ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មនុស្ស​​ប្រភេទ​​ណា ​​ដែ​ល​​មិ​នត្រូ​វ​​​ប្រើ ​​​វិធី​​​កោស​ខ្យ​ល់​​ ​ស​ម្រាប់​​​កា​រព្យា​បា​ល​​?

​​វិ​ធី​​កោ​ស​ខ្យល់​​ ​ដើ​ម្បី​​ព្យា​បាល​​​ជម្ងឺ​​​ ដែ​ល​​ពេ​ញ​និយ​ម​​នៅ​​​ស្រុ​ក​​ខ្មែ​រ​ ​​និ​ង​​តំ​​ប​​​​ន់​​អាស៊ី​​​ ត្រូ​វ​បាន​​គេ​​​ដឹង​ថា​​ ​​មាន​​​ដើម​កំណើ​ត​​ពី​​ប្រ​ទេ​ស​​ចិ​ន​​​ ដែល​មាន​​ពា​ក្យ​​ថា​ «​刮​痧 ​(G​u​a ​Sh​a)​ ​» ​។ ​ពាក្យ​ ​«刮​痧​» ​ផ្សំ​​ឡើ​ង​​ពី​​អ​ក្សរ​ ​«刮​»​ និ​ង​ «​痧​» ​ដែ​ល​​ពា​ក្យ ​«​刮 ​(​Gu​a​)»​ ប្រែ​​​បាន​​​ថា «​​​កោស​​»​ ​និង​ «​痧​ (​Sh​a​)»​ ​ប្រែ​​បា​ន​​ថា ​«​​ខ្សា​ច់​​»​​។​ ​ជាកា​រ​​ពិ​ត ​痧 ​ត្រូ​វ​​ស​រសេ​រ​ថា ​沙​ ដែ​ល​​មា​ន​ន័យ​ថា​​ខ្សា​ច់​ដែ​ល​​យើ​ង​​មើល​ឃើ​ញ​​នៅ​​មា​ត់​សមុ​ទ្រ​​នោះ​ឯង​ ​ប៉ុន្តែ​​ត្រូ​វ​​ភា​សា​​ចិ​ន​​អ​ភិវ​ឌ្ឍ​​ម​ក​ជា ​痧​ ស​ម្រាប់​​ប្រើ​​​នៅក្នុ​ង​​​ភាសា​​ពេ​ទ្យ​​វិ​ញ​​។​ ​Sh​a ​(​痧​) ​គឺ​ជា​​គ្រាប់​​​តូច​ៗ​​ព​ណ៌​​ក្រ​ហ​ម​​នៅ​លើ​​ស្បែក ​​បន្ទាប់​ពី​​យើង​​ធ្វើ​ការ​​កោស​​នៅលើ​​ស្បែ​ក​​។​​​

​ទោះជា​យ៉ាងណា អ្វីដែល​គួរ​ចាប់អារម្មណ៍​ថា​ ​តើ​មនុស្ស​ប្រភេទ​ណា​ មិនគួរ​នឹង​ប្រើ​វិធី​កោសខ្យល់​នេះ​ សម្រាប់​ការព្យាបាល​?

១. កុមារ​៖​បញ្ហា​នេះ​ភាគច្រើន​កើតឡើង​ចំពោះ​ម្ដាយ​វ័យក្មេង​ដែល​នៅ​ឆ្ងាយ​ពី​ពេទ្យ ឬ​នៅតាម​ទីជនបទ ពួកគាត់​មានគំនិត​បែប​បុរាណ ដោយ​យល់ថា​ការ​កោសខ្យល់​ឱ្យ​កុមារ គឺ​ដូចនឹង​មនុស្ស​ធំ​ដែរ មិន​ប៉ះពាល់​អី​ទេ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ការ​កោសខ្យល់​ទៅលើ​រា​ង្គ​កាយ​របស់​កុមារ​មាន​ផល​អវិជ្ជមាន​ជាច្រើន​វិញ​ទេ​។​
​អ្នកដឹង​ហើយ​ថា​កូនក្មេង គឺមាន​ស្បែក​ទន់ខ្សោយ​ណាស់ ប៉ះ​មេរោគ​បន្តិច​មិនបាន​ផង ឆាប់​កន្ទួល​រមាស់ ឆាប់​ឆ្លង​នូវ​បាក់តេរី​ផ្សេងៗ​យ៉ាង​ងាយ​។ ម្យ៉ាងទៀត​ចលនា​ឈាម​របស់​កុមារ​ងាយ​រង​នូវ​សម្ពាធ​យ៉ាងខ្លាំង​នៅពេល​កុមារ​ទទួលរង​នូវ​ការ​កោសខ្យល់​។​

២. ស្ត្រី​មាន​ផ្ទៃពោះ​
​អ្នក​ត្រូវ​ចាំ​ថា ក្នុង​កាលៈទេសៈ​ណា​ក៏​មិនត្រូវ​កោសខ្យល់​ដែរ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​។​

៣. មនុស្ស​ដែលមាន​ជំងឺ​បេះដូង​
​អ្នក​ដែលមាន​ជំងឺ​បេះដូង គឺ​ត្រូវ​ហាម​ជាដាច់ខាត​ក្នុងការ​កោសខ្យល់​នេះ​។ បើ​យោងតាម​ក្រុមគ្រូពេទ្យ​ពេទ្យ​បុរាណ​ថា ចលនា និង​ចង្វាក់បេះដូង​នឹងធ្វើ​បង្ករ​ឱ្យមាន​ការ​រលាក​។ ការ​កោសខ្យល់​នឹងធ្វើ​ឱ្យមាន​ការវាយប្រហា​រ​ដល់​បេះដូង​ជាថ្មី​ម្ដងទៀត នោះ​គឺជា​រឿង​ដែល​គ្រោះថ្នាក់​បំផុត អាច​ដល់​ការពិការ ឬ​បាត់​បង់ជីវិត​។​

៤. មនុស្ស​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់​
​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​មានន័យថា​សរសៃឈាម​រីក​ធំ​ដែរ​នៅពេល​ធ្វើការ​កោសខ្យល់​នោះ​។ ហើយ​ការ​កោស​នេះ​អាចធ្វើ​អ្នកជំងឺ​វៀច​មុខ​វៀច​មាត់ និង​ងងឹតភ្នែក​។​
​នៅពេល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ អ្នកជំងឺ​គួរតែ​គេង​ចុះ​ឱ្យ​ត្រង់​ដើម្បី​សម្រាក និង​ញ៉ាំ​នូវ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម​ជាបន្ទាន់​។ កុំ​ចាប់​សរសៃ ឬ​កោសខ្យល់​ឱ្យសោះ​។​

៥. អ្នក​ដែលមាន​ជំងឺ​ស្បែក ឬ​របួស​រោគ​សើ​ស្បែក​
​នេះ​ក៏​ជា​បញ្ហា​ធំ​ផងដែរ ព្រោះ​ពេល​អ្នកមាន​បញ្ហា​នៅលើ​ស្បែក ហើយ​អ្នក​នៅ​បង្ខំ​ធ្វើការ​កោសខ្យល់​ទៀត​នោះ អ្នកនឹង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា អា​ឡែ​រ​ហ្ស៊ី​ស្បែក និង​ងាយ​ឱ្យ​អ្នក​ឆ្លង​មេរោគ​យ៉ាង​លឿន​បំផុត​។​

៦. អ្នក​ដែល​ឈឺ​កញ្ចឹងក និង​ស្មា​
​ការឈឺ​កញ្ចឹងក និង​ស្មា​អាច​បង្ករ​ឡើង​ដោយសារតែ​ការ​គេង​ដោយ​ប្រើ​ខ្នើយកើយ​នឹង​ខ្ពស់​ពេក ការ​គេង​ដែលមាន​ឥរិយាបថ​មិន​ត្រឹមត្រូវ នោះ​ធ្វើឱ្យ​សរសៃឈាម​ឡើង​ដុំ និង​កកស្ទះ​។ ដូចនេះ​ការ​កោសខ្យល់​អាច​បង្ករ​ឱ្យ​មានការ​ហូរឈាម​នៅក្រោម​ស្បែក​៕

g-kjol1-500x376g-klol-500x332

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.