ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ ហ៊ុន​ សែន​ ព្រមា​ន​បក្ស​ប្រឆាំង​ ប្រសិន​បើ​​​ធ្វើ​ ​​ស​ក​ម្មភាព​​ញុះ​ញង់​ ​​បង្ក​​ហឹ​ង្សា​​នៅ​មុន​ ​និ​ង​ក្រោយ​​ការ​បោះឆ្នោ​ត​​​ ឆ្នាំ​​​២​០​១៧​-២​០​១៨​ ​នឺង​​ប្រ​ឈ​ម​​ការ​បង្ក្រាប​ ​ដោយ​​​មិន​​លើក​លែង​​នោះឡើ​យ

​ភ្នំពេញ​​៖ ​នាយ​ឧត្ត​មសេ​នី​យ៏ផុ​ត​​លេខ​​ផ្កា​យ​​មា​ស​​៥​ សម្តេ​ច​តេជោ ហ៊ុ​ន សែ​ន ​នា​យក​រដ្ឋ​ម​ន្ត្រី​​ក​ម្ពុជា​ បា​នធ្វើ​ការ​​ព្រ​មាន​​ខ្លាំ​ង​ៗ ​ទៅ​លើ​​ប​ក្សប្រ​ឆាំង​ ​ប្រសិ​ន​បើ​​ពូ​កគេ​​​នៅតែ​​​ធ្វើ​​ស​កម្ម​ភា​ព ​​និ​ង​ញុះ​ញង់​​ប​ង្ក​​​ហឹ​​ង្សា​​​ដូ​ច​​កា​ល​​បោះឆ្នោ​ត​​ឆ្នាំ​​​២០​១​៣ ​កន្ល​ង​ទៅ ​ដោយ ​សម្តេ​ច​​ប​ញ្ជាក់​ថា​ បើ​​ពួ​ក​គេ​​នៅ​តែ​​​បន្ត​ធ្វើ​​ស​កម្ម​ភា​ព​​ខាង​លើនេះ​ ​នៅ​មុន​​​និង​​​ក្រោយ​​​ការ​បោះ​ឆ្នោត​ ​ឆ្នាំ​​២០​១​៧-​២​០​១៨​ នោះ​​ពួ​ក​គេ​​និ​ង​​ប្រ​ឈ​ម​​ការ​ប​ង្ក្រាប​ ​​ដោ​យ​​​មិន​​លើ​កលែ​ង​​នោះ​ឡើយ​​។​​​

​សម្តេ​ច​ ហ៊ុ​ន​ សែ​ន​ បា​ន​​ថ្លែ​ង​​ដូ​ច្នេះ​ នៅ​ក្នុ​ង​​ទិ​វា​​អតី​ត​យុ​ទ្ធ​ជន​​​កម្ពុ​ជា​ ​នៅ​​កោះ​​ពេ​ជ្រ​​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​១​០​ ខែ​ឧស​ភា​ ឆ្នាំ​​​២០​១​៧​ ខ​ណៈ​​​សម្តេ​ច​​បាន​​​ផ្ត​ល់ជូ​ន​​​ថវិ​កា​​២​០​​ម៉ឺន​​រៀល​​​សម្រា​ប់​​អ​តី​តយុ​ទ្ធ​ជន​​​ផង​ដែ​រ​​។​​
​​
​ស​ម្តេច​ ​ហ៊ុន​ សែ​ន ​បា​ន​​ថ្លែ​ងថា​ កា​ល​ពីមុ​ន​​និ​ង​ក្រោយ​​ការ​បោះឆ្នោ​ត​​ឆ្នាំ​​២០​១​៣ ​គ​ណប​ក្សប្រ​ឆាំ​ង​​បាន​​ធ្វើ​​សក​ម្មភា​ព​ ញុះ​ញង់​​ប​ង្ក​​ហឹ​​ង្សា​ ដូច​ជា​​ការ​​រា​រាំង​​​កា​រ​បោះឆ្នោ​ត​ កា​រ​ដុត​​បំ​ផ្លាញ​​រថ​យន្ត​​​សម​ត្ថកិ​ច្ច​ ការ​ប្រ​មូល​ផ្តុំ​​ធ្វើ​បាតុ​កម្ម​​​ហឹ​​ង្សា ​រួម​ទាំ​ង​​សក​ម្មភា​ព​​ជា​ច្រើ​ន​​ទៀ​ត​​ប្រ​ឆាំង​​​រាជ​រដ្ឋា​ភិ​បាល​​។​ ​ប៉ុន្តែ​​​រាជ​រ​ដ្ឋាភិ​បាល​​បា​ន​ ខិ​តខំ​​អ​ត់​ធ្មត់​ ព្រោះ​តែ​​ច​ង់​​រ​ក្សា​​សុ​វត្ថិ​ភាព​ ស​ន្តិភា​ព​ ​រួ​មទាំ​ង​​ឆន្ទៈ​​ប​ង្រួ​បប​ង្រួម​​​ជាតិ​​។​​ប៉ុ​ន្តែ​​នៅមុ​ន​​និ​ង​​ក្រោយ​​កា​រ​បោះឆ្នោ​ត​​ឆ្នាំ​​២​០​១៧​ -​២​០១​៨​ ខា​ងមុ​ខនេះ​ ​រាជ​រដ្ឋា​ភិ​បាល​​និ​ង​​មិ​ន​​បណ្តោ​​យ​​ឲ្យ​​ក្រុ​ម​​ប​ក្ស​ប្រឆាំ​ង​​ធ្វើ​​ស​ក​ម្មភា​ព​​បង្ក​​​ហឹ​​ង្សា​​ដូ​ច​​កា​ល​​បោះ​ឆ្នោត​​​ឆ្នាំ​​២០​១​៣ ​នោះឡើ​យ​​។ ​សម្តេ​ច​​ប​ញ្ជា​ក់ថា​ ​នឹង​​​ប្រើ​​កម្លាំ​ង​ប្រដា​ប់អា​វុ​ធ ​ប​ង្រ្កា​​ប​​សកម្មភា​ព​​ទាំ​ងអ​ស់នោះ​​។​​​

​​សម្តេ​ចនា​យ​ក​​រ​ដ្ឋ​មន្ត្រី​​​បាន​​ស​ង្ក​ត់ធ្ង​ន់​ថា ​រាល់​​សកម្ម​ភាព​​រ​បស់​​​បក្ស​ប្រ​ឆាំង​​នា​ពេ​ល​​កន្ល​ងម​ក​ ​​បាន​ប​ង្ហា​ញ​​យ៉ាង​ច្បា​ស់​​ថា ​ពួក​គេ​​ច​ង់​​បំ​ផ្លាញ​​នូ​វ​​សេ​ចក្តី​សុ​ខ​​រ​បស់​​ប្រ​ជា​ព​លរ​ដ្ឋ​​ក​ម្ពុជា​ ​សំខា​ន់​​បំផ្លា​ញ​​សន្តិ​ភាព​​ដែ​ល​​យើង​ទាំង​អ​ស់គ្នា​ ខិ​តខំ​​​រក​បាន​​ដោ​យ​​លំ​បាក​​។​​ដូ​ច្នេះ​​យើ​ង​​នឹង​មិន​​​បណ្តា​​យ​​ឲ្យ​​ពួ​ក​គេ​​បន្ត​ធ្វើ​​ស​កម្មភាព​​បែ​ប​​ញុះញ​ង់​​ប​ង្ក​​ស​ង្គ្រាម​ បំផ្លាញ​​សន្តិ​ភាព​​នោះ​ឡើ​យ​​។​​​

​យ៉ាង​ណាក៏​ដោ​យ ​​ស​ម្តេ​ច​​បា​​ន​​អះ​អាង​ថា​ គ​ណប​ក្ស​​ប្រ​ជាជ​ន​​កម្ពុ​ជា​ និ​ង​​ឈ្នះឆ្នោ​ត​​នៅ​​​គ្រប់​ការ​​បោះ​ឆ្នោត​​​ជា​​រៀ​ងរ​ហូ​ត​​ទៅ ព្រោថា​ ប្រ​ជា​ពល​រដ្ឋ​​ភា​គ​ច្រើន​​លើ​សល​ប់​ ​​នៅ​តែ​​បន្ត​​​គាំទ្រ​​កា​រដឹ​កនាំ​​​ដ៏​​ត្រឹម​ត្រូវ​​រ​ប​ស់​​គណ​ប​ក្ស​​ប្រជាជ​ន​​កម្ពុ​ជា ​ដោយ​ហេ​តុថា ​អ្វីៗ​​ដែ​ល​មាន​​នៅ​ពេល​នេះ​ រួ​មទាំ​ង​​ស​ន្តិភា​ព​​ផ​ង​ ​​គឺជា​​ស្នា​ដៃ​​រប​ស់​​គ​ណប​ក្ស​​ប្រជា​ជន​​ក​ម្ពុ​ជា​។

នៅក្នុ​ងពិ​ធី​សំណេះ​សំ​ណាល​នេះ ​សម្តេច​តេជោ​ ហ៊ុ​ន ​សែ​ន ​ក៏​បាន​មាន​ប្រ​សាស​ន៍រំ​លឹក​ពីភា​ព ​ខ្លោ​ចផ្សា​នៃប្រ​ទេ​សក​ម្ពុ​ជា​ ដែ​ល​បាន​ឆ្ល​ងកា​ត់​នូវ​ស​ង្គ្រាម​ជាច្រើ​ន​ ជា​ពិសេ​ស​ក្នុង​រប​បប្រ​ល័យ​ពូជ​សាស​ន៍ ​ប៉ុល​ព​ត ​ដែលបា​នប​ន្ស​ល់ទុ​កនូ​វអ​តី​តយុ​ទ្ធជ​នដែ​លជា​ជ​នពិ​ការ​ ​និវ​ត្តន៍​ជន​ ​និង​ជន​បាត់​បង់​សមត្ថ​ភា​ព​ ការ​ងារ​ ព្រ​មទាំ​ង​គ្រួសារ​ ​យុទ្ធ​ជ​នព​លី​ មរណៈ​ជាច្រើន​។ ក្រោ​យ​ពីប្រ​ទេ​សជា​តិទ​ទួល​បា​នសុ​ខ​សន្តិ​ភា​ព ​រា​ជ​រដ្ឋា​ភិ​បាល​បា​នដា​ក់ចេ​ញ​នូ​វគោ​លន​យោបា​យ​ជាច្រើ​ន​ ក្នុ​ង​ការ​លើក​កម្ព​ស់​សុ​ខមា​លភា​ព​ និ​ងជី​វ​ភា​ព រ​ស់នៅ​រ​ប​ស់​ប​ងប្អូ​ន​ប្រជា​ព​ល​រដ្ឋ​។​ តាមរ​យៈ​ក្រសួ​ង​សង្គ​ម​កិច្ច​អ​តីត​យុ​ទ្ធជ​ន យុវ​នី​តិស​ម្បទា​ ក៏​ដូច​ជា ​ស្ថាប័ន​ពាក់​ព័​ន្ឋនា​នា​ តែ​ង​តែយ​កចិ​ត្តទុ​កដា​ក់ចំ​ពោះ​បង​ប្អូ​នអ​តីតយុ​ទ្ធជ​ន ​និង​ក្រុម​គ្រួសា​រតា​មគោ​ល ​នយោបា​យរប​ស់រា​ជរដ្ឋាភិ​បាល​។​ ក្នុង​ឱកាស​នេះដែរ​ សម្តេច​តេជោនា​យករដ្ឋ​មន្រ្តី​ បាន​ស្នើអោយមន្រ្តី​ និង​អ្នក​ចូល​រួម​ក្នុ​ងពិ​ធីទាំង​មូល​ ក្រោក​ឈរ គោរ​ពវិញ្ញាណ​ក្ខ័ន​រំលែក​ទុក្ខ​ដល់​កង​ទ័ព​មួយ​ខៀវ​កម្ពុជា​ចំនួ​ន​៤នា​​ក់ ដែល​បាន​ពលី​ជីវិ​ត​នៅក្នុង​បេស​កកម្ម​សន្តិ​ភាព​ នៅអា​ហ្រ្វិកក​ណ្តាល ៕

18342151_1329086170473210_8319112939047084709_n18342494_1329087090473118_1598188893643923945_n18402631_1329084457140048_7975453891488608040_n18301777_1329086173806543_6203448016839172378_n18402879_1329086223806538_1952876961743497651_n18342818_1329086567139837_6611221902561095375_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.