប​ម្តង​ណាឡើ​យ ដែល​ធ្វើឱ្យឈ្មួ​ញឈើ​រូប​នេះធ្វើ​កា​រដឹក​ជញ្ជូន​ឈើយ៉ា​ងអា​នាធិ​បតេយ្យ។​

ប្រភ​ពបា​នឱ្យដឹ​ង​បន្ត​ថា​ លោក​ស័ក្កិ​៣នេះ​ រក​ស៊ីដឹ​កឈើ​យូរ​មកហើ​យ ដោ​យយក​លុយ​ទៅបិ​ទមាត់​សមត្ថកិ​ច្ច ​និង​ជំនាញ​ ដើម្បីកុំ​ឱ្យចា​ប់រថយន្ត​ដឹក​ឈើរបស់​ខ្លួន ​ ជុំវិញ​ទៅនឹងការ​ដឹកជញ្ជូន​ឈើរ​បស់​ឈ្មួញដុះ​ស្លែរូ​បនេះ​ មិន​ដឹងថា​លោក​ មើល​ សឿន ​អភិបា​លស្រុ​កកោះញែ​ក ​ធ្វើមិ​នដឹង​មិន​លឺទេ​ដឹង​ ពី​ព្រោះកា​រដឹក​ជញ្ជូ​នឈើនេះ​ មាន​ជារៀងរា​ល់យប់នៅ​ក្នុងស្រុ​កកោះញែ​ក។

បើតា​មការ​ខ្សិប​ប្រាប់ឱ្យ​ដឹង​ពីព​លរដ្ឋ​នៅក្នុង​ស្រុក​កោះញែក​ថា​ ពេល​សម​ត្ថកិច្ច​ចុះធ្វើ​ការ​បង្រ្កាប​រថ​យន្តដឹកឈើ​ គឺបា​ត់ពួ​កឈ្មួញ​អស់រ​លីង ​ដោយ​សារពេ​លចុះប​ង្រ្កាបរ​បស់ក​ម្លាំង​សមត្ថ​កិច្ចមា​នដង្កូវ​ក្នុង​សាច់ ​ដែល​ទទួលបា​ន​លាភ​សក្ការៈពី​ក្រុ​មឈ្មួញ​អោយដំ​ណឹង​ភ្លាម។​​

ពល​រដ្ឋស​ង្ឃឹម​ថា លោ​ក ស្វាយ​ សំអ៊ា​ង អ​ភិបាល​ខេត្ត​មណ្ឌលគិ​រី ​និង​មាន​វិធា​នការ​ ចំពោះក​រណីដឹ​កឈើ​ខុស​ច្បាប់​នេះ ពីព្រោះអ​ស់លោ​កសម​ត្ថកិ​ច្ច និ​ងជំនាញ​នៅតំ​បន់នោះ​បាន​ឃុប​ឃិ​តគ្នាជា​លក្ខណៈប្រ​ព័ន្ធអ​ស់ហើយ ​។

​ពាក់​ព័ន្ធ​ទៅនឹ​ងបញ្ហាខា​ងលើនេះ​ លោក​ ស្វាយ​ សំអ៊ាង​ អភិ​បាលខេ​ត្តរតន​គិ​រី​ បាន​ប្រាប់​បណ្តាញ​ព​ត័មា​នថា​ លោ​កនិ​ងដា​ក់បទ​បញ្ជា​ទៅគ​ណៈអ​ភិបាល​ស្រុក​ និង​ចាត់​ចែង​អោយ​ចុះប​ង្រ្កាប​រាល់​បទ​ល្មើស​ទាំង​ឡាយណា ដែ​​លកើត​ឡើង​នៅក្នុ​ងស្រុក​នេះ ​និង​មិ​នបណ្តែត​បណ្តោយ​អោយ​មាន​រា​ល់បទល្មើ​សកើ​តឡើង​នោះ​ទេ៕​

IMG-20170519-WA0029IMG-20170519-WA0030IMG-20170519-WA0032

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.