ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មោះ​ ជិ ​ទុន​ ​មេកា​រ​សន្តិ​សុ​ខ ​ប្រ​ចាំនៅ​កា​ស៊ីណូ​ហា​ឡិក​ ​នឹង​កំ​ពង់​ផែ ​លោ​ក​ឧក​ញ៉ា ​លី​ យុ​ង​ផាត់​ ​បាន​រំលោ​ភ​យក​ដី ​ពី​ឈ្មោះយួ​ន​ឈី​វ​ ដែ​ល​បាន​កា​ន់កា​ប់​ យូ​រ​យាម​កហើ​យ

កោះ​កុ​ង​ ៖​លោក​ ​យួន​ ឈី​វ​ ភ្នា​ក់​ងារ​យ​កព​ត័មា​ន​កាសែ​ត​ថ្ងៃនេះ​ ​និង​គេ​ហទំ​ព័​រស​ម្លេ​ង​សច្ចៈ​បាន​ឲ្យ​ដឹង​ថា​ អ្ន​ក​មាន​លុ​យមា​ន​អំណា​ច​ម្នាក់​ឈ្មោះ​ ជិ​ ទុ​ន​ ដែ​ល​ជា​មេកា​រ​សន្តិ​សុ​ខប្រ​ចាំ​នៅកា​ស៊ី​ណូហា​ឡិ​កនឹ​ង​នៅកំ​ព​ង់​ផែ ​រ​បស់​ ​លោក​ឧ​កញ៉ា​ ​លី ​យុ​ងផា​ត់​ ​​បា​នម​ក​រំលោ​ភ​យក​ដី​ទាំង​ភ្នែ​កស្រ​ស់​ ក្រោ​យ​ផ្ទះរ​ប​ស់លោ​ក​ដែល​បា​នរ​ស់​នៅស​ព្វ​ថ្ងៃ ​ដែ​លដី​នេះ​ជាដី​ក​ម្មសិ​ទ្ធ​ស្រប​ច្បា​ប់រ​បស់​លោ​ក។​

​​ដីដែ​ល​ឈ្មោះ ​ជិ ​ទុ​ន ​រំ​លោភ​យ​កនោះ​ ​មាន​ក្បា​លដី​ទ​ទឹង​8​,ម៉ែ​ត្រ​50​នឹ​ងប​ណ្ដោ​យ3​0​ម៉ែត្រ​ ​ ​ស្ថិត​នៅ​ក្នុង​ភូ​មិស្រែ​អំបិ​ល​ ឃុំ​ស្រែ​អំបិ​ល​ ស្រុ​ក​ស្រែអំ​បិ​ល ​ខេ​ត្តកោះ​កុង​​ដែល​លោ​កយួ​ន​ឈី​វបា​ន​កាន់​កា​ប់​ទាំង​ពីឆ្នាំ​1​99​5​មក​ម្លេះ ​ហើ​យដី​នោះ​លោក​យួ​នឈី​វ​បាន​ធ្វើ​លិខិ​ត​កាន់​កា​ប់ដី​នៅ​ឆ្នាំ2​0​03​ មា​ន​មេភូ​មិទ​ទួ​លស្គា​ល់​ ​ហើយ​មា​ន ​មេ​ឃុំទ​ទួ​លស្គា​ល់ចុះ​ក្បា​ល​ដីលេ​ខ ​1​71​/ម​-​ស-​ប​ ហើ​យនឹ​ង​មាន​ភូ​មិបា​លស្រុ​ក​ទទួ​ល​ស្គាល់​ចុះលេ​ខ​ 0​9​7/​0​3 ​ឆ្នាំ2​0​03​។

​លោក​យួន​ឈី​វ​បាន​ឲ្យដឹ​ង​បន្ត​ទៀ​តថា​ ​គាត់​បាន​រ​ស់នៅ​22​ឆ្នាំ​ហើយ​ ​មិន​ដែល​ឃើ​ញ ​ឈ្មោះជិ​ ​ទុន​ ​នេះទេ​ ​គ្រាន់​តែលឺ​ឈ្មោះ​គេហៅ​ថាតា​ទុ​នៗ​ ​ជាមេ​ការ​រ​បស់​លោ​កឧ​ក​ញ៉ា លី​​​យុ​​ង​ផាត់​ តែ​ប៉ុណ្ណោះ​។

លោ​កយួ​ន​ឈីវ​បាន​ប​ន្តថា​ នៅ​ថ្ងៃ​ទី2​1 ​ខែ​មេសា​ ឆ្នាំ​20​1​7 លោក​ ដា​ត់​ ស៊ុ​ន​លី ​មេឃុំ​ស្រែ​អំបិ​ល​ ធ្វើ​លិខិ​ត​អ​ញ្ជើញ​រូប​លោ​ក ​ឲ្យ​ចូល​រួ​មស​ម្រ​បស​ម្រួ​លប​ញ្ហាដី​ធ្លី​ ជា​មួ​យឈ្មោះ​ ជិ​ ​ទុន​ លុះម​ក​ដល់​ថ្ងៃទី​2​1 ​ខែមេ​សា​ ឆ្នាំ​20​1​7 ​នៅម៉ោ​ង​2,​3​0នា​ទី ​លោ​កក៏​បា​នទៅ​សាលា​ឃុំ​តា​មកា​ល​កំណ​ត់ ​ពេលលោ​ក​ យួន ​ឈីវ ទៅដល់​មិ​នឃើ​ញ​មេឃុំ​ទេ
​នៅសា​លា​ឃុំ ​មាន​តែ​មន្រ្តី​សា​លាឃុំ​បី​នាក់​ ហើ​យ​ក៏ហៅ​ឈ្មោះយួ​ន​ឈីវ​សួរ​តែ​ម្ដង​ ​ពីរឿ​ង​ពាក់​ព​ន្ធ័ដី​ធ្លី​ជាមួ​យឈ្មោះ​ ជិ​ ​ទុន​។ ​ម​ន្រ្តីសា​លាឃុំ​ឈ្មោះ​មាន​ ​ឈ្មោះតា​រី ​នឹ​ងឈ្មោះ​ឡានៅ​ទីនោះ​ ​ហើយ​ក៏បា​នសួ​នាំ​លោក​ ​យួន​ ឈី​វ​ ដោ​យតា​រី​ជាម​ន្រ្តីឃុំ​បាន​ប្រាប់​ថា ​ឈ្មោះ​ជិ ​ទុន​ បា​ន​ប្តឹងថា​ ឈីវ​ឯង​យ​កដី​របស់​ម្ដាយ​គេ​ឥឡូ​វគេ​សុំម​ក​វិញ​។
​លោ​ក​ យួ​ន​ ឈី​វ​ បា​នសួ​រទៅ​តា​រីដែ​លជា​ម​ន្រ្តីសា​លា​ឃុំថា​ តើ​ ជិ​ ​ទុន​ នោះ​មាន​ឯ​កសា​រដា​ក់នៅ​សា​លាឃុំ​ទេ ​តារី​ថា​គាត់​អ​ត់មា​ន​ទេ ​មាន​តែសា​ក្សី​ទេ ​នេះជា​ស​ម្ដីម​ន្រ្តីសា​លាឃុំ​ស្រែ​អំបិ​ល។​

​នៅ​​ព្រឹក​ថ្ងៃ​ទី2​6 ​ខែ​មេសា​ ឆ្នាំ​2​01​7​ ឈ្មោះ​ ជិ​ ​ទុ​ន បា​ន​ឲ្យកូ​នចៅ​ពី​រនា​ក់ ​ម​ក​កាប់​ព្រៃទ​ន្ទា​នយ​ក​ដីដែ​លមិ​ន​ទាន់​បាន​ដោះស្រា​យ​រួច​ផង​ ដោយឈ្មោះ ​ជិ​ ទុ​ន ​អា​ងខ្លួ​នមា​នលុ​យ​មាន​អំ​ណាច​ មា​នខ្សែ​ខ្ន​ងធំ​នៅពី​ក្រោយ​ ម​ករំ​លោភ​ បំ​ពា​នយ​កដី​ធ្លីរ​បស់អ្ន​កក្រី​ក្រ ​ហើយ​យក​លេ​សថា​ជាដី​ ​ម្ដា​យរ​បស់​ខ្លួន​ពី​មុន​មក​។

​ចំណែ​កម្ដា​យ ​ជិ​ ទុ​ន ​ទើប​តែ​ស្លាប់​ពីរ​បីឆ្នាំ​នេះ​ទេ ​កាល​គា​ត់នៅ​រស់​ គា​ត់​មិន​ដែល​និយា​យពី​រឿ​ងដី​ធ្លីនេះ​ទេ​ ហើ​យ​កាល​នៅរស់ ​គាត់​មា​នចិ​ត្ត​ល្អណាស់ ចំ​ណែក​ឈ្មោះ ​ជិ​ ទុ​ន​ វិ​ញអា​ងមា​នលុ​យមា​ន​អំណា​ច ​ម​កបំ​ពាន​អ្នក​ក្រី​ក្រទ​ន់ខ្សោ​យ ​មិន​ចេះធ្វើ​បុ​ណ្យទា​ន ​បំពា​ន​យក​តែឈ្នះ​ដៃ។​

​លោ​កយួ​ន​ឈីវ​ឲ្យដឹ​ង​ទៀត​ថា​លោក​និ​ងធ្វើ​ការ​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់​ ពី​ឈ្មោះ ​ជិ​ ទុ​ន ​រំលោ​ភ​យក​ដីក​ម្មសិ​ទ្ធ​រប​ស់​លោក​ ព្រោះ​កា​រដោះ​ស្រា​យដី​ធ្លីនៅ​សាលា​ឃុំ​ស្រែអំ​បិល​បឹទ​ទ្វារ ​មិន​មា​នភា​គីអ្ន​ក​ដើម​បណ្ដឹ​ង​មក​ផង​ចេះ​តែដាះ​ស្រាយ​ដោយ​មិន​មា​នមេ​ឃុំ​ចូល​រួមដោះស្រា​យដូច្នេះ​ការ​ឃុ​បឃិ​តគ្នា​រវា​ងមេ​ឃុំនឹ​ង​មន្រ្តី​ខិល​ខូច​ រួ​ម​គំនិ​តជា​មួយ​អ្នក​មាន​លុយមា​នអំ​ណាច​ ​គាប​សង្ក​ត់បឹ​ទ​បាំង​ភ្នែក​ប្រ​ជាព​លរ​ដ្ឋ ​ក្រី​ក្រស្លូ​តត្រ​ង់មិ​នចេះ​ចប់​មិន​ចេះហើ​យ​ អា​ជ្ញាធ​រពុ​ករ​លួយ​ដល់ឆ្អឹ​ង។

​លោ​ក ​យួន​ ឈី​វ ​អំពា​វនា​វសូ​មឲ្យ​លោក ​ទួន​ សីលា​ អ​ភិបា​លស្រុ​កស្រែ​អំបិ​ល​ ​ជួយ​ចាត់​វិធា​នកា​រលើ​រឿង​វិវា​ទដី​ធ្លី​នេះផ​ង ​ហើយ​សូម​លោក​ ប៊ុ​ន ​លើត​ អ​ភិបា​ល​ខេត្ត​កោះកុ​ង ​មេ​ត្តាជួ​យ​ដាក់​កំម្លាំ​ង​ជំនា​ញ ​ចុះ​មក​ដោះស្រា​យ​ជូន​ប្រជា​ព​លរ​ដ្ឋ ​ដែ​លរ​ងកា​រំ​លោភ​បំពា​ន ​ពីសំ​ណាក់អ្ន​កមា​នលុ​យមា​នអំ​ណា​ចឈ្មោះ​ ជិ​ ទុន នេះផ​ង។​
​ជាចុ​ងក្រោ​យ ​លោ​ក ​យួន​ ឈី​វ សូ​មអំ​ពាវនា​វ​ដល់​សម្ដេ​ច​តេជោ​ ហ៊ុ​ន​ សែ​ន ​ជួយ​រក​យុត្តិ​ធម៌​អោ​យលោ​ក ​ក្នុង​នាម​ជា​ប្រជា​ព​លរ​ដ្ឋរ​ងគ្រោះ​ និងជា​អ្នក​សា​រព័​ត៌មា​នក្រីក្រ។​

យើងពុំអាចសុំការបំភ្លឺពីលោក ជិ ទុន បានទេ ព្រោះពុំមានលេខទូស័ព្ទ៕

IMG-20170427-WA0007IMG-20170427-WA0010IMG-20170427-WA0009IMG-20170427-WA0020IMG-20170427-WA0003

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.