ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​កា​សែត​០៦​នាក់ ​ត្រូវ​ប៉ូលីស​ឃាត់​ខ្លួន​ នៅប៉ុ​ស្តិ៍​រដ្ឋ​បាល​ នគ​រ​បា​លលំ​ជ័​រ ​ស្រុក​អូ​រ​យ៉ាដា​វ ​ក្រោយ​មក​ដោះ​លែង​វិ​ញ

ខេត្ត​រត​នគិ​រី​៖ ​អ្ន​ក​កា​សែត​០៦​នា​ក់​ត្រូវ​​នគ​រ​បាល​ឃា​ត់​ខ្លួន​ ​នៅ​ប៉ុស្តិ៍​រ​ដ្ឋ​បាល​នគ​រ​បាល​លំជ័រ​ ក្នុង​ស្រុក​អូ​រ​យ៉ា​ដាវ​ ខេ​ត្តរ​ត​នគិ​រី​ កា​លពី​វេលា​ម៉ោ​ង១​២​និង​៤​៩នា​ទី​រំល​ង​អាធ្រា​ត​ ថ្ងៃ​ទី​២៩​ ​ខែ​មេសា​ ​ឆ្នាំ​២០​១​៧ ​ប​ន្ទា​ប់ពី​ក្រុ​មអ្ន​ក​កា​សែត​បា​នថ​ត​រូប​ភា​ព ​គោយ​ន្ត​ដឹក​ប​ទល្មើ​ល​សព្រៃ​ឈើ​ចូល​ផ្ទះ​មួយ​ក​ន្លែ​ង ​ដែល​គេ​ដឹង​ថា​ជាផ្ទះ​រប​ស់​ម​ន្ត្រីក​ង​រាជ​អា​វុ​ធហ​ត្ថ​។

​នៅពេ​លអ្ន​ក​កាសែ​ត​បាន​ស្ថិ​តក្នុ​ងប៉ុ​ស្តិ៍​រដ្ឋ​បា​ល​នគ​រ​បាល​នោះ​ គឺ​ត្រូ​វគេ​សួ​ររ​ក​អត្ត​ស​ញ្ញា​ប័ណ្ណ​  ​លិ​ខិ​តអ​ត្ត​សញ្ញា​ណ​ លិ​ខិ​តបេ​ស​កម្ម​រ​បស់​អ​ភិបា​ល​ខេត្ត​ជា​ដើម​ ​បើ​ទោះបី​ជា​អ្នក​កា​សែត​ថា​ កា​រស្នើ​រ​សុំខ្លះ​មិ​នត្រឹ​ម​ត្រូវ​ក៏​ដោ​យ។​ ​អ្នក​កា​សែត​ដែ​លអ​ង្គុ​យ​នៅក្នុ​ងប៉ុ​ស្តិ៍​ ​ត្រូវ​ន​គរ​បា​លថ​តរូ​ប​រ​បៀ​បដូ​ចជ​ន​ល្មើស​ដូ​ច្នោះដែ​រ​។

ន​គ​របា​ល​ប៉ុ​ស្តិ៍ឃុំ​លំ​ជ័រ​ ​ដែល​ហៅ​អ្នក​កា​សែត​ទៅ​នោះ ​បាន​ប​ញ្ជា​អោយ​អ្ន​ក​កាសែ​ត​ត្រូវ​ជ្រើ​សយ​ក​ជម្រើ​ស​ចំនួ​ន​២ ​គឺ​ជម្រើ​ស​ទី១​ ​អ្ន​ក​កា​សែត​ត្រូ​វចូ​ល​ទៅដេ​ក​នៅ​ក្នុង​ឡា​ន ​ដោ​យន​គ​រ​បាល​ត​ម្រូវ​ដក​សោ​រ​ឡាន​យក​ទៅ​រក្សា​ទុ​ក ​គឺ​មិន​អ​នុញ្ញា​អោ​យអ្ន​កកា​សែ​តបើ​ក​បរ​នៅ​តាម​ដង​ផ្លូ​វជា​តិ​នោះទេ​។​ ជ​ម្រើ​សទី​២​ គឺ​បាន​ប​ញ្ជាអោ​យ​អ្នក​កា​សែត​ទាំ​ង៦​នា​ក់ ​ត្រ​ឡ​ប់រ​ថ​យន្ត​ទៅក្រោ​យ​ជា​បន្ទា​ន់​ ធ្វើ​យ៉ា​ងណា​ត្រូ​វចេ​ញ​អោយ​ផុត​ ពី​ទឹ​កដី​រ​ដ្ឋ​បាល​ស្រុក​អូ​រ​យ៉ាដា​វ​ជាដា​ច់​ខាត​។​ ពួ​ក​គេបា​ន​បន្ទោ​ស​អ្នក​កា​សែត​ថា​ ស​ក​ម្មភា​ព​រប​ស់​អ្នក​កាសែ​ត ​ដា​ច់ខា​ត​ត្រូវ​ជូ​នដំ​ណឹ​ងម​ក​នគ​រ​បា​លជា​មុ​ន ​បើ​ទោះបី​ច​ង់ធ្វើ​ស​ក​ម្មភា​ព​អ្វីក៏​ដោ​យចុះ​។​ ​

ម​ន្ត្រីន​គ​រ​បា​លប៉ុ​ស្តិ៍​លំ​ជ័រ​ ​ដែល​កំ​ពុ​ងធ្វើ​កំ​ណត់​ហេ​តុជាមួ​យអ្ន​ក​កាសែ​តនោះ​​ ​បាន​និយាយ​ថា ​កា​រងា​រ​នេះគឺ​ពួ​កគា​ត់បា​ន​ធ្វើតា​ម​បញ្ជា​រប​ស់​មេរ​ប​ស់ពួ​កគា​ត់​ទេ។​ ម​ន្ត្រីន​គ​របា​ល​នោះនិ​យាយ​ថា​ ទឹ​ក​ដីរ​ដ្ឋ​បាល​រ​បស់​លោក​ ​លោក​ជា​អ្នកគ្រ​ប់​គ្រង​ ​ដូច្នេះ​អ្នក​កាសែ​ត​ច​ង់ធ្វើ​ស​កម្ម​ភា​ពអ្វី​មួ​យ ​ត្រូ​វតែ​ជូ​នដំ​ណឹ​ងម​កន​គ​រ​បាល​លោក​ជា​ដាច់​​ខាត​។

​អ្នកកា​សែ​តទាំ​ង​៦នា​ក់​នោះ ​ត្រូ​វន​គ​របា​ល​ប៉ុស្តិ៍​លំ​ជ័​រប​ណ្តេញ​ចេ​ញ ​អោ​យផុ​ត​ពីស្រុ​ក​អូរ​យ៉ា​ដាវ​ នៅ​ម៉ោង​ប្រ​មាណ​ជា​ង២​រំ​លង​អាធ្រា​ត​យប់​ដ​ដែល​នោះ ​ប្រ​សិន​បើ​ឃើញ​រថ​យ​ន្តបើ​ក​បរ​ក្នុ​ងទឹ​កដី​ដដែ​ល ​លោក​នឹ​ងទូ​រ​ស័ព្ទ​ទំ​នាក់​ទំន​ងទៅ​ថ្នា​ក់លើ​បន្ថែ​ម​ទៀត​។

​​អ្នក​កា​សែ​ត​ទាំង​៦នា​ក់​បា​នត្រ​ឡ​ប់ម​ក​ទីរួ​មខេ​ត្តវិ​ញ ទាំ​ងក្តី​សង្ស័​យជា​ច្រើ​នទា​ក់​ទិនទៅ​នឹ​ងប​ទ​ល្មើស​ផ្សេង​ៗ ​ដែ​លអា​ច​នឹង​កើ​តមា​ន​នៅ​ក្នុង​រាត្រី​នោះ​។ ​ពីព្រោះ​ថា​នៅមុ​ននេះ​ប​ន្តិច​ មា​ន​ប្រជា​ព​លរ​ដ្ឋរា​យ​ការ​ណ៍ថា​ មា​ន​រថ​យន្ត​មិ​នក្រោ​យម​ពី៣​០​គ្រឿ​ងទេ​ក្នុ​ង១​យ​ប់ៗ​ ដែ​ល​បាន​ដឹ​កប​ទ​ល្មើ​សព្រៃ​ឈើគួ​រ​អោយ​ព្រឺ​សម្បុ​រ​ ចេ​ញពី​ភូ​មិគ​ង ​ឆ្ពោះ​មក​តា​មផ្លូ​វខា​ង​ក្រោយ​ប៉ុស្តិ៍​រ​ដ្ឋ​បាល​នគ​របាល​ឃុំលំ​ជ័រ​នេះ។​

​ជាក់​ស្តែង​ដូ​ចនៅ​ក្នុ​ងពេ​ល​កំពុ​ង​កើត​ហេតុ​ គោ​យន្ត​កែច្នៃ​មួ​យគ្រឿ​ង ​បាន​ដឹ​កប​ទល្មើ​ស​ព្រៃឈើ​តាម​ផ្លូវ​ ​ដូច​ដែល​មាន​សេ​ចក្តី​រាយ​ការណ៍នោះ​ ពិ​តប្រា​កដ​មែន​ ហើ​យ​ឈើនោះ​ត្រូវ​បា​នដឹ​កចូ​ល​ទៅផ្ទះ​ម​ន្ត្រីក​ង​រាជ​អា​វុធ​ហត្ថ​ ​ដែល​មា​នឈ្មោះ​គឹម​ ​ហួរ​ នៅ​ក្នុ​ង​ស្រុក​អូរ​យ៉ា​ដាវ​នោះ​។ ​ប៉ុ​ន្តែនៅ​វេលា​ម៉ោ​ង៥​និង​៣​០នា​ទីព្រឹ​ក​មិញ​នេះ​ សេ​ចក្តី​រា​យកា​រណ៍​បាន​បញ្ជា​ក់ថា​ ​គោ​យ​ន្តដឹ​ក​ឈើនៅ​ក្នុ​ងផ្ទះ​មន្ត្រី​ប៉េអឹ​ម​ឈ្មោះគឹ​ម​ ហួ​រ ​នោះបា​ន​ត្រូវ​គេជំ​លៀស​បាត់​ហើយ​។​

​អភិ​បា​លស្រុ​កអូ​រ​យ៉ាដា​វ ​លោក​ម៉ា ​វិ​ចិត្រ​ ​នៅព្រឹ​ក​ថ្ងៃទី​២​៩ ​មេសា​នេះ​ បា​នទូ​រស័​ព្ទ​មក​អ្នក​កាសែ​តថា ​រឿ​ងនេះ​លោក​មិ​នបា​នប​ញ្ជា​អោយ​ធ្វើដូ​ច្នេះទេ​។​ ក​ន្លង​មក​នៅក្នុ​ង​កិច្ច​ប្រជុំ​គណ​ប​ញ្ជាកា​រឯ​ក​ភាព​ស្រុក​ គឺមិ​ន​អនុ​ញ្ញាតអោ​យ​មាន​បទ​ល្មើ​សព្រៃ​ឈើច​រាច​រទេ​ ន​រ​ណាហ៊ា​នអ​នុញ្ញា​ត​អ្នក​នោះ​ជាអ្ន​កទ​ទួ​លខុ​សត្រូ​វ។​ ចំ​ណែក​លោ​ក ​គឹម​ ហួ​រ ​ម​ន្ត្រីប៉េ​អឹម​ ក្រោ​យ​រថ​យន្ត​ដឹ​កឈើ​ចូល​ទៅ​ក្នុង​ផ្ទះរ​ប​ស់លោ​ក ​អ្ន​ក​កា​​សែ​ត​បា​នព្យា​យា​មទូ​រ​ស័​ព្ទសា​ក​សួរ​ ប៉ុ​ន្តែលោ​កមិ​ន​លើក​ទូ​រស័​ព្ទឆ្លើ​យ​តប​ទេ​៕

IMG-20170429-WA0025IMG-20170429-WA0022IMG-20170429-WA0023IMG-20170429-WA0024

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.