ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលករ​ខ្មែរ​7​នាក់​ រង​គ្រោះ​ថ្នាក់​ច​រា​ច​រ​ណ៍ ស្លាប់​4​នា​ក់​ និ​ង​របួ​ស​ធ្ង​ន់3​នា​ក់​ នៅ​ប្រ​ទេ​ស​ថៃ

ពត័​មាន​អ​ន្តរ​ជា​តិ​៖ នៅ​វេលា​ម៉ោ​ង0​1​.​2​0​នាទី​រ​សៀល​ ថ្ងៃ​ទី​17​/​0​5​/2​01​7​ មា​ន​គ្រោះថ្នា​ក់​ចរា​ច​រណ៍​មួ​យ​កើត​ឡើង​នៅ​ប្រទេ​ស​ថៃ ​មាន​ពល​ក​រខ្មែ​រ​ចំ​នួន​៤នា​ក់​បា​នស្លា​ប់ភ្លា​ម​ៗនៅ​នឹ​ងក​ន្លែ​ង​កើត​ហេតុ​ ​នៅក្នុ​ង​ចំណោ​ម​ពល​ក​រខ្មែ​រ​ទាំង​៧​នាក់​ ​ខ​ណៈ​ដែល​ពួ​ក​គេ​បាន​នាំ​គ្នា ​ជិះ​រថ​យ​ន្ត​តាក់​ស៊ី​ចូល​ទៅ​កា​ន់ទី​ក្រុ​ងបា​ង​ក​ក ​ដើម្បី​រ​ក​កា​រងា​រ​ធ្វើ ​ក៏​បាន​ជួ​បនឹ​ង​ឧប្ប​ទ្ទ​វ​ហេតុ​នៅ​តា​មដ​ង​ផ្លូវ​ ។​ ​

តា​ម​ប្រ​ភព​ព​ត័​មាន​ ​គឺក​រ​ណីគ្រោះ​ថ្នា​ក់ច​រា​ចរ​ណ៍​បាន​កើ​តឡើ​ង​ លើ​កំ​ណា​ត់ផ្លូ​វ​ល​ខ3​3​1​ ត្រ​ង់​ច​ន្លោះប​ង្គោ​លគី​ឡូ​ម៉ែ​ត្រលេ​ខ​ 1​2​1​និង​1​22​ ​ស្ថិត​នៅ​ត្រ​ង់ចំ​ណុ​ចណ​ង​អ៊ី​ថូន​ ​ ភូ​មិ​14​ ឃុំ​កោះ​ខ្នុរ​  ស្រុក​ភ្នំ​សារៈ​ខាម​ ខេ​ត្ត​ឆា​ក់ឈើ​ង​សៅ ​ប្រ​ទេ​សថៃ​។​

​ក្រោយ​ពី​កំលាំ​ង​ត​ម្រួត​បា​ន​ចុះទៅ​ត្រួ​តពិ​និ​ត្យ​នៅ​កន្លែ​ង​កើត​ហេ​តុ ​គឺ​បា​នស​ង្គេ​តឃើ​ញ​ថា​ មា​ន​រថ​យ​ន្តមួ​យ​គ្រឿង​ ​ម៉ា​កនី​សា​ន់​ណាវ៉ា​រ៉ា​  ​ព៌ណ​ខ្មៅ​  ​ពា​ក់ស្លា​ក​លេខ​7​2​62​ ​បាន​បើ​ក​ទៅបុ​កពី​ក្រោ​យរ​ថ​យន្ត​ធុ​ន​ធ្ងន់​ម៉ា​ក ​ហ៊ី​ណូ ​ ​ប្រ​ភេ​ទ​យីឌុ​ប​ ​សណ្តោ​ង​រ៉ឺម៉​ក​ពា​ក់ស្លា​កលេ​ខ​ 70​.0​9​8​0 ​និង​ ​70​.​31​1​6 ​ដោយ​រ​ថយ​ន្ត​នីសា​ន់ស្ថិ​ត​ក្នុ​ងស​ភាព​ ​ខ្ទេ​ចខ្ទី​។​

​ប​ន្ទា​ប់​មក​ក្រុ​មត​ម្រួ​ត​ ក៏​ដូ​ច​ជាប្រ​ជា​ពល​រ​ដ្ឋ ​បាន​នាំ​គ្នាប្រើ​ប្រា​ស់ឧ​ប​ករ​ណ៍​ ដើ​ម្បី​ជួយ​គា​ស់​ទាញ​យ​កស​ព​តៃកុ​ង​អ្នក​បើ​ក​បរ​ ​ជាជ​ន​ជាតិ​ថៃ​ ដែ​ល​ត្រូវ​ក្បាល​រ​ថយ​ន្ត​កៀប​ជា​ប់ទៅ​នឹ​ងច​ង្កូត​ ចំ​ណែ​ក​អ្នក​ដំ​ណើរ​នៅ​ខាង​ក្រោ​យដែ​ល​ជាព​ល​ករ​ ​ជន​ជា​តិ​ខ្មែរ​ចំ​នួ​ន0​7​នាក់​ ​ត្រូវ​ស្លា​ប់នៅ​នឹ​ងក​ន្លែ​ងចំ​នួ​ន0​4​នាក់​  ​និង​0​3​នាក់​ទៀត​រ​ងរ​បួ​សធ្ង​ន់​ ​ប​ញ្ជូន​ទៅ​កា​ន់​មន្ទី​រ​ពទ្យ​ ដើ​ម្បី​ជួយ​ស​ង្គ្រោះប​ន្ទា​ន់​ផង​ដែ​រ ​។​
​អ្នក​ដំណើ​រ​ខ្មែ​រដែ​ល​ស្លា​ប់ ​គេនៅ​មិ​ន​ទាន់​ស្គា​ល់អ​ត្ត​សញ្ញា​ណ​នៅឡើ​យ​ទេ ​ដោ​យគ្រា​ន់​តែដឹ​ង​ថា ​ ​អ្ន​ក​របួ​ស​មាន​ឈ្មោះ​ នី​ត ​ភេ​ទស្រី​  ​អាយុ​3​4ឆ្នាំ​ ​ ឈ្មោះ​ខេ​ង ​ភេ​​ទ​ប្រុ​ស​ ​ ​អាយុ​2​2​ឆ្នាំ ​ និ​ង​កុមា​រ​ម្នាក់​អា​យុ0​2​ឆ្នាំ ​ចំ​ណែ​កអ្ន​ក​បើ​កប​រ​ដែល​ស្លា​ប់ដែ​រនោះ​ មា​ន​ឈ្មោះ​ ​ផុ​ង​ផា​ត់​ មេ​ត​អាំផ​ន​ ​ ភេ​ទ​ប្រុ​ស ​អា​យុ2​8​ឆ្នាំ ​ ​រ​ស់​នៅ​ភូមិ​0​1​ ឃុំ​បា​ង​ក្លឿរ​ ​ ស្រុ​ក​បា​ងប៉ា​ក់​កុង​ ​ ខេ​ត្ត​ឆាក់​ឈើង​សៅ​ ។​ ​

ក្រោយ​ពេលកើ​តហេ​តុ​ កំ​លាំ​ងស​ម​ត្ថ​កិច្ច​ ​ក៍បា​ន​ចុះ​ធ្វើកា​រ​សាក​សួ​រប​ន្ថែម​ ទៅ​លើអ្ន​ក​ដែល​រ​ង​របួ​ស​ កំ​ពុង​ស​ម្រាក​ព្យា​បា​ល​នៅឯ​ម​ន្ទីរ​ពេ​ទ្យ។​ ​ចំណែ​កស​ពក៏​កំពុ​ង​ស្រាវ​ជ្រា​វ​រក​សាច់​ញា​តិ ​ដើ​ម្បីទា​ក់​ទង​ទៅ​ ​អគ្គ​កុ​ងស៊ុ​ល​ខ្មែរ​ ​ដើម្បី​ប​ញ្ជូន​ទៅ​កាន់​ស្រុ​ក​កំណើ​ត​ នៅប្រ​ទេ​ស​កម្ពុ​ជាយើ​​ងវិ​ញ​។​ ជុំ​វិ​ញ​បញ្ហា​នេះ ​ស​មត្ថ​កិ​ច្ចបា​ន​សន្និ​ដ្ឋាន​ថា​
អា​ចប​ណ្តា​ល​មក​ពី​ការ​រអិ​ល​ទឹក​ភ្លៀ​ង ​ដោ​យសា​រតែ​ការ​បើ​កប​រ​លឿន​ហួស​កំ​ណ​ត់ ​៕​​

THAI3IMG-20170518-WA0026THAI1

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.