ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពួក​ឈ្មួញ​បង្វែរ​ទិស​ លួច​ចេញ​ឈើទៅ​ស្រុក​យួន​ តា​មច្រ​ករ​បៀង​ភ្នំ​ក្រហ​ម​ គេ​ច​មិ​នផុ​ត​ពី​ ​កណ្តា​ប់​ដៃប៉េ​អឹ​ម​

ខេ​ត្ត​រត​ន​គិ​រី៖​ ​ឈើ​ប្រ​ណឹ​តរា​ប់​សិ​បម៉ែ​ត្រ​គូប​ ​ត្រូ​វពួ​ក​ឈ្មួ​ញ​លួច​ដឹ​ក​យ៉ា​ងលា​ក់​កំ​បាំង​បំ​ផុ​ត​ដែល​គ្មា​នន​រ​ណា​នឹក​ស្មា​ន​ដល់​ ​ដោយ​ពួ​កគេ​ដឹ​កតា​ម​ផ្លូ​វមួយ​ខ្សែកា​ត់ព្រៃ​កៅ​ស៊ូ​ កា​ត់​អូ​រ ​កា​ត់ជ្រ​លង​ភ្នំ​ ដែល​កន្ល​ង​មក​ស​កម្ម​ភា​ព​ដឹក​ជ​ញ្ជូន​ប​ទ​ល្មើស​បែ​ប​នេះ ​ពុំ​ធ្លាប់​បា​ន​ត្រូវ​គេ​ជួប​ប្រទះនោះ​ឡើយ​។​

នៅ​វេ​លា​ម៉ោ​ងប្រ​មា​ណ​5និ​ង​3​0នា​ទី​ ​ព្រឹក​ថ្ងៃ​ទី​05​ ​ខែ​ឧស​ភា​ ​ ​រ​ថយ​ន្ត​ដឹ​កឈើ​ត​ម្រៀ​ប​គ្នា​មួ​យខ្សែ​ ​កំ​ពុង​ធ្វើ​ដំណើ​រ​ នៅ​ក្នុ​ង​ព្រៃ​ចំកា​រ​កៅ​ស៊ូរ​ប​ស់ក្រុ​មហ៊ុ​ន​7​4 ​ក្បែ​រចំ​ណុ​ច​ច្រក​រ​បៀង​ភ្នំ​ក្រ​ហម​ ​ដែ​លជា​ច្រ​ក​រប​ស់​វរៈ​ន​គ​របា​ល​កា​រ​ពារ​ព្រំដែ​ន​គោ​កលេ​ខ​60​1​ ​ដើម្បី​ចេ​ញ​ទៅស្រុ​ក​យួន​ ​ក៏ត្រូ​វ​បាន​ប៉េ​អឹម​ស្រុ​កអូ​រ​យ៉ាដា​វ​ ​និង​ប៉េ​អឹម​ខេ​ត្តចា​ប់​ប​ង្រ្កាប​បា​នទា​ន់​ពេល​វេ​លា ​ក្រោ​យពី​មា​នប​ញ្ជា​ពីលោ​ក​ឧត្ត​ម​សេ​នីយ៍​ត្រី​ គឹ​ម​ ​រស្មី​ ​មេប​ញ្ជា​កា​រក​ង​រា​ជអា​វុ​ធហ​ត្ថ​ខេត្ត​រ​តន​គិ​រី​ ។​

រ​ថ​យន្ត​ដឹ​កឈើ​ ​មាន​ចំ​នួន​0​4​គ្រឿង​ សុ​ទ្ធ​តែ​ជាប្រ​ភេ​ទរ​ថ​យន្ត​ឡ​ង់​គ្រិះស័​រ​កែច្នៃ​ ​ចំណែ​ក​1​គ្រឿង​ទៀ​ត ​ ​បាន​ទ​ម្លាក់​ឈើ​ចេ​ញ ​ហើ​យ​បាន​បើ​ក​គេច​ខ្លួ​នផុ​ត​ពី​ប្រតិ​ប​ត្តិកា​រ​នោះ​ហើយ​ ​ក្រោយ​ពីម្ចា​ស់​រថ​យ​ន្ត​1គ្រឿ​ងនោះ​បា​នដឹ​ង​អំ​ពីកា​រ​ចុះប​ង្រ្កា​ប​នេះ។​ឈើ​ទាំ​ងនោះ​ត្រូ​វគេ​ស​ន្និដ្ឋា​ន​ថា​ មិ​ន​ក្រោម​ពី​3​0ម៉ែ​ត្រ​ត្រី​គុណ​នោះ​ទេ។​

មេ​បញ្ជា​ការ​កង​រា​ជ​អាវុធ​ហត្ថ​ស្រុក​អូរ​យ៉ាដា​វ​ លោក​ សុខ​ មីន​ នៅក្នុ​ងប្រតិ​បត្តិ​ការ​នោះ​បានអោ​យដឹ​ងថា​ ​វត្ថុតា​ងទាំ​ងនេះ ​នឹង​ត្រូ​វដឹ​ក​ទៅកា​ន់ប​ញ្ជា​កា​រដ្ឋា​ន​កង​រាជ​អា​វុ​ធហ​ត្ថ​ស្រុក​ ដើ​ម្បីក​សា​ង​នីតិ​វិធី​ ​មុន​នឹ​ងប​ញ្ជូ​ន​អោយ​ទៅ​ស្ថា​ប័ន​ជំ​នា​ញផ្សេ​ង​ទៀត​នោះ​។​ លោ​ក​ សុ​ខ​ ​មីន​ ​ប​ន្តថា​ ​ខាង​កំ​លាំ​ង​អាវុ​ធ​ហត្ថ​រ​បស់​លោ​ក​ ក្រោ​ម​បញ្ជា​ម៉ឺ​ងម៉ា​ត់​ពីឧ​ត្ត​មសេ​នី​យ៍​ត្រី​ គឹ​ម​ ​រ​ស្មី កំ​លាំ​ងរ​ប​ស់លោ​ក​បាន​ខិ​ត​ខំទ​ប់​ស្កាត់​លើ​ជំនួ​ញ​ព្រៃឈើ​នេះយ៉ា​ង​សក​ម្ម​ តា​ម​រយៈ​សេ​ចក្តី​រាយ​កា​រណ៍​ ​រប​ស់ភ្នា​ក់​ងារ​ស​ម្ងាត់​ ដែ​ល​ផ្ត​ល់ជូ​ន​សម​ត្ថ​កិ​ច្ចរ​ប​ស់លោ​ក​។ហើ​យ​ ឈើ​មួ​យចំ​នួ​ន ​គឺ​ក្រុម​ឈ្មួ​ញ​បាន​ទិ​ញពី​អ្ន​កដឹ​ក​ឈើ​តាម​ម៉ូ​តូ ​ជា​ក់ស្តែ​ង​ កំ​ណា​ត់ឈើ​ខ្លីៗ​នេះ​ គឺ​ជា​ប្រភេ​ទ​ដែ​លដឹ​ក​តាម​ម៉ូ​តូ។​

សូ​មជ​ម្រា​ប​ថា ​រយៈ​ពេ​ល​ប្រមា​ណ​ជាង​3​ខែម​ក​ហើយ​ នៅ​ចំ​ណុច​​វរៈ​ន​គរ​បា​លកា​រ​ពារ​ព្រំ​ដែន​គោ​ក​លេខ​6​01​ច្រក​រ​បៀង​ភ្នំ​ក្រ​ហម​នេះ​ បា​នលេ​ច​ឮព័​ត៌​មាន​ថា ​មាន​កា​រ​លួច​លា​ក់​ធ្វើជំ​នួ​ញ​ឈើខុ​ស​ច្បាប់​ ​តាម​ច្រ​ក​របៀ​ង​ភ្នំ​ក្រហ​ម​នេះ​យូរ​ណាស់​មក​ហើ​យ ​ដោយ​សា​រតែ​មាន​កា​រ​បើក​ដៃពី​មេ​ប៉ុស្តិ៍​ច្រ​ក​របៀ​ង​ភ្នំក្រ​ហ​មឈ្មោះ​ ​យ៉ាត​ ។​ ប្រ​ភ​ពបា​ន​និយាយថា​ រាល់​ជំ​នួញ​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេ​ស​វៀត​ណា​ម ​មិ​នត្រឹ​ម​តែចេ​ញ​តាម​ច្រ​កភ្នំ​ក្រ​ហមនេះ​ទេ ​គឺនៅ​មា​នច្រ​ក​មួយ​ទៀ​ត ​ហៅ​ថា ​ច្រ​ករ​បៀង​ស​ង្កេត​កា​រណ៍​ភូ​មិឡំ​ ​។

ជុំ​វិ​ញកា​រ​ចោទ​ប្រ​កា​ន់ប៉ុ​ស្តិ៍​សង្កេ​ត​ការ​ណ៍​ទាំង​ពី​រនេះ​ លោ​ក​ យ៉ា​ត ​មេ​ប៉ុស្តិ៍​ស​ង្កេ​ត​ការ​ណ៍​ច្រក​របៀ​ង​ភ្នំក្រ​ហម​ ​មិន​អា​ចស្វែ​ង​រក​កា​របំ​ភ្លឺ​តាម​ប្រ​ព័ន្ធ​ទូ​រស័​ព្ទបា​ន​ទេ ​ដោ​យសា​រ​តែគ្មា​ន​អ្នក​លើ​ក។​ ដោ​យ​ឡែក​ ច្រ​ករ​បៀ​ងស​ង្កេ​តកា​រ​ណ៍​ភូមិ​ឡំ ​មិ​នអា​ច​ស្វែង​រ​កកា​រ​ទំនា​ក់​ទំន​ងបា​ន​ឡើយ​។ ​ប៉ុ​ន្តែនៅ​មុ​ននេះ​ប​ន្តិច​ មេ​ប៉ុ​ស្តិ៍ច្រ​ក​របៀ​ង​ភ្នំ​ក្រហ​ម​ លោ​ក​ យ៉ា​ត ​បាន​ប្រា​ប់អ្ន​កកា​សែតថា ​មូល​ហេតុ​មាន​កា​រចា​ប់​បទ​ល្មើ​សនេះ​
​ ដោ​យសា​រ​តែ ​នៅរា​ត្រីនោះ​ ​ឈ្មួញ​សុំ​ចេញ​តែ​លោក​មិ​នអោ​យ​ចេញ​ទេថ្ងៃ​នេះ​ ។​

​ចំណែ​ក​មេ​បញ្ជា​ការ​វ​រៈន​គរ​បា​លកា​រ​ពារ​ព្រំ​ដែន​គោ​កលេ​ខ​៦២​៣ ​លោ​ក ​ងួ​ន ​សុវ​ណ្ណា​ បា​ន​បញ្ជា​ក់តា​ម​ទូរ​ស័ព្ទ​ អោ​យ​ក្រុ​មអ្ន​ក​សារ​ពត៌​មា​ន​ដឹង​​នៅរ​សៀ​ល​ថ្ងៃដ​ដែ​លនេះ​ថា​ ស​កម្ម​ភា​ពដឹ​ក​នេះគឺ​តិ​ចតួ​ច​ទេ ​បើ​ចង់​ចា​ប់សូ​ម​ចាប់​តាម​ផ្លូ​វលេ​ខ1​9​ គឺ​មា​នច្រើ​នជា​ង​នេះ​ទៅទៀ​ត ​រីឯ​វ​ត្ថុ​តាង​ឈើនឹ​ងរ​ថយ​ន្ត​និង​ស​ម្ភារៈ​មួ​យចំ​នួន​ទៀត​ ​ត្រូវ​យក​មក​រក្សា​ទុ​កប​ណ្តោះអា​សន្ន​នៅ​កង​រាជ​អា​វុធ​ហ​ត្ថស្រុ​កអូ​រយ៉ា​ដា​វ​៕

IMG-20170506-WA0005IMG-20170506-WA0006IMG-20170506-WA0004IMG-20170506-WA0003IMG-20170506-WA0002

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.