ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្ត​ដឹក​ឈើគ្រ​ញូង​ ​រ​បស់​ចែ​ម៉ាយ​ ជើង​ខ្លាំង​ស្រុក​អន្លង់​វែង​ រួ​ច​ពីខេ​ត្ត​ឧត្តរ​មាន​ជ័យ​ មក​ជាប់​អន្ទាក់​ នៅខេ​ត្តកំ​ពង់​ធំ

ខេត្ត​កំព​ង់ធំ​៖ ​ប​ទ​ល្មើ​ស​ដឹក​ជញ្ជូ​នឈើគ្រ​ញូង​ បាន​ក​ក្រើក​សារ​ជា​ថ្មី​ ឆ្លង​កាត់​ខេត្ត​កំព​ង់​ធំ ​ដោយ​សា​រមា​នភ្លើ​ង​ខៀវ​មួ​យ ​ចំនួ​ន ​ឆ្លៀ​តឳ​កា​ស​ទទួ​ល​លាភ​សក្កា​រៈ​ពីឈ្មួ​ញ​ ក៏​ដូ​ចជា​កា​រ​បណ្តែ​ត​បណ្តោ​យ​ពីសំ​ណា​ក់ស​ម​ត្ថកិ​ច្ច​ជំនា​ញ​ ​បាន​ធ្វើឲ្យ​ ​សក​ម្ម​ភាព​ដឹ​កជ​ញ្ជូ​នដឹក​ជាហូ​រ​ហែរ​ ជា​ពិ​សេស​ ​រថ​យ​ន្ត​ដឹក​បទ​ល្មើ​ស​របស់​លោក​ តឿ​ និ​ង ​ចែ​ ម៉ា​យ​ ដែ​ល​ធ្វើស​ក​ម្ម​ភា​ព​ដឹ​កជ​ញ្ជូ​នស្ទើ​រ​តែជា​រៀង​រា​ល់​យប់​ ​ហើយ​ក៏​ពុំមា​ន​សម​ត្ថ​កិច្ច​ណាប​ង្រ្កា​បបា​ន​ឡើយ​ ​តែ​ទីបំ​ផុ​តរ​ថ​យន្ត​រ​បស់​ ចែ​ម៉ា​យ ​ត្រូ​វបា​ន​ជាប់​អ​ន្ទាក់​រ​បស់​ស​មត្ថ​កិច្ច​  ​ក្រោម​កា​រប​ញ្ជា​ផ្ទាល់​រប​ស់​លោក​ ព្រះ​រា​ជអា​ជ្ញា ​។​

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលបានពីព័ត៌មាន សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏បានដាក់កម្លាំងឃ្លាំមើលរថយន្តមុខសញ្ញា រថយន្តដែលបានដឹកជញ្ជូនបទល្មើសឈើគ្រញូងឆ្លងកាត់ ខេត្តកំពង់ធំ ជាច្រើនថ្ងៃមកហើយ លុះដល់យប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៧ រថយន្តមុខសញ្ញារបស់ថៅកែគ្រញូង ស្រុកអន្លង់វែងបានមកដល់ខេត្តកំពង់ធំ ។

លោក អ៊ិត សុធា បានបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដេញចាប់ថយន្តយ៉ាងប្រផាត់ប្រភីង ពីខេត្តកំពង់ធំ  តែចាប់អត់បាន លោកក៏បានបញ្ជាឲ្យកងរាជអាវុធហត្ថស្រុកបារាយណ៍ ដាក់កម្លាំងស្ទាក់ចាប់ តែរថយន្តដឹកឈើគ្រញូងដឹងថា មានសមត្ថកិច្ចកាក់ខាងមុខ ក៏បានចតរថយន្ត ហើយចុះរត់ចោលរថយន្តបាត់ ទើសមត្ថកិច្ច កងរាជអាវុធហត្ថស្រុកបារាយណ៍ចាប់បាន រថយន្តបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-4011 ពណ៌ខ្មៅ  ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វេលាម៉ោង ៩,៤៥នាទី ដែលដឹកឈើគ្រញូងពេញទាល់ដំបូល  ក្រោយពីចាប់បានក៏បាននាំយករថយន្ត នឹងវត្ថុតាង មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្ម  រងចាំវាស់វែង ចំនែកឈើគ្រញូងទាំងអស់នៅមិនទាន់ដឹងចំនួននៅឡើយទេ ដោយសារតែសមត្ថកិច្ចមេព្រៃកំពុងជាប់ភារកិច្ច ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ថៅកែឈើគ្រញូង ត្រូវបានគេសង្ស័យថា ជារបស់លោក ស្រី ឃ្វៀង ធីម៉ាយ ហៅ ម៉ាយ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លែង ស្រុកអន្លង់វែង ខេត្តឧត្តមមានជ័យ ដែលជាឈ្មួញដឹកឈើគ្រញូងយ៉ាងសកម្ម ឆ្លងកាត់ខេត្តសៀមរាប កំពង់ធំ  ដោយមានអ្នករត់ការផ្លូវឈ្មោះ យឹម ភ័ណ្ឌ និង ឈ្មោះ សារឿន រស់នៅបញ្ញាជី តែថ្ងៃនេះអស់រិទ្ធទើបជាប់អន្ទាក់សមត្ថកិច្ច ។

តាមប្រភពព័ត៌មានបានបន្តថា លោក ស្រី ឃ្វៀង ធីម៉ាយ ជាឈ្មួញឈើគ្រញូងដ៏ល្បីឈ្មោះ ពោពេញទៅ​ដោយអំណាចបានមកបទល្មើស ដោយពុំមាននណាម្នាក់ ហ៊ានប៉ះពាល់នៅស្រុកអន្លង់វែង ដោយសារតែគេដឹងថា មានអ្នកតូច អ្នកធំ ឃុបឃិតប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើ គ្រញូង កក្រើកដីតែពុំត្រូវបានបង្រ្កាបនោះឡើយ សូម្បីតែមេព្រៃ សមត្ថកិច្ចក៏ត្រូវបានគេសង្ស័យថា ប្រហែលជាត្រូវថ្នាំ សណ្តំអស់ហើយទើបការដឹកជញ្ជូនបានដោយរលូនជាប្រចាំ  ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចខេត្តកំពង់ធំ៕

IMG_6163IMG_6155IMG_6151

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.