ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជន​សង្ស័​យ ​ខា ​សុខេ​ន ​កូន​​នាយ​ ហុង​ ដា ​សារ​ភាព​​ពី​​មូលហេ​តុ​​ បណ្តាលឲ្យ​ខ្លួន ​សម្លាប់​​ម្តាយចុ​ង​ ប្រាប់​សម​ត្ថ​កិច្ច​​​

ភ្នំ​ពេ​ញ ៖ នៅចំ​ពោះមុខ​សម​ត្ថកិ​ច្ច​ ជ​នស​ង្ស័យ​​​កូ​ន​​នា​យ​ ហុង​ ដា ​តារា​​កំប្លែង​​ បា​ន​សារ​ភាព​ថា​ រូ​បគេ​​​ពិត​ជា​​បាន​សម្លា​ប់​​ម្តាយ​ចុង​ វ័យ​ក្មេង​​របស់​ខ្លួន​​ពិត​ប្រាក​ដ​មែន​ ​គឺ​​ដើម្បី​​ប្លន់​​គ្រឿងអ​លង្កា​រ ​ដែល​មា​នត​ម្លៃ​​ជិ​ត​មួ​យ​ពាន់​​ដុល្លារ​ និង​​ដើម្បី​​បន្សាប​​កំហឹ​ង​​ដែល​​ម្តាយ​ចុង​​របស់ខ្លួ​ន តែង​តែ​​ជេរ​ប្រទេ​ច​​​ទៅលើ​​ខ្លួន​​​។​

​​ក្រោយ​​កា​រឃា​ត់​ខ្លួន​ កម្លាំង​​កង​​រា​ជ​​អា​វុធហត្ថ​​រាជ​ធានី​​​ភ្នំពេ​ញ​ ​​ក៏​បា​ន​​បើក​​​ការ​សា​កសួ​រ​ ​ហើយ​​នៅ​​ចំពោះ​មុ​ខ​ស​ម​ត្ថកិ​ច្ច​ ​​ជ​ន​សង្ស័​យ​​វ័យក្មេង​លើកដៃ​​សម្លា​ប់​​មនុ​ស្ស​ ដោ​យ​​​ឥត​​​ខ្លាច​ញ​ញើត​ ខា ​សុ​​ខេ​ន ​ក៏​បា​ន​​សា​រភា​ព​​​ដោយ​​ត្រង់​ឥត​មាន​​​លាក់​បាំ​ង​​នោះ​ឡើយ​​​។​​

​​ជន​ស​ង្ស័យ​​​បា​ន​​សា​រ​ភាព​ថា​ រូ​បគេ​​​ពិ​តជា​​បា​ន​ធ្វើ​​ស​កម្ម​ភាព​ សម្លា​ប់​​ម្តា​យ​ចុង​​​ឈ្មោះ ​ស៊ឹ​ម ​ច​​​ន្ធី ​អាយុ​​​១​៩​​ឆ្នាំ​ ពិត​ប្រាក​ដ​​មែ​ន​ ​​គឺ​​​ធ្វើ​​ស​ក​ម្មភា​ព​​តែ​ម្នា​ក់ឯ​ង​​ប៉ុ​ណ្ណោះ​ នៅ​​​យប់​​​ថ្ងៃទី​​​១០​ ​ខែឧ​ស​ភា ​ឆ្នាំ​​២​០​១៧​ ​នៅ​​ប​ន្ទប់​​​ខុន​​​ដូ​​ឪពុ​ក​​ប​ង្កើត​​​រប​ស់​គេ​​គឺ​​នា​យ​​ហុ​ង​ដា​​។​ ក្រោយ​ពេល​​ស​ម្លា​ប់​​រួ​ច សង្សា​រ​​រ​ប​ស់ខ្លួ​ន​​មក​ពី​​ធ្វើកា​រ​​វិ​ញ​​ទា​ន់​ ខ្លួ​ន​​ក៏បា​ន​​អ​ង្វរ​​សង្សារ​​កុំ​​ឲ្យ​​​ឆោឡោ​ និ​ង​​ជួ​យ​​យ​ក​​​ភួយ​​​មក​​​រុំ​​សាក​ស​ព ​អូ​ស​​ទៅ​​ទុ​ក​​នៅ​​ប​ន្ទ​ប់ទឹ​ក​ ព្រ​មទាំ​ង​​ដោះ​យក​​​កង​ដៃ​​២​១​​ក​ង ​ចិញ្ចៀន​​​១​​វ​ង់ ​ទូរ​ស័​ព្ទ​​ណូ​គា​​មួយ​គ្រឿ​ង ​និង​​​ម៉ូតូ​​មួ​យ​គ្រឿង​​​ចាក​ចេ​ញទៅ​​តែ​ម្ត​ង​​។​​

​​ជន​ស​ង្ស័យ​​​បាន​​រៀ​ប​រាប់​​​បន្ត​ថា ​រូប​គេ​​បា​នម​ក​​រស់នៅ​​ខុន​​ដូ​ជា​មួយ​​ឪពុក​ និង​​ម្តាយចុ​ង ​ប្រ​ហែល​​៤​​​ទៅ​​៥​​ខែ​​ម​កហើ​យ​ ព្រោះ​​ម្តាយ​បង្កើ​ត​​ឈ្មោះ ​រ៉េ​​ន ​សុធា​​រី​ ហៅ​​ឃ្មឹ​ប​ ដែល​​ត្រូ​វជា​​ប្រព​ន្ធ​មុ​ន​របស់​​នាយ ​ហុង ​ដា ​មាន​​ប្តី​​ថ្មី​​។

ក្នុ​ង​ពេ​ល​​​មក​​រ​ស់​នៅ​​ជា​មួយ​​​ឪពុ​ក ​ជ​ន​សង្ស័​យ​​បាន​​នាំ​​សង្សា​រ​​ឈ្មោះ​ នេ​​​ត រស្មី​​​កន្និ​កា​ មក​​នៅ​​ជាមួ​យ ​ហើយ​​រូប​គេ​​មាន​​គម្រោង ​សម្លាប់​​ម្តាយចុ​ង​​នេះ ​តាំង​ពី​​ពីរ​​ថ្ងៃ​មុន​​មក​ម្ល៉េះ ដើ​ម្បី​​ប្លន់​​យក​​គ្រឿងអ​លង្ការ ​ព្រោះ​​ម្តាយចុង​​បាន​​ប្រាប់ថា​ គ្រឿង​អលង្ការ​​គាត់​​មាន​តម្លៃ​​ជិត​​១​​ពាន់​​ដុល្លារ​​អាមេ​រិក​។​​

​​ក្រៅពី​កា​រ​​ប្ល​ន់​​យក​​គ្រឿងអ​ល​ង្ការ ​ការ​សម្លា​ប់​នេះ​​ក៏​​ដើម្បី​​បន្សាប​​កំហឹង​​ផង​ដែរ​​ដោយ ​ជនស​ង្ស័យ​បា​ន​រៀបរា​ប់​​បន្តថា​ ខ្លួន​​មិន​សូវ​​ចូល​ចិត្ត​​ម្តាយចុ​ង​ទេ​ ដោយសា​រ​នៅ​ពេលដែ​ល​​ឪពុក​​ខ្លួន​​មិន​​នៅផ្ទះ​ ម្តាយចុ​ង​​តែង​តែ​ជេ​រ ​និង​​ស្តីប​ន្ទោស​​ឲ្យ​​ខ្លួន​​ជា​​ញឹក​ញាប់ ​ធ្វើ​​ឲ្យ​ខ្លួន​​មាន​​គំនុំ​​មក​រ​ហូត​​។​

​​ ក្រោយ​ពេល​​សម្លាប់​​ម្តាយ​ចុង​​រួច​ហើយ ​រូបគេ​​បា​ន​​ទៅ​​សម្រាក​​នៅផ្ទះ​​ម្តាយ​​សង្សារ​​មួយ​​យប់ ​នៅ​​ខណ្ឌ​ឬ​​ស្សី​កែវ​ លុះ​​ព្រឹក​​ឡើង​ ទើប​​នាំ​​សង្សារ​​មក​​ដេក​​ស្នាក់​នៅ​​ជក់​​ថ្នាំ​ញៀន​​នៅ​​ចំណុច​​ផ្ទះ​​គ្មាន​​លេខ ​ខាង​ក្រោយ​​វិហារ​​ចាម​​ ក្នុង​ភូមិ​១​ សង្កាត់​​ជ្រោយច​ង្វារ ​ខណ្ឌ​​ជ្រោយច​ង្វារ​​ រី​ឯ​គ្រឿង​អលង្ការ​​ដែល​​រូប​គេ​​ប្លន់​​បាន ​យក​ទៅ​​បញ្ចាំ​​បាន​​៤​​ម៉ឺន​​រៀល ​ព្រោះ​​អ្នក​​បញ្ចាំ​​ប្រាប់​ថា​​កាឡៃ​ ហើយ​​ម៉ូតូ​​បញ្ចាំ​​បាន​​១០០​​ដុល្លារ ​រួច​​យកលុ​យ​​ទាំងនោះ​​ទិញ​​ថ្នាំញៀ​ន​ជ​ក់​។​​

​​ជនសង្ស័​យ​បា​ន​ឲ្យ​​ដឹង​​ដែ​រ​ថា​ រូប​គេ​​ធ្លាប់បាន​​ប្រើ​ប្រាស់​​គ្រឿងញៀ​ន ​តាំងពី​​ឆ្នាំ​​២០​១៤​មក​ តាំង​ពី​ខ្លួ​ន​នៅ​ផ្ទះ​ជួ​ល​​ម្តុំ​​ភោជនី​យដ្ឋាន​​ហង្ស​នា​គ ព្រែក​លៀប​ ដោយ​​ដំបូង​​ឡើយ​ ប្រើប្រា​ស់​តាម​រយៈ​​ក្រុម​ក្មេងស្ទា​វ​ ម្តុំ​​វត្ត​​កៀន​​ឃ្លាំង ដោ​យ​​ពួក​នោះ​​ប្រាប់ថា​ ​ថ្នាំញៀ​ន​​ពេ​ល​​ជ​ក់​​ហើយ​​ធ្វើ​​ឲ្យ​​មាន​​កម្លាំង ​មិន​សូវ​​ឃ្លានបាយ​​និ​ង​ក្លាហាន ​ហើយ​​ធ្វើ​​ឲ្យ​​សប្បាយ​។​ នៅ​​ថ្ងៃ​ដែ​ល​រូប​គេ​​សម្លាប់​​ម្តាយចុ​ង ​រូប​គេ​​កំពុងតែ​​ស្រវឹង​​គ្រឿង​ញៀន​​នៅឡើ​យ ព្រោះ​​គេ​​ទើប​តែ​​មកពី​​ជក់​​ថ្នាំ​ញៀន​​ជាមួយ​ ឈ្មោះ​​ង៉ែ​ត ពីរ​​ថ្ងៃ​​ជាប់​​គ្នា​​។​​

​ ជន​សង្ស័យ​​ត្រូ​វបាន​​កម្លាំង​​កង​រាជ​អាវុ​ធហត្ថ​​រាជ​ធានី​​ភ្នំពេ​ញ កសា​ង​សំណុំ​រឿង​​បញ្ជូន​ទៅ​​តុលាការ​ ដើម្បី​​ចាត់​ការ​​ទៅ​តាម​​ច្បាប់​។​

សូម​​រ​ម្លឹកថា ​ភរិយា​វ័យក្មេង​របស់​តារា​កំប្លែង​នាយ ហុង ដា ឈ្មោះ ស៊ឹម ច​ន្ធី ត្រូវបាន​ឃាតក​សម្លាប់​នៅក្នុង​ខុន​ដូ​របស់ខ្លួន កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧​។ ក្រោយ​ឃាតកម្ម​នេះ​កើតឡើងសមត្ថកិច្ច​បានកំណត់​គោលដៅ​​តាមរយៈ​វិ​ដេ​អូកាមេរ៉ា​សុវត្ថិភាព គឺកូនប្រុស​នាយ​ហុង ដា ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​តាមរក​។​

​បន្ទាប់ពី​ការកំណត់​គោលដៅ​នេះ នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ និង​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជា​គូស្នេហ៍​នឹង​គ្នា​។ ជនសង្ស័យ​ទី​១. ឈ្មោះ ខា សុ​ខេន ហៅ​និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូនប្រុស​បង្កើត​របស់​នា​យ​ហុង ដា និង​ទី​២. ឈ្មោះ នេ​ត រស្មី​កន្និកា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​នៅ​ហាង​រស្មី​បឹងកក់ ត្រូវជា​ស្រី​ស្នេហ៍​របស់​ឈ្មោះ ខា សុខេន​ហើយនេះជា​ព្រិត្តិកា​រណ៏ដ៏កក្រើ​កប្រ​ចាំ​ខែឧ​សភានេះ​៕​​

honda000hong-da-pm1-500x374hong-da-pm-500x494

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.